តើអូនមានសោកស្តាយទេ?


‍ចាស៎ ខ្ញុំពិតជាមានអារម្មណ៍បែបនេះមែន។ នេះជាសម្តីនារីម្នាក់ដែល​បានរៀបរាប់​ប្រាប់ខ្ញុំ​ អំពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​​ជាមួយ​និង​បុរស​ម្នាក់ ហើយ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ខ្ញុំ​សរសេរ​ក្រោម​លក្ខខ័ណ្ឌមិនបង្ហាញនូវអត្តសញ្ញាណរបស់​នាង។ ខ្ញុំសុំ​ដក​ស្រង់ពាក្យស​ម្តី​របស់នាង​មក​​សរសេរ​​នៅ​ទីនេះ ៖ ពេលដែលគាត់ប្រាប់ខ្ញុំថា នេះជានិស្ស័យរបស់គាត់តាំងពីកំនើត ដែល​វាជា​អ្វីដែល​ខ្ញុំគិតថាវា​ជា​អត្តចរិត​អាក្រក់​របស់​គាត់។ ខ្ញុំបានសរសេរទៅគាត់ថា នេះជាអ្វីដែលខ្ញុំបានឃើញនៅក្នុងទំនាក់ទំនងរបស់ពួកយើងមួយនេះ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ទៀត​ដែរ​ថា​ វាមិនមែនជាបញ្ហាចោទទេ​នូវអ្វីដែលគាត់គិតមកលើខ្ញុំ ជាពិសេសនូវអ្វីដែលពួកយើងបានគិតចំពោះគ្នាទៅវិញទៅមកនោះ។

ដូច​ឃ្លា​មួយ​ដែលគេលើកឡើងថា «it will be before the judgment seat where each of actions will be judge» សំរាប់ខ្ញុំវាមានន័យថា ពួក​​យើង​នឹងត្រូវ​កាត់​សេចក្តីរួចរាល់ មុនពេលដែលពួកយើងចូលខ្លួនទៅតុលាការ ដើម្បីឲ្យពួកគេកាត់សេចក្តីនូវអំពើរបស់ពួកយើង។ ស្តាប់​​មើល​ទៅ​វា​ដូច​​ជា​ចំលែក​ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ចំនែក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ទំនាក់ទំនង​​មួយ​នេះដែរ ព្រោះ​ពួកយើង​ជាអ្នក​ចាប់​ផ្តើម​​សាង​​វា​​​ទាំង ២ នាក់។ វាដូចជារឿងមួយដែលមានតែឃាតករតែគ្មានជនរងគ្រោះ ឬក៏មានតែជនរងគ្រោះតែគ្មានឃាតករ ព្រោះ​ពួកយើង​ហាក់​បី​ដូចជាធ្វើបាបគ្នាទៅវិញទៅមក មិនយល់ពីស្ថានភាពរបស់គ្នា ហើយចុងក្រោយក៏បញ្ចប់វាដោយគ្មានស្តាយស្រណោះ។ ខ្ញុំ​បាន​សរសេរ​ទៅ Andris (ឈ្មោះដែលខ្ញុំដាក់ឲ្យគាត់នៅពេលនេះ) «បើសិនជាមានជាតិក្រោយមែន ប្រហែល​នេះ​មិនមែន​ជា​លើក​ដំបូង​ដែល​ពួក​យើង​ជួប​គ្នានោះទេ រឿងដែលពួកយើងធ្វើដើម្បីគ្នាគឺមិនមែនជារឿងធម្មតា ជារឿងដែលមនុស្សទូទៅភាគច្រើនអាចធ្វើឲ្យគ្នាបាននោះទេ ជា​ពិសេស​​ក្នុងចំនោម​មនុស្ស​ដែលរស់នៅទីនេះ វាហួសពីអ្វីដែលគេធ្វើនៅក្នុងជិវិតប្រចាំថ្ងៃ អ្វីដែលពួកយើងមិនអាចជៀសបាន ក្រៅ​ពីកា​រ​រំភើប​​ ស្នាម​ញញឹម​​ដែលកើតមានឡើងជារៀងរាល់វិនាទី។ ហើយបើសិនជាមានជាតិក្រោយមែន អូន​ជឿ​ជាក់​ថា​ពួកយើង​ប្រាកដ​ជា​ជួប​គ្នា​ម្តង​ហើយ​ម្តងទៀង ព្រោះពួកយើងមានរឿងជាច្រើនដែលពួកយើងបានគ្រោងទុកជាមួយគ្នា និងមិនទាន់បានធ្វើវានៅ​ឡើយ»។

នៅ​​ពេល​នោះ​​ខ្ញុំ​ចង់​ទូរស័ព្ទ​ទៅ​គាត់ខ្លាំងណាស់ ព្រោះខ្ញុំនៅតែចង់រក្សាទំនាក់ទំនងរបស់ពួកយើងដដែល ហើយក៏ព្រោះ​តែ​ខ្ញុំ​ចង់​ដឹង​ថា​ពួក យើង​បាន​​ខិត​ខំ​​ដោះស្រាយ​នូវរឿង​ដែល​បាន​កើត​មាន​ឡើងឲ្យអស់ពីសមត្ថភាពហើយឬនៅ? ហើយ​ដំនោះ​ស្រាយ​អ្វី​ដែល​ពួកយើង​បាន​សំរេច​ជា​​លើក​ចុងក្រោយ​ចំពោះ​សេចក្តី​ស្នេហា​មួយនេះ? ប៉ុន្តែគាត់មិនខ្វល់ ហើយតែងតែគេចមុខចេញពីខ្ញុំ មិនonline មិនលើក ទូរស័ព្ទ មិន​តប​សា​រ​ទាំងទូរសព្ទ័ និង អ៊ីម៉េល។ គាត់ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថាហត់នឿយយ៉ាងខ្លាំង ហើយ ក៏បញ្ឈប់ ការព្យាយាម តទៅទៀត ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យគាត់មានអារម្មណ៍តឹងតែង។ ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​គោរព​ការ​សំរេចចិត្ត​របស់​គាត់ ព្រោះ​យ៉ាងហោច​ណាស់​ក៏ខ្ញុំអាច​នឹងមាន​ឱកាស​ជួប​គាត់​​បានម្តងទៀតដោយផ្ទាល់ដែរ។ ខ្ញុំ​បាន​អត់​ឱន​ឲ្យ​ទង្វើ​របស់​ពួកយើង រវាងគាត់ហើយនិងខ្ញុំ ព្រោះយ៉ាងណាក៏ខ្ញុំអាចធ្វើជាប្អូនស្រី ឬ​មិត្តភក្ត័​របស់គាត់ ដែលអាចកាន់ដៃគាត់ អង្គុយជិតគាត់ និង​និយាយលេងជាមួយគាត់ បើទោះបីជាពេលនោះខ្ញុំចង់និយាយប្រាប់គាត់ថា   « បងសម្លាញ់សូមងាកមកស្តាប់អូននិយាយ អូនស្រលាញ់បង បើ​ទោះ​បី​ជា​បង​មិន​ជឿ ហើយគិតថាអូនមានតឿងលាក់បាំងជាមួយបង តែ​តាម​ការពិតរឿងនោះគឺ មានតែហេតុផលមួយប៉ុណ្ណោះ អូន​ពិតជា​ស្រលាញ់​បង​​ណាស់»​។

តាមការពិត ខ្ញុំ​ពិត​ជាពិបាក​នឹងទទួល​យក​ខ្លាំង​ណាស់​នូវរឿងបែបនេះ ចំពោះគូស្នេហ៍មួយគូ ដែលរស់នៅម្ខាងទ្វីបម្នាក់ដែលហើយ​សែន​ឆ្ងាយ​ពីគ្នា ដែលខាងប្រុសសុខចិត្តជិះយន្តហោះ​ពី​ចំងាយមកជួបខាងស្រី ឯខាងស្រីសុខចិត្តចំនាយពេលនៅជាមួយខាងប្រុសតែ ២នាក់​ដូច​ប្តីប្រពន្ធ ជិត១ខែ នៅ​ពេល​ដែល​គ្រួសារ​ខាង​ស្រី​មានការតឹងតែងកុំឲ្យពួកយើងជួបគ្នា ពួកយើងបានសាងអនុស្សាវរីយ៍​ជាច្រើនមិនអាច​រាប់អស់ជាមួយគ្នា ការ​សើច​សប្បាយ​ក្អាកក្អាយ ទឹកភ្នែកនៃក្តីរំភើប។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរនៅពេលដែលគាត់ត្រលប់ទៅវិញ ពួកយើង​ចាប់ផ្តើមមានភាពរកាំរកូស ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ដំណឹងថាគាត់កំពុងមានទំនាក់ទំនងជាមួយនារីម្នាក់ នៅពេលលឺបែបនេះហើយ គួបផ្សំ​និងការសារភាពរបស់គាត់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថាគាត់លែងនឹងនូវឃើញអនុស្សាវរីយ៍របស់ពួកយើង គាត់មិនដែលយល់ពីភាពតស៊ូ ការ​លះបង់ដែលខ្ញុំធ្វើចំពោះគាត់ ការ​លះ​បង់​ដែលខ្ញុំមិនអាចធ្វើចំពោះបុរសណាក្រៅពីគាត់ ការលះបង់ដែលមនុស្សស្រីនៅទីនេះភាគច្រើន​មិន​អាចធ្វើបាន ភាព​ស្មោះ​ត្រង់​ដែល​គាត់​មិនអាចរកបានចំពោះមនុស្សស្រីនៅទី​នោះ។ ចំពោះ​មនុស្សប្រុសដូចជារូបគាត់​ដែល​ខ្ញុំគិតថា​ខ្ញុំ​នឹងមិនអាចស្រលាញ់ ប៉ុន្តែបែជាមក​ធ្លាក់​​ក្នុង​អន្លង់ស្នេហ៍ជ្រៅយ៉ាងនេះទៅវិញ។ ពេលនេះចំពោះខ្ញុំ នេះជាមេរៀនដ៏ល្អនៅក្នុងជីវិតរបស់ខ្ញុំ វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ពី​ការ​ស្រមើល​ស្រម៉ៃ​ និង​ដើ​រ​តំរង់ទៅរកការពិត។​ រឿង​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំលែងមានការ​រើសអើង​ចំពោះ​មនុស្ស​ប្រុស​ដទៃ​ទៀត​ ហើយ​ក៏​បង្រៀន​ឲ្យ​ខ្ញុំ​ចេះ​ដឹក​នាំ​​ជីវិត​របស់​ខ្ញុំ​ឲ្យ​គេចចេញពីភាពភ័យខ្លាចដោយស្វ័យប្រវត្តិ។ ដូច​ពាក្យ​​គេនិយាយថា «When you fall, you stand up again»។

ចំនាំ ៖ នេះជារឿងពិត តែមិនមែនជារបស់អ្នកសរសេរឡើយ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ ស្នេហា and tagged , , , , , . Bookmark the permalink.

4 Responses to តើអូនមានសោកស្តាយទេ?

  1. កូនចោរតូច និយាយថា៖

    សួស្ដី សំឡាញ់..

    នេះ ក្លាយជា អ្នកកាសែត ហើយតើយើង …
    សូមចូលរួមត្រេកអរ ជាមួយផង សំរាប់ទឹកដម ស្នាដៃ របស់ពិសេស
    របស់ សំឡាញ់ …ទោះបីជាមានកំហុសឆ្គង នៃការសរសេរខ្លះៗ ហើយនឹង
    ការរៀបប្រយោគ មិនសូវស៊ីសង្វាក់ ក៏ពិតមែន ប៉ុន្ដែ សំឡាញ់ ធ្វើបានល្អ ច្រើន
    ហើយ…បើសិនជាខ្ញុំ ជាអ្នកសរសេរ វិញ ពិតជា មិនបានល្អ អញ្ចឹងនោះឡើយ !
    ហេហេហេ…

    សំឡាញ់…សំរាប់ខ្ញុំ ខ្ញុំ ក៏មិនរើសអើងអ្វីនោះដែរ ចំពោះអត្ថបទស្នេហា
    ទាំងពួង ។ ប៉ុន្ដែ បើរឿងស្នេហាខ្លះ ដែលមិនបានផ្ដល់ជា គំនិតអប់រំ ល្អៗ
    ដល់ អ្នកទស្សនា ទេ ..ខ្ញុំ ក៏មិនសរសេរចូល ឬយកចិត្ដទុកដាក់ ទៅលើ
    នោះដែរ …

    រឿងស្នេហាមួយនេះ ដែលសំឡាញ់ បានលើកយកមកបង្ហាញ
    តាមទស្សនះរបស់ខ្ញុំ ខ្ញុំ យល់ថា វា ក៏មិនសូវខុស ពីរឿង
    ” ស្នេហា តំបូង ” ក្នុងប្លុក របស់ខ្ញុំ ប៉ុន្មានដែរ ។

    ស្នេហា ក្នុងលោកិយ គឺយ៉ាងដូច្នេះហើយ ! រកអ្វី យកមកកំណត់ឲ្យត្រូវបាច់
    ឬចំៗ បាននោះទេ ។ អ្នកខ្លះ ក៏ជួបរបៀបអញ្ចេះ ! ខ្លះ អញ្ចុះ ទៅតាមអ្វី
    ដែល ខ្លួនបានសាង ឬជួបប្រទះ នៅកន្លែងរៀងៗខ្លួន នោះឯង ។

    ពេលដែលខុស បើយើងជាអ្នកទស្សនា ស្ដីបន្ទោស ថាពូកគេល្ងង់ៗ
    ក៏​វាមិនត្រូវ នោះដែរ …អញ្ចឹង មានត្រឹមតែ លើកទឹកចិត្ដ ផ្ដល់កំលាំង
    ឲ្យពួកគេ តែប៉ុណ្ណោះ ទើបជាវិធី ល្អ ។

    ស្នេហា លោកិយ …ស្រី ប្រាថ្នា ចង់បានអ្នកបារម្ភ តែមិនមែនអ្នកស្មោះ !
    រីប្រុស ប្រាថ្នា អ្នកស្មោះ តែមិនមែន អ្នកបារម្ភ ! ភាគច្រើន គឺអញ្ចឹង !
    នេះហើយ ជាហេតុបច្ច័យ ធ្វើឲ្យនារីភាគច្រើន រងគ្រោះ ព្រោះ
    តែខ្លួន ចង់បានអ្នកបារម្ភ ច្រើនជាង អ្នកមានចិត្ដ ស្មោះ …៕

    នេះ ត្រឹមជាទស្សនះផ្ទាល់ទេណា​..កុំប្រកាន់ បើសិនជា គិតថា មិនត្រូវ ..

    សូមអរគុណ

    • ខ្ញុំចែករំលែក និយាយថា៖

      សួស្តីសម្លាញ់

      សូមអរគុណ​ជា​ខ្លាំង​ចំពោះទស្សនៈរបស់មិត្ត។​ មិនប្រកាន់ទេ មានតែថ្លែង​អំណរគុណ​​យ៉ាងខ្លាំង ចំពោះការផ្តល់យោបល់នេះ។ ស្នេហាស្មុគ​ស្មាញ​ណាស់ តែ​មនុស្ស​ក៏ត្រូវ​ការ​​វា​ខ្លាំងណាស់ដែរ។ អត្ថបទនេះបទប្រែ​ពីភាសាអង់គ្លេស ព្រោះ​ម្ចាស់​រឿងសរសេរ​ឲ្យមក​ជាអក្សរអង់គ្លេស ធ្វើឲ្យ​កន្លែង​ខ្លះ ពិបាក​យល់​បន្តិច។ មនុស្ស​២នាក់ ស្នេហា​១​បែប មនុស្ស ២នាក់ ផ្សេង ទៀតវាមួយបែបទៀត មនុស្ស​៣នាក់​វាមួយបែបទៀត។ មិន​ថា​គេ​ថាខ្ញុំ សុទ្ធតែត្រូវការ​ស្នេហា តែគ្រាន់តែ​ថា​យើង​ឲ្យ​វា​គ្រប់​គ្រង​វា​ ឬបណ្តោយ​ឲ្យ​វា​គ្រប់គ្រងយើង។ សូមសំណាងល្អ ក្នុងពេលបុណ្យ​ចូលឆ្នាំថ្មីណាសម្លាញ់។

      សូមគោរពលា ដោយក្តីនឹករលឹក និងសង្ឃឹមថាបានជួប…

  2. Ravy Yuth និយាយថា៖

    តាម៉ាប់ ខ្ញុំមានចំងល់ថាខ្ញុំចង់ចុច Like ត្រង់អត្ថបទណាមួយដែលខ្ញុំពេញចិត្ត​ តើខ្ញុំត្រូវធ្វើម៉េច បើខ្ញុំមិនមែនជាសមាជិក WordPress ផង?? វាអោយខ្ញុំចុះឈ្មោះ តែចុះឈ្មោះហ្នឹងគេម៉េចទៅ??

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s