អក្សរ ក (២) ប្រជុំវប្បធម៌


កវី

កវី គឺ​ ថ្មែង​កាព្យ ៖

  1. ចិន្ត​កវី និពន្ធ​ដោយ​គំនិត
  2. សុតកវី និពន្ធ​ដោយ​បាន​​ឮ​ បាន​ស្តាប់
  3. អត្ថកវី និពន្ធ​សេចក្តី​ពិត
  4. បដិភាណកវី នីពន្ធ​កាព្យ​សុទ្ធ ៗ

កសិណ

កសិណ គឺ ប្រភេទ​នៃ​សមកម្ម​ដ្ឋាន ដែល​កំណត់​យក​ពណ៌​សប្បុរ​ជា​អារម្មណ៍ ជាគ្រឿង​ដឹក​មក​កាន់​ចិត្ត មាន ១០ ៖

  1. បឋវីកសិណ យក​ដី​ជា​អារម្មណ៍ (​បើ​ចំរើន​បាន​សំរេច អាច​និមិ្មត​ខ្លួន​មួយ​ឲ្យ​ឃើញ​ច្រើន អាច​និម្មិត​ឲ្យ​កើត​ជា​ផែនដី​នៅ​កណ្តាល​អាកាស ឬ​លើ​ទឹក រួច​ទៅ​ឈរ អង្គុយ ដើរ​លេង​លើ​នោះ ) ។
  2. អាបោកសិណ យក​ទឹក​ជា​អារម្មណ៍ (​​បើ​ចំរើន​បាន​សំរេច អាច​និមិ្មត​​ផែនដី​ឲ្យ​ទៅ​ជា​ទឹក​ អាច​និម្មិត​ភ្លៀង​ អាច​ញ៉ាំង​ភ្នំ និង​ផែន​ដី​ឲ្យ​កក្រើក) ។
  3. តេជោកសិណ យក​ភ្លើង​ជា​អារម្មណ៍ (​​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​ភ្លើង​អោយ​ឆេះ​ ឬ​រលត់ អាច​បង្កើត​ពន្លឺ​មើល​ឃើញ​រូប​ទាំង​អស់​) ។
  4. វាយោកសិណ យក​ខ្យល់​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​ខ្យល់​) ។
  5. និកល​កសិណ យក​ពណ៌​ខៀវ​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​ងងឹត) ។
  6. បីតកសិណ យក​ពណ៌​លឿង​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​អ្វី ៗ ឲ្យ​ទៅ​ជា​មាស) ។
  7. លោហិត​កសិណ យក​ពណ៌​ក្រហម​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​អ្វី ៗ ឲ្យ​ទៅ​​ជា​ពណ៌​ក្រហម) ។
  8. ឳទាត​កសិណ យកពណ៌​ស​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​និម្មិត​អ្វី ៗ​ ឲ្យ​ទៅ​ជា​ស អាច​ទប់​ខ្លួន​​មិន​ឲ្យ​ងងុយ​ អាច​កំចាត់​ងងឹត​ឲ្យ​ភ្លឺ)​ ។
  9. អាលោកកសិណ យក​ពន្លឺ​ជា​អារម្មណ៍ (​​​បើ​ចំរើន​បាន​សំរេច អាច​ធ្វើ​បាន​ដូច​ ឳទាត​កសិណ) ។
  10. បរិច្ឆិ​ន្នាកាស​កសិណ យក​ប្រហោង​ជា​អារម្មណ៍ (​បើ​ចំរើន​បាន​សំរេច អាច​ដើរ​ទំលុះ​ផែនដី ឬ ភ្នំ) ។

កាមភព

កាមភព គឺ លោក​សន្និវាស​ ប្រកប​ដោយ​កាម​គុណ ៖

ទុគ្គតិ អបាយ ៤ រាប់​ពីទាប​ទៅ​ខ្ពស់ ៖

  1. ឋាននរក
  2. ឋានប្រេត
  3. ឋានតិរិច្ឆាន
  4. ឋានអសុរកាយ

សុគតិ ៧ រាប់​ពី​ទាប​ទៅ​ខ្ពស់ ៖

  1. ឋាន​មនុស្ស
  2. ឋាន​​ចាតុម្មហារាជិកា
  3. ឋាន​ត្រ័យត្រិង្ស
  4. ឋាន​យាមា
  5. ឋាន​តុសិត
  6. ឋាន​និម្មានរតី
  7. ឋាន​បរនិម្មិត​វសវតី

អាន​ផង​ដែរ ៖

1. អក្សរ ក (១) ប្រជុំវប្បធម៌
2. អក្សរ ក (៣) ប្រជុំវប្បធម៌
3. អក្សរ ក (៤) ប្រជុំវប្បធម៌

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សទ្ទានុក្រុម and tagged , , , , . Bookmark the permalink.

3 Responses to អក្សរ ក (២) ប្រជុំវប្បធម៌

  1. Pingback: អក្សរ ក (៣) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: អក្សរ ក (៤) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: អក្សរ ក (៣) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s