អក្សរ ក (៣) ប្រជុំវប្បធម៌


កូន

  1. អវជាតបុត្ត កូន​អាក្រក់ជាង​ ឪពុក​ម្តាយ
  2. អនុជាតបុត្ត កូន​ដូច ឪពុក​ម្តាយ
  3. អភិជាតបុត្ត កូន​ប្រសើរ​ជាង ឪពុក​ម្តាយ

កាយ​សម្ព័ន្ធ

កាម​សម្ព័ន្ធ​ គឺ ទំនាក់ទំនង​រវាង​បុរស​ និង ស្រ្តី ក្នុង​ផ្លូវ​កាមគុណ មាន​ ៨ ៖

  1. រូបេនៈ ទាក់ទង​គ្នា​ ដោយ​រូ​ប​កាយ
  2. ហសិតេនៈ ទាក់ទង​គ្នា ដោយ​សំណើច
  3. ភណីតេនៈ ទាក់ទង​គ្នា​ ដោយ​សំដី
  4. គីតេនៈ ទាក់ទង​គ្នា​ ដោយ​ចំរៀង
  5. រោណ្ណេនៈ ទាក់ទង​គ្នា ដោយ​ទំនួញ
  6. អាបក្បេនៈ ទាក់ទង​គ្នា ដោយ​តំណុប​តំណែង​កាយ
  7. វនភង្គេនៈ ទាក់ទង​គ្នា​ ដោយ​ជំនួន
  8. ផស្សេនៈ ទាក់ទង​គ្នា​ ដោយ​ការ​បបោស​អង្អែល

កិលេស

កិលេស គឺ សេចក្តី​សៅហ្មង​នៃ​ចិត្ត មាន ១០ ៖

  1. លោភៈ បំណង​ចង់​បាន
  2. ទោសៈ កំហឹង
  3. មោហៈ សេចក្តី​វង្វេង​ជ្រប់ លែង​ស្គាល់​ខុស​ត្រូវ
  4. មានះ សេចក្តី​ប្រកាន់​រឹង​ត្អឹង
  5. ទិដ្ឋិសេចក្តី​ប្រកាន់​តាម​យោបល់​យល់​ឃើញ
  6. ថីនៈ សេចក្តី​ងងុយ​ងោក​ងក់​នៃ​ចិត្ត
  7. មិទ្ធៈ សេចក្តី​ជ្រុល​ជ្រប់​នៃ​ចិត្ត
  8. ឧទ្ធច្ចៈ សេចក្តី​រាយ​មាយ​នៃ​ចិត្ត
  9. អហិរិកភាព សេចក្តី​មិន​ខ្មាស​អៀន​អំពើ​ទុច្ចរិត
  10. អនោត្តប្បៈ សេចក្តី​មិន​តក់​ស្លុក​នឹង​អំពើ​បាប

កាលទាន

កាលទាន គឺ ​ពេល​ដាក់ទាន មាន ៥ ៖

  1. អាគន្តុកទាន ឲ្យ​ទាន​ដល់​អ្នក​ទើប​នឹង​មក​ដល់​ថ្មី
  2. គមិកទាន ឲ្យ​ទាន​ដល់​អ្នក​រៀប​ចេញ​ដំណើរ​ទៅ​ឆ្ងាយ
  3. គិលានទាន ឲ្យ​ទាន​ដល់​អ្នក​ជំងឺ
  4. ទុព្ភិក្ខទាន ឲ្យ​ទាន​ដល់​អ្នក​ស្រេក​ឃ្លាន
  5. នវទាន ឲ្យ​ទាន​ជា​របស់​ដែល​ទើប​នឹង​មាន

កោលាហល

កោលាហល គឺ ការផ្អើលជ្រួលច្របល់ មាន ៣ ៖

  1. កប្បកោលាហល កោលាហល ព្រោះឮថា លោកនឹងវិនាសដោយភ្លើងប្រល័យកប្ប
  2. ពុទ្ធកោលាហល កោលហល ព្រោះឮថា ព្រះពុទ្ធអង្គនឹងប្រសូត្រ
  3. ចក្កវត្តិកោលាហល កោលាហល ព្រោះឮថា សេ្តចចក្កពត្តិនឹងកើតឡើង

កន្តារ

កន្តារ គឺ ផ្លូវ​លំបាក មាន ៥ ៖

  1. ចោរ​កន្តារ ផ្លូវ​លំបាក ​ព្រោះ​ចោរ
  2. វាឡ​កន្តោរ ផ្លូវ​លំបាក​ ព្រោះ​សត្វ​សាហាវ​
  3. អមនុស្ស​កន្តោរ ផ្លូវ​លំបាក ព្រោះ​យក្ស
  4. និរុទ​កកន្តារ ផ្លូវ​លំបាក​ ព្រោះ​គ្មាន​ទឹក
  5. ទុព្ភិក្ខកន្តារ ផ្លូវ​លំបាក​ ព្រោះ​គ្មាន​អាហារ

កំណើត

  1. អណ្ឌ​ជយោនិ កំណើត​ក្នុង​ស៊ុត
  2. ជលាពុជយោនិ កំណើត​ក្នុង​ភគ៌
  3. សំសេទជយោនិ កំណើត​ក្នុង​ញើស​ក្អែល
  4. ឧបបាតិកយោនិ កំណើត​កើត​ឯង

អាន​ផង​ដែរ​ ៖

1. អក្សរ ក (១) ប្រជុំវប្បធម៌
2. អក្សរ ក (២) ប្រជុំវប្បធម៌
3. អក្សរ ក (៤) ប្រជុំវប្បធម៌

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សទ្ទានុក្រុម and tagged , , , , . Bookmark the permalink.

9 Responses to អក្សរ ក (៣) ប្រជុំវប្បធម៌

  1. Pingback: អក្សរ ក (៤) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: អក្សរ ក (២) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: អក្សរ ក (១) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  4. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    ហាហា… កិលេស… ក្បាល​រឹង​ ដឹងតែ​ខ្ញុំ​ម៉ង់😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s