ការ​អប់រំ និង​​ការ​អភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា


តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ចាប់​អារម្មណ៍​នឹង​​ពណ៌​ប្លែក​ៗ ​នៃ​សត្វ​ស្លាប និង​ទំហំ​របស់​ពួក​វា​ទេ ?
តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​សត្វ​ស្លាប​នៅ​កម្ពុជា​មាន​ប្រហែល​ជា​ប៉ុន្មាន​ប្រភេទ​ដែល​ឬ​ទេ ?
ខ្ញុំ​សូម​ណែនាំ​ទំព័រ​មួយ ដែល​និយាយ​អំពី​សត្វ​ស្លាប​នៅ​កម្ពុជា ៖

birdcover

ការ​អប់រំ និង​​​ ការអភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា

ត​ពី​ ប្រកាស​មុន ប្រកាស​នេះ​ ខ្ញុំ​នឹង​រៀប​រាប់​អំពី​សកម្មភាព​ខ្លះ​ៗ និង​គម្រោង​របស់​បង​ប្រុស​ម្នាក់​ដែល​ខ្ញុំ​បាន​រំលឹក​ថា​ជា អ្នក​ថត​រូប​សត្វ​ស្លាប 

លោក. ស៊ុយ សេងលីម ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ផ្នែក​សុខាភិបាល ។ ក្រៅ​ពី​នេះ លោក​ក៏​ជា​អ្នក​ថត​រូប​សត្វ​ស្លាប​ម្នាក់ ក្នុង​ចំណោម​អ្នក​ថត​រូប​សត្វ​ស្លាប​ដែល​មាន​តែ ២​នាក់​ប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា ។

លោក​​ទើប​តែ​ចាប់​ផ្ដើម​ការ​ថត​រូប​នេះ​នៅ​ដើម​ឆ្នាំ ២០១២ តែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​បាន​ថត​រូប​សត្វ​ស្លាប​បាន​ជា​ច្រើន​ ដែល​សត្វ​ស្លាប​ខ្លះ​មិន​មាន​អត្តសញ្ញាណ​នៅ​ឡើយ ។

លោក. ស៊ុយ សេងលីម បាន​បញ្ជាក់​ថា លោក​​ធ្លាប់​រស់​នៅ​ភូមិ​ស្រុក​ជនបទ​កាល​ពី​វ័យ​កុមារ​ និង​ធ្លាប់​បាន​ឃើញ​ចំនួន​ដ៏​ច្រើន​នៃ​សត្វ​ស្លាប​ ។ ដោយ​​ប្រទះ​ឃើញ​នៅ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ស្លាប បាន​ជំរុញ​ឲ្យ​លោក​ចំណាយ​ទាំង​​ពេល​វេលា ក៏​ដូច​ជា​ថវិកា​ផ្ទាល់​ខ្លួន​ ដើម្បី​ថត​រូប​សត្វ​ស្លាប​ទាំង​នេះ ។

ខាង​ក្រោម​នេះ​​ជា​គោល​ដៅ​នៃ​គម្រោង​​នេះ ៖

  • ថត​រូប​សត្វ​ស្លាប​ដែល​មាន​នៅ​កម្ពុជា
  • បញ្ចូល​រូប​សត្វ​ស្លាប​ដែល​មាន​​យ៉ាង​តិច ៤០០​ប្រភេទ​ទៅ​ក្នុង​សៀវភៅ​ ដើម្បី​បោះពុម្ព​ និង​ចែក​ចាយ​នៅ​តាម​បណ្ណាល័យ​នៅ​សាលារៀន
  • ធ្វើ​ពិពណ៌​បង្ហាញ​រូប​សត្វ​ស្លាប​ដែល​ងាយ​រង​គ្រោះ​ថ្នាក់ និង ទទួល​រង​គ្រោះ​ថ្នាក់​កម្រិត​ខ្ពស់ នៅ​តាម​ បឋមសិក្សា មធ្យមសិក្សា និង​ ឧត្ដម​សិក្សា ជាមួយ​និង​ព័ត៌មាន​បន្ថែម ។
  • ការ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់ និង​ការ​យល់​ដឹង​អំពី​សត្វ​ស្លាប​​ មុន​ពេល​​ធ្វើ​ពិពណ៌​បង្ហាញ និង​ក្រោយ​​ពិពណ៌​បង្ហាញ​រយៈ​ពេល ១​ឆ្នាំ ។
  • ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​ និង​ការ​ស្រលាញ់​សត្វ​ស្លាប​ ដោយ​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ទៅ​មើល​សត្វ​ស្លាប​ និង​កំណត់​អត្តសញ្ញាណ ។
  • បង្ហាញ​អ្នក​ទីក្រុង​ឲ្យ​ស្គាល់​នូវ​ប្រភេទ​សត្វ​ស្លាប​នានា ។

ខាង​ក្រោម​នេះ​ជា​​សត្វ​ស្លាប​ ១២​ប្រភេទ​ ដែល​មាន​អត្តសញ្ញាណ​រួច​ហើយ ៖

រាប់​រូប​ភាព​ទាំង​នេះ​ គឺ​ជា​កម្មសិទ្ធិ​​នៃ​ លោក​. ស៊ុយ សេងលីម
រាល់​ការ​ប្រើ​ប្រាស់​ទាំង​អស់​ ត្រូវ​សុំ​​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម​​ ។

ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់ សូម​ចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក Birds of Cambodia: Education & Conservation លោក​អ្នក​ក៏​អាច​ទស្សនា​រូបភាព​សត្វ​ស្លាប​ស្អាត​ៗ នៅ​ទីនោះ​ផង​ដែរ ៕

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វកម្រ​នៅកម្ពុជា, អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , , , , . Bookmark the permalink.

4 Responses to ការ​អប់រំ និង​​ការ​អភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា

  1. លី កល្យាណ និយាយថា៖

    ពិសេសមែន មិត្តរបស់តាម៉ាប់។ សុទ្ធតែអ្នកជំនាញទាំងអស់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s