អក្សរ ក (១) ប្រជុំវប្បធម៌


កប្ប

កប្ប​ គឺ​កាល​ដ៏​យូរ​អង្វែង​ ចែក​តាម​ការ​ត្រាស់​ដឹង​របស់​ព្រះ​ពុទ្ធ​អង្គ ។ កប្ប​មាន ៖

អសុញ្ញកប្ប (កប្ប​មាន​ព្រះ​ពុទ្ធ​ត្រាស់)

  1. សារកប្ប មាន​ព្រះ​ពុទ្ធ​ត្រាស់ ១ អង្គ
  2. មណ្ឌកប្ប មាន​ព្រះ​ពុទ្ធ​ត្រាស់ ២ អង្គ
  3. វរកប្ប មាន​ព្រះ​ពុទ្ធ​ត្រាស់ ៣ អង្គ
  4. សារមណ្ឌកប្ប មាន​ព្រះ​ពុទ្ធ​ត្រាស់ ៤ អង្គ
  5. ភទ្ទកប្ប មាន​ព្រះ​ពុទ្ធ​ត្រាស់ ៥ អង្គ

សុញ្ញកប្ប (កប្ប​គ្មាន​ព្រះ​ពុទ្ធ​ត្រាស់)

កម្ម

កម្ម​​ ៤ តាម​លំដាប់​ថ្នាក់ ៖

  1. អកុសល​កម្ម កម្ម​អាក្រក់​ ផ្តល់​ទុក្ខ​ក្នុង​ អបាយ​ភូមិ
  2. កាមវចរកុសលកម្ម កម្ម ល្អ​ ផ្តល់​សុខ​ក្នុង​ កាម​សុគតិ​ភូមិ
  3. រូបាវចរ​កុសល​កម្ម កម្មល្អ ផ្តល់​សុខ​ក្នុង​ រូបភូមិ
  4. អរូបាវចរ​កុសល​កម្ម កម្ម​ល្អ ផ្តល់សុខ​​ក្នុង អរូបភូមិ

កម្ម ៤ តាម​លំដាប់​ពេល​ផ្តល់​ផល ៖

  1. ទិដ្ឋធម្ម​វេទនីយកម្ម កម្ម​ផ្តល់​ផល​ក្នុង​ ៧​ថ្ងៃ ឬ​ក្នុង​ជាតិ​នេះ ដូច​ជា​​កម្ម​របស់​នាង​ពីរដណ្តប់​ក្នុង​រឿង​ពុទ្ធិ​សែន​
  2. ឧប​បជ្ជវេទ​នីយកម្ម កម្ម​​ផ្តល់​ផល​ក្នុង​ជាតិ​ទី ២ ជា​កម្ម​របស់​ជៀប​កប្បាស​ញី​ឈ្មោល​​ក្នុង​រឿង​​សព្វសិទ្ធិ ។
  3. អបរា​បរវេទនីយកម្ម ​កម្ម​ផ្តល់​ផល​ក្នុង​ជាតិ​បន្តបន្ទាប់​ រាប់​ពី​ជាតិ​ទី ២ ដូច​ជា​កម្ម​របស់​​ក្រុងសុភមិត្រ និង គ្រួសារ ។
  4. អហោសិកម្ម ​កម្ម​កន្លង​ហួស​ទៅ មិន​ផ្តល់​ផល​ដល់​អ្នក​ធ្វើ​ ដូច​ជា​កម្ម​របស់​ព្រះ​ខីណាស្រព ។

កម្ម​ ៤ តាម​លំដាប់​លក្ខណៈ ៖

  1. គរុកម្ម កម្មធ្ងន់
  2. អាសនកម្ម កម្ម​ផ្តល់​ផល​ជិត​ស្លាប់
  3. អាចិណ្ណកម្ម កម្ម​សន្សំ​ទុក​គ្មាន​ថ្ងៃ​ភ្លេច
  4. កតត្តាកម្ម កម្ម​មិន​ចំពោះ ផ្តល់​ផល​មិន​ប្រាកដ

កម្ម ៤ តាម​លំដាប់​អំពើ ៖

  1. ជនក​​កម្ម ​កម្ម​បង្ក​កំណើត​សត្វ
  2. ឧបត្ថម្ភ​កកម្ម កម្ម​ជួយ​ពង្រឹង​ ជនកកម្ម
  3. ឧបបី​ឡកកម្ម  កម្ម​បង់​ខ្សោយ ជនកកម្ម
  4. ឧបច្ឆេទកកម្ម កម្ម​សំលាប់ ជនកកម្ម ហើយ​ផ្តល់​ផល​ដោយ​ខ្លួន​ឯង

អាន​ផង​ដែរ ៖

1. អក្សរ ក (២) ប្រជុំវប្បធម៌
2. អក្សរ ក (៣) ប្រជុំវប្បធម៌
3. អក្សរ ក (៤) ប្រជុំវប្បធម៌

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in សទ្ទានុក្រុម and tagged , , , , . Bookmark the permalink.

8 Responses to អក្សរ ក (១) ប្រជុំវប្បធម៌

  1. Pingback: អក្សរ ក (៣) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: អក្សរ ក (៤) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: អក្សរ ក (៣) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  4. sumedhi ថា:

    ប្រជុំកងធម៌បានត្រូវជាង

  5. sumedhi ថា:

    កងធម៌គឺការដកស្រងធម៌របស់ព្រះសម្មាសម្ពុទ្ធពីព្រះត្រៃបិដក មកចាត់ចងក្រងជាក្រុមៗ ដូចជាលក្ខណៈនេះ ចាត់បានថា ជាក្រុមធម៌ 4 ក្នុងអភិធម្ម ​កម្មចតុក្កៈ មានកម្ម 16 បែងចែកជា4ក្រុម ក្នុងមួយក្រុមមាន 4 ទៀត  

    មានឡិងគ៍របស់ដាក់ប្រាប់
    http://www.gotoknow.org/blogs/posts/466636

សាសង