សំណង់​បុរាណ​


សំណង់​​បុរាណ​ជាច្រើន​​ដែល​មាន​អាយុ​​រាប់​សតវត្ស​បាន​ដុត​បញ្ឆេះ​​​មនុស្ស​លោក​ឲ្យ​មានការ​ស្រមើ​ស្រមៃចង់​​ធ្វើ​ដំណើរ​កំសាន្ត។ ​អ្នក​នឹង​មាន​​អារម្មណ៍​ថា​ អ្នក​នៅ​ក្មេង​ នៅ​តូច​ បើ​ប្រៀប​នឹង​​អាយុ​ និង​ទំហំ នៃ​សំនង់​ស្ថាបត្យកម្ម​បុរាណ​អស់​ទាំង​នោះ។​ ក្នុង​ចំនោម​សំណង់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ដែល​ស្ថិត​ស្ថេរ​មក​ដល់​សព្វ​ថ្ងៃ​ទាំង​អស់​នោះ មាន​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​ទុក​ថា​ ត្រូវ​តែ​ទៅ​ឲ្យ​បាន​ម្តង​ក្នុង​ជិវិត។

អ្នក​ត្រូវ​ប្រកាន់​ខ្ជាប់​របៀប​របប​មួយ​ចំនួន​ បើ​អ្នក​ពិត​ជា​ទៅទស្សនា​សំណង់​បុរាណ​ណា​មួយ។ អ្នក​គួរ​តែ​ទៅ​នៅ​ពេល​ដែល​មិនសូវ​មាន​មនុស្ស​ ជាទូទៅ​នៅពេល​ព្រលឹម​ ឬក៏​ពេល​ល្ងាច។ អ្នក​ត្រូវ​ចំណាយ​ពេល​ឲ្យ​គ្រប់​គ្រាន់​ ដោយ​សំណង់​ខ្លះ​អ្នក​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ពេញ​មួយ​​ថ្ងៃ​ដើម្បី​ដើរ​ទស្សនា​។ ជួល​មគ្គុទេសន៍​ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ ដោយ​ព្រោះ​ថា​ប្រវត្តិ​សាស្ត្រ​​និមួយៗ​សម្បូរ​បែប​ តែតែង​ត្រូវ​បាន​គេ​យល់​ផ្សេងៗពីគ្នា។ ហើយ​ជា​ចុង​ក្រោយ​ អ្នក​ត្រូវ​ចំនាយពេល​ស្វែង​រក​កន្លែង​ស្ងាត់​ល្អដើម្បី​ស្វែង​យល់​ពី​​ភាព​ដ៏​អស្ចារ្យ​នៃ​សំណង់​ទាំង​នោះ។

នេះ​ជា​សំណង់​បុរាណ​មួយ​ចំនួន​ដែល​ខ្ញុំ​សូម​ណែនាំ៖
១. អង្គរ, ប្រទេសកម្ពុជា
២. ម៉ាឈូ ភីចឈូ, ប្រទេសប៉េរូ
៣.​ មហាប្រាសាទសាជី (ពីរ៉ាមីដ)និងទីក្រុងម៉មភីស, ប្រទេសអេហ្ស៊ីប
៤. ទីកាល់, ប្រទេស​ហ្គូតេម៉ាឡា
៥. ផេត្រា, ប្រទេសហ្សកដានី
៦. ប៉ាល់មីរ៉ា, ប្រទេសស៊ីរី
៧. មហាកំពែងចិន, ប្រទេសចិន
៨.​ អាក្រូប៉ូល, ប្រទេសក្រិក
៩. មេសា វ័តដេ, សហរដ្ឋអាមេរិច
១០. កូឡូស៊ឹម, ប្រទេសអ៊ីតាលី
១១. ទីមប៊ុកទូ, ប្រទេស
១២. អាល់ហាំប្រា, ប្រទេសអេស៉្បាញ
១៣. ហាហ្គៀ សូហ្វៀ, ប្រទេសទួគី
១៤. ប៊ូរ៊ូប៊ូឌូ, ប្រទេសឥណ្ឌូនេស៊ី
១៥. រាជវាំង ប៉ូតាឡា, រដ្ឋស្វ័យយ័តទីបេ
១៦. ប៉ាហ្គាន, ប្រទេសភូមា
១៧. កូតូកូអ៊ីន (មហា​ពុទ្ធបដិមា​), ប្រទេសជប៉ុន
១៨. វត្ត​ល្អាង​ខ្លា,​ប្រទេសប៊ូតាន់
១៩. ថាច់ ម៉ាហាល់, ប្រទេសឥណ្ឌា
២០.  ឈីតឆេន អ៊ីតហ្សា,​ប្រទេស​ម៊ិចស៊ិច

ចំនាំ៖ នេះ​ជា​ទីកន្លែង​ដែល​អ្នក​និពន្ធ​សង្ឈឹម​​ថា​នឹង​បានទៅ​ទស្សនា ដូច្នេះ​ក៏​បាន​ចែក​រំលែក​នូវ​គំនិត​ផ្ទាល់​ខ្លួន​សម្រាប់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ស្វែង​យល់​បន្ថែម។

2 Responses to សំណង់​បុរាណ​

  1. kh2kh និយាយថា៖

    ពិត​ជា​អស្ចារ្យ​និង​គួរ​អោយ​ចាប់​អារម្យ​មែន!!!
    បើ​យើញ​នៅ​អឺរ៉ូប​ យើង​អាច​ស្រួល​ទៅ​​ទស្សនា​លេង​កន្លែងទាំង​អស់​នេះ។
    ប៉ុន្តែ​រវល់​ធ្វើ​ការ​រក​តែ​ពេល​ទៅ​លេង​ស្រុក​កំណើត​ក៏​ពិបាក​ដែរ!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ ពេល​ខ្លះ​មនុស្ស​គិត​រឿង​ក្រពះ​ ជាជាង​រឿង​សប្បាយ។ ប៉ុន្តែ​បើ​មាន​លុយ​ហើយ​ គួរ​តែ​ដើរ​ឲ្យ​បាន​ស្គាល់​ច្រើន។ ពេល​ខ្លះ​មាន​លុយ​ហើយ គ្មានពេល​ទំនេរ​ទៀត។ បើចាំ​ដល់​ពេល ចូល​និវត្តន៍ ចាស់ពេក​ខ្លាច​ដើរ​មិនកើត​។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s