Project Tamab – Yaymab


គម្រោង​របស់ តាម៉ាប់ និង យាយម៉ាប់ សម្រាប់​សង្គម និង សហគមន៍ ៖

  • សរសេរ​សៀវភៅ​ចាស់ ៗ សារ​ជា​ថ្មី​ឡើង​វិញ ដោយ​ប្រើប្រាស់ Khmer Unicode និង វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ជាគោល ។
  • ចុះធ្វើការងារស្ម័គ្រចិត្តជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និង អង្គការផ្សេង ៗ ។
  • បកប្រែ​អត្ថបទ​​មក​ជា​ភាសាខ្មែរ​សម្រាប់ ទំព័រ​វីគីភីឌា​ខ្មែរ ។
  • ថត និង ផ្ដិត​រូប​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ប្អូន​ៗ កុមារ ដែល​ត្រូវ​ការ​រូប ។
  • បកប្រែសៀវភៅជាភាសាបរទេស (អង់គ្លេស និង បារាំង) មកជាភាសាខ្មែរ ។ (បក​ប្រែ​សម្រាប់​បោះ​ពុម្ព​លក់ បើ​អាច​ទៅ​រួច)

អាច​ចូល​រួម​ជា​មួយ​គម្រោង​របស់​ពួក​យើង​ខ្ញុំ​បាន​តាម​រយៈ អ៊ីម៉ែល ៖​suon.sopheaktra@gmail.com

P.S ៖ ក៏​សុំ​បញ្ជាក់​ដែរ​ថា នៅ​ពេល​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មិត្ត​មួយ​ចំនួន​ ជាពិសេស​ម្ចាស់​ប្លុក វប្បធម៌​នៃ​ការ​ចែក​រំលែក ព្រះ​នាម សណ្ដែក​បណ្ដុះ

10 Responses to Project Tamab – Yaymab

  1. mylifemyphotography និយាយថា៖

    brilliant idea…looking forward🙂

  2. ReadKHMER និយាយថា៖

    បង​! បើ​ថា​ម៉េច​ណា សំយោគ​ចូល​គ្នា​តែ​ម្តង​ទៅ ហាហា😀 ព្រោះ​មាន​គំនិត​ដូចគ្នា… ខែ​ក្រោយ ខ្ញុំ​នឹង​ព្រីន​សៀវភៅ​ចេញ​លក់​ហើយ ដោយ​លក់​ក្បាល​ប្រហែល​១០០០រៀលអីហ្នឹងលើ​ទីផ្សារ​… បើ​បង​មាន​ចំណាប់​អារម្មណ៍ ហើយ​មាន​អត្ថបទ​​ឬ​សៀវភៅ​ចង់​បោះ​ពុម្ព អាច​ទាក់ទង​ខ្ញុំ​បាន🙂

    • តា ម៉ាប់ និយាយថា៖

      យី ឯង​ឡូយ​ម៉េស ព្រីនសៀវភៅ​លក់ ! សុំសរសើរ ! មាន​អីចង់​សំយោគ​ម៉េច​ក៏​បាន​ ចាត់​ចែង​មក​ ចាំ​បង​ធ្វើ​តាម ។

  3. វិចូច និយាយថា៖

    សុំចូលរួមផង!

  4. មេត្តាករុណា និយាយថា៖

    សួរស្តី! ខ្ញុំទើបតែបានអានប្លករបស់ភក្រ្តាថ្ងៃនេះ ហើយខ្ញុំគិតថាភក្រ្តាជាយុវជនមានគំនិតផ្តួចផ្តើម និងសង្ឃឹមផងដែរថា ភក្រ្តានឹងមានការច្នៃប្រឌិតថ្មីៗសម្រាប់ការចែករំលែក។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមជូននូវគំនិតស្តួចស្តើងមួយថា រាល់ការដែលភក្រ្តាដកស្រង់ “Quote” អ្វីអំពីប្រភពណាមួយ ឬអំពីនរណាម្នាក់ សូមអោយបញ្ជាក់ផង ដើម្បីជាអំណះអំណាងជូនដល់អ្នកអានទាំងឡាយ។

    អរគុណ!

    • តា ម៉ាប់ និយាយថា៖

      សួស្តី បងប្រុស ឬ បងស្រី មេត្តាករុណា ។

      អរគុណ​ណាស់​ចំពោះ​ការ​ផ្តល់មតិ ។ ជា​មតិ​តបទៅ​វិញ ចំពោះ​ការ​ដកស្រង់​អ្វី​មួយ​ខ្ញុំ​តែ​ង​តែ​ដាក់​ប្រភព​មកជា​និច្ច លើក​លែង​តែ​វត្ថុ​នោះ​បង្កើត​ដោយ​ខ្ញុំ​ផ្ទាល់ (រូប​ថត អត្ថបទ)​ ។ ចំណែក​ឯអត្ថបទ​ដែល​និយាយ​អំពីប្រវត្តិ​បុគ្គលវិញ បើ​យក​ពី​វីគីភីឌាមក​ខ្ញុំ​មិន​ដាក់​អត្ថបទ​ដើម​ដោយ​សារ​តែ​គ្មាន (គឺខ្ញុំ​បក​ពី​ភាសាបរទេស​មក​វិញ ដើម្បី​បញ្ចូល​ក្នុង​វិគីភីឌាខ្មែរ) តែបើ​យក​ពី​សៀវភៅ​ផ្សេង​ ខ្ញុំ​មិន​ដេល​ភ្លេច​ដាក់​ប្រភពនោះទេ ។

      សូមអរគុណ ។

  5. ទេវតាចិត្តល្អ និយាយថា៖

    និយាយអញ្ចឹង គំរោងរបស់តា ម៉ាប់នេះប្រព្រឹត្តិទៅរលូនដែរឬទេ? បានស្នាដៃអ្វីខ្លះដាក់អោយខ្ញុំបានអានផង។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s