អក្សរ ក (៤) ប្រជុំវប្បធម៌


កំលាំង​ធៀប​របស់​ ព្រះ​ពុទ្ធ​អង្គ

  1. ដំរីកាឡវកៈ ១០ ស្មើ​នឹង ដំរី​គង្គេយ្យៈ ១
  2. ដំរី​គង្គេយ្យៈ ១០ ស្មើ​នឹង​ ដំរី​បណ្ឌរៈ ១
  3. ដំរី​បណ្ឌរៈ ១០ ស្មើ​នឹង​ ដំរី​តម្ពៈ ១
  4. ដំរី​តម្ពៈ ១០ ស្មើ​នឹង​ ដំរី​បិង្គលៈ ១
  5. ដំរី​បិង្គលៈ ១០ ស្មើ​នឹង​ ដំរី​គន្ធៈ ១
  6. ដំរី​គន្ធៈ ១០ ស្មើ​នឹង​ ដំរី​មង្គលៈ ១
  7. ដំរី​មង្គលៈ ១០ ស្មើ​នឹង​ ដំរី​ហេមៈ ១
  8. ដំរី​ហេមៈ ១០ ស្មើ​នឹង​ ដំរី​ឧបោសថ ១
  9. ដំរី​ឧបោសថ ១០ ស្មើ​នឹង​ ដំរី​ឆទ្ទន្ត ១
  10. ដំរី​ឆទ្ទន្ត ១០ ​ស្មើ​នឹង កំឡាំង​ ព្រះ​សម្មា​សម្ពុទ្ធ ​មួយ​អង្គ

កំហឹង

  1. បាសាណលេខូបមោ កំហឹង​ក្របាត់ ដូច​គំនូស​គូស​លើ​ថ្ម
  2. បឋវីលេខូបមា កំហឹង​ឆាប់​បាត់ ដូច​គំនូស​គូស​លើ​ដី
  3. ឳទក​លេខូបមា កំហឹង​មិនមាន ដូច​គំនូស​​គូស​ក្នុង​ទឹក

កាលសម័យ​ប្រវត្តិ

  1. បុរាណ​សម័យ ស.វ ៣០ មុន គ.ស. ដល់ គ.ស. ៣៩៥ ឬ ស.វ. ៣០ មុន គ.ស ដល់ គ.ស ៤៧៦

  2. មជ្ឈិម​សម័យ គ.ស. ៣៩៥ ដល់ គ.ស ១៤៥៣ ឬ គ.ស. ៤៧៦ ដល់ គ.ស. ១៤៩២

  3. នវ​សម័យ គ.ស. ១៤៥៣ ដល់ គ.ស ១៧៨៩ ឬ គ.ស. ១៤៩២ ដល់ គ.ស ១៧៨៩
  4. សហសម័យ គ.ស ១៧៨៩ មក​ដល់​បច្ចុប្បន្ន

កំលាំង​ស្រ្តី

  1. រូបពល ខ្លាំង​ត្រង់​មាន​រូប​ល្អ
  2. ភោគ​ពល ខ្លាំង​ត្រង់​មាន​ទ្រព្យ
  3. ញាតិពល ខ្លាំង​ត្រង់​មាន​ញាតិ
  4. បុត្ត​ពល ខ្លាំង​ត្រង់​មាន​កូន
  5. សីលពល ខ្លាំង​ត្រង់​មាន​មាយាទ

កិត្តិគុណ​នៃ ព្រះ​វេស្សន្តរ

  1. អគ្គេទទាតា ឲ្យ​ទាន​ក្នុង​ដែន​ដ៏​ប្រសើរ
  2. និរាលយ​តា មិន​អាល័យ​របស់​ជាប់​ចិត្ត
  3. ចាគោ ឲ្យ​ទាន
  4. មហានំ លះបង់​ដាច់​ខាច
  5. អនិវត្តិ មិននឹក​ភ្នក​ស្តាយ
  6. សុខុមត្តំ ជា​អំណោយយ៉ាង​ល្អិត
  7. មហន្តត្តំ ជា​អំណោយ​យ៉ាង​ធំ
  8. ទុពោធ​ត្តិ ជា​អំណោយ​ពិបាក​យល់
  9. ទុល្លភត្តំ ជា​អំណោយ​ពិបាក​ធ្វើ
  10.  អសទិសត្តំ ជា​អំណោយ​គ្មាន​អ្វី​ប្រៀប

កណ្ឌនៃ​រឿង​ ព្រះ​វេស្សន្តរ

  1. កណ្ឌ​ទសពរ (ទសវរកណ្ឌំ) មាន​ ១៩ គាថា
  2. កណ្ឌ​ហេមពាន្ត (ហិមវន្ត​កណ្ឌំ) មាន​ ១៣៤ គាថា
  3. កណ្ឌ​ទានកណ្ឌ (ទាន​កណ្ឌំ) មាន​ ២០៩ គាថា
  4. កណ្ឌ​វនប្បវេសន៍ (វនប្បវេសនកណ្ឌំ) មាន ៥៧ គាថា
  5. កណ្ឌជូជក (ជូជក​បព្វំ) មាន​ ៣៩ គាថា
  6. កណ្ឌ​ចូឡពន (ចូឡ​វន​កណ្ឌំ) មាន​ ៣៥ គាថា
  7. កណ្ឌមហា​ពន (​មហាវនកណ្ឌំ) មាន​ ៨០ គាថា
  8. កណ្ឌ​កុមារ​បព្វ (កុមារ​បព្វំ) មាន​ ១០១ គាថា
  9. កណ្ឌ​មទ្រីបព្វ (មទ្ទីបព្វំ) មាន​ ៩០ គាថា
  10. កណ្ឌ​សក្កបព្វ (សក្ក​បព្វំ) មាន​ ៤៣ គាថា
  11. កណ្ឌ​មហារាជ​បព្វ (​មហារាជបព្វំ) មាន​ ៦៩ គាថា
  12. កណ្ឌ​ឆក្សត្រ (ឆខត្តិយ​បព្វំ) មាន​៣៦ គាថា
  13. កណ្ឌនគរ​បណ្ឌ (នគរ​កណ្ឌំ) មាន ៤៨ គាថា

អាន​ផង​ដែរ ៖

1. អក្សរ ក (១) ប្រជុំវប្បធម៌
2.អក្សរ ក (២) ប្រជុំវប្បធម៌
3.អក្សរ ក (៣) ប្រជុំវប្បធម៌

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សទ្ទានុក្រុម and tagged , , , , . Bookmark the permalink.

13 Responses to អក្សរ ក (៤) ប្រជុំវប្បធម៌

  1. Pingback: អក្សរ ក (៣) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: អក្សរ ក (១) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: អក្សរ ក (២) ប្រជុំវប្បធម៌ | តាម៉ាប់ & យាយ​ម៉ាប់

  4. ស្រុកស្រែ និយាយថា៖

    ហេហេ… គួរហៅ អាចារ្យ ម៉ាប់ៗ ដូចពិរោះ​ជាង…ហិហិហិៗៗៗ

  5. pkay_sour និយាយថា៖

    ចំយក្ស ទៅស្រាវជ្រាវ​បាន​មកពីណាខ្លះនឹងតាម៉ាប់បង?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s