សត្វ​ចម្លែក​នៅ​បាត​សមុទ្រ


តាម​វចនានុក្រម​វេបស្ទរ (Webster) បាន​ឲ្យ​និយម​ន័យ​ពាក្យ​ សត្វ​ចម្លែក​ ថា​​ «សត្វ​ដែល​មានរាង​​ប្លែក​ពី​គេ​ ឬ​គួ​រ​ឲ្យ​ខ្លាច ហើយ​​ដែល​​ធំ​ខុស​ប្លែក​ពី​ប្រភេទ​របស់​វា»។ បើ​តាម​និយម​ន័យ​នេះ​​ សត្វ​ដែល​រស់​នៅ​យ៉ាង​ជ្រៅ​​​ក្នុង​ជម្រៅ​មហា​សមុទ្រគឺពិត​ជា​សត្វ​ចម្លែក​ហើយ។ ចម្ងាយ​រាប់​គីឡូម៉ែត​ចុះ​ក្រោម​ផ្ទៃ​សមុទ្រ ដែល​ពន្លឺ​ថ្ងៃ​មិន​អាច​ចាំង​ចូល​ទៅ​ដល់​ មាន​ការ​កកើត​នៃ​ពិភព​​ចម្លែក​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ងងឹត វា​គឺ​ឋាន​បាតាល។ ​វា​ជាពិភព​នៃ​រូបរាង​កាយ​ប្លែកៗ និង​គួរ​ឲ្យ​ឆ្អើម។ សត្វ​ដែល​រស់​នៅទី​នេះ​ខ្លះ មាន​សមត្ថភាពអាច​បង្កើត​ពន្លឺ​បាន​ដោយ​ខ្លួន​ឯង​តាម​រយៈ​​សម្មិតិ​កម្ម​មួយ​ហៅថា​ Bioluminescence (ក្រិច៖ Bios ជិវិត + ឡាតាំង៖ lumen ពន្លឺ, បញ្ចេញ​បញ្ចូល​អត់​ដឹង​ថា​បក​ថា​ម៉េច​ដដែល) ដែល​ប្រើ​សម្រាប់​ការពារ​ខ្លួន​ផង  និង​ទាក់ទាញ​ចំណី​ផង។ ភាវៈរស់​ទាំង​អស់​នេះ ​អាច​បង្កើត​ចំណី​​​ដោយ​​ប្រើ​សារធាតុ​គីមី​ពី​ក្នុង​ទឹក​ ក្រោម​ប្រតិកម្ម​មួយ​ហៅ​ថា​ គីមី​សំយោគ (Chemosynthesis)។

ទីនេះ ជាពិភព​ដោយ​ពោរ​ពេញ​ដោយ​​​ភាវៈរស់​ធំៗ ជា​កន្លែង​ដែល​ មឹក​យក្ស​ (Elusive Giant Squid) រកស៊ី ជា​កន្លែង​​ដែល​ បាឡែន​យក្ស (Great Sperm Whale) ចិញ្ចឹម​ជីវិត​ដោយ​​ស៊ី​មឹក​យក្សវិញ។​ ទីនេះ! នៅផែន​ដី​តែ​មួយ​ជា​មួយ​នឹង​មនុស្ស​លោក​យើង​ មាន​ពិភព​ចម្លែក​មួយ​ទៀត​ដែល​យើង​នឹង​រុករក។ ចូល​រូម​មកជា​មួយ​​ខ្ញុំ​ ក្នុង​ការ​រុករក​នេះ ចូល​មក! ចុច​ទីនេះ​ដើម្បី​ឲ្យ​កប៉ាល់​មុជទឹក​ស្រាវជ្រាវ​របស់​ខ្ញុំ​ នាំ​លោក​អ្នក​ទៅ​ស្វែង​យល់​ពី​ពិភព​មួយ​ដ៏​ចម្លែក!

កប៉ាល់មុជទឹកស្រាវជ្រាវរបស់ខ្ញុំ

អាច​អាន​បាន​ជា​ភាសា​អង់គ្លេស​នៅ គេហទំព័រ​សមុទ្រ​និង​មេឃ​។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s