អូឌីសសេ Odyssée


រឿងអ៊ីលីយ៉ាដ  (Iliade) និង រឿងអូឌីសសេ  (Odyssée) ជាកំណាព្យក្រិចបុរាណ​ពីរ​ដ៏​ល្បីល្បាញ​បំផុត​នៅ​យុគ​បុរាណ ។ ជនជាតិក្រិចបុរាណ ចងចាំ​ជាប់​មាត់​នូវ​កំណាព្យ​ទាំង​​​ពីរ​​នេះ ។

រឿងអ៊ីលីយ៉ាដ ដំនាលពីការធ្វើសង្រ្គាមរយៈពេល ១០​ឆ្នាំ របស់​កងទ័ពក្រិច (សូម​បញ្ជាក់​​ថា ក្រិចសម័យបុរាណ ជា​រដ្ឋឯករាជ្យ​ផ្សេងៗ​គ្នា មានធំ មានតូច តែ​មាន​វប្បធម៌​រួមគ្នា) និង​កងទ័ពក្រុង​ទ្រ័រ (Troie)។ តួអង្គនៅក្នុងកំណាព្យ រឿងអ៊ីលីយ៉ាដ មានច្រើន តែ​តួ​សំខាន់​ដែល​យើង​​នឹង​បាន​ស្គាល់​ត​ទៅ​ទៀត​គឺ អ៊ុយលីស (Ulysse) ព្រោះ​គេ​ជា​តួអង្គ​ឯក​នៅ​ក្នុង​កំណាព្យ រឿងអូឌីសសេ ដែល​អ្នកស្រី ពុទ្រា ទត់ បាន​​បកប្រែ​​មក​ជា​ភាសា​ខ្មែរ នៅ​ឆ្នាំ​​២០០៤ ក្រោម​ចំណង​ជើង​ថា អ៊ុយលីស វិលវិញ

ជាបឋម យើងគួរស្គាល់ថា តួអង្គឯក អ៊ុយលីស របស់យើងជាអ្នកណា ?

អ៊ុយលីស ជាស្តេចគ្រប់គ្រង​កោះអ៊ីតាក (Ithaque) ជាកោះតូចមួយ មិន​មាន​ហើយ​ក៏​មិន​ក្រ ។ ឪពុកគេ ឈ្មោះ​ឡាអ៊ែរ (Laërte) ម្តាយរបស់គេ ឈ្មោះ​អង់ទីក្លេ (Anticlée)។ គេមានមហេសី ឈ្មោះ​ពេនេឡុប (Pénélope) ហើយ​មាន​បុត្រ​ម្នាក់ឈ្មោះ​តេឡេម៉ាក (Télémaque) ដែលគេត្រូវបែកទៅ តាំង​ពី​តេឡេម៉ាក នៅ​ជា​កូនង៉ែត​នៅឡើយ ។

អ៊ុយលីស មានស្នាដៃឯកក្នុងការវាយដណ្តើម​ក្រុងទ្រ័រ នៅ​ឆ្នាំ​ទី​១០​នៃ​សង្គ្រាម​ ដោយ​ប្រើ​ល្បិច​​សេះ​ឈើ​​របស់​គេ ក្រោយ​កងទ័ព​ក្រិច​ព្យាយាម​​មិន​​​បាន​​សម្រេច​​អស់​​រយៈ​ពេល ៩​ឆ្នាំ ដើម្បីទម្លុះទ្វារក្រុងទ្រ័រ

ក្រោយ​សង្គ្រាម​នៅ​ក្រុង​ទ្រ័រ​បាន​បញ្ចប់ អ៊ុយលីស សង្ឈឹម​ថា​រូបគេ​ប្រាកដ​ជា​បាន​វិល​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​គេ​ហើយ ជា​​ពិសេស​​គេ​​ចង់​ឃើញ​​ថា តេឡេម៉ាក បាន​ធំធាត់​​ចម្រើន​វ័យ​​ប៉ុណ្ណា​ហើយ ។

ខុស​ពី​ក្តី​បំណង អ៊ុយលីស ត្រូវ​រង​ទុក្ខ​វេទនា​អស់រយៈពេល ១០​ឆ្នាំ​ទៀត មុន​នឹង​បាន​វិល​ទៅ កោះអ៊ីតាក​មាតុភូមិជាទីស្នេហារបស់គេ ។ តើ ១០​ឆ្នាំ​នោះ មាន​អ្វី​កើត​ឡើង​ចំពោះ​រូបគេខ្លះទៅ ?

យើងនឹងដឹងទាំងអស់គ្នា ក្រោយពីអានអត្ថបទ​សង្ខេប​ខាងក្រោម​នេះ៖

(សូម​បញ្ជាក់​ថា ខ្ញុំ​ប្រើ​ភាសា​បារាំង ជា​គោល​សម្រាប់​ហៅ​ឈ្មោះមនុស្ស​ និង​ទី​កន្លែង)

6 Responses to អូឌីសសេ Odyssée

  1. ឌីយ៉ា និយាយថា៖

    ខាងក្រោមណាទៅ? ម៉េចមិនឃើញអត្ថបទសង្ខេបអ៊ីចឹង?

  2. និស្សិត​យ៉ាប់​យ៉ឺន និយាយថា៖

    លឿន​មក​ខ្ញុំ​ចង់​ដឹង​ណាស់….

  3. សារ៉ាត់ និយាយថា៖

    ខ្ញុំរកមិនឃើញអត្ថបទសង្ខេប

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s