លោហធាតុ និង ត្បូង


នេះ​ជា​តារាង​ដែល​ភ្ជាប់​ភព​​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​​ទៅ​នឹង លោហធាតុ និង ត្បូង ។

ភព​ទាំង​នេះ​​យក​ឈ្មោះ​តាម​ព្រះ​នៃ​ជនជាតិ​រ៉ូម៉ាំង ហើយ​មាន​ឈ្មោះ​ត្រូវ​នឹង​ ថ្ងៃ​នៃ​សប្ដាហ៍ ផង​ដែរ តើ​គួរ​ឲ្យ​ចម្លែក​ទេ ?

ភព លោហធាតុ ត្បូង
សៅរ៍ – Saturn Lead ore
សំណ- Lead
Turquoise
ត្បូង​ខៀវ – Turquoise
ព្រហស្បតិ៍ – Jupiter Cassiterite
សំណប៉ាហាំង – Tin
Cornelian
Cornelian
អង្គារ – Mars Hematite
ដែក – Iron
Emerald
ត្បូងមរកដ- Emerald
ព្រះចន្ទ – Moon Silverប្រាក់ – Silver Clear QuartzRock crystal
សុក្រ – Venus Copperស្ពាន់ – Copper AmethystAmethyst
ពុធ – Mercury(1) Cinnabarបារត – Cinnabar LodestoneLodestone
ព្រះ​អាទិត្យ – Sun Gold
មាស – Gold
Diamond
ពេជ្រ – Diamond
  • រូប​លោហ​តំណាង​ទាំង​នេះ​ដូច​ជា​ស៊ី​ទៅ​នឹង​ភព​ទាំង​នោះ សំណ​ធ្ងន់​ដូច​ទៅ​នឹង​ភព​សៅរ៍​ដែល​វិល​យ៉ាង​យឺត​ដូច្នេះ​ដែរ ។
  • បារត ដូច​ទៅ​នឹង​ភព​ពុធ​ដែល​វិល​លឿន បារត​ជា​លោហធាតុ​រាវ វា​ជា​លោហធាតុ​ដែល​មាន​​ចលនា ហើយ​មាន​ចលនា​លឿន ។
  • ដែក​តំណាង​ឲ្យ​ភព​អង្គារ ហើយ​រ៉ែ​ដែក​ចម្បង Hematite គឺ​សាក​សម​នឹង​ភព​ពណ៌​ក្រហម​នេះ​ឯង ។
  • មាស​ពណ៌លឿង​តំណាង​ព្រះ​អាទិត្យ ឯ​ប្រាក់​ពណ៌​ស​តំណាង​ព្រះ​ចន្ទ(2)
  • សំណប៉ាហាំង​តំណាង​ភព​ព្រហស្បតិ៍ ភព​ដែល​ធំ​ជាង​គេ ហាក់​ដូច​ជា​មិន​ទំនង​នោះ​ទេ ប៉ុន្តែ​សំរឹទ្ធ (Bronze) ដែល​ធ្វើ​ពី​ការ​លាយ​គ្នា​នៃ​ស្ពាន់ និង​សំណ​នោះ​ គឺ​ជា​លោហធាតុ​ចម្បង​មុន​ពេល​ដែល​មនុស្ស​ចេះ​ប្រើ​ដែក ។
  • ស្ពាន់​ជា​លោហ​ល្អ​ស្អាត​សាក​សម​​​និង​ភព​សុក្រ ។ អាទិទេព​នៃ​ក្ដី​ស្រលាញ់​ចូល​ចិត្ត​ឆ្លុះ​កញ្ចក់ ឯ​កញ្ចក់​កាល​ពី​ដំបូង​ឡើយ​ក៏​ត្រូវ​បាន​បង្កើត​ដោយ​ប្រើ​ប្រាស់​ស្ពាន់​នេះ​ដែរ ។

ឯ​ជម្រើស​នៃ​ត្បូង​តំណាង​វិញ​ដូច​ជា​ចម្លែក​ ។ ដោយ​ចៃដន្យ នៅ​ពេល​បច្ចុប្បន្ន​នេះ​ មនុស្ស​លោក​បាន​ស្គាល់​ ថ្ម​ព្រះ​ចន្ទ ពិត​ហើយ​បន្ទាប់​ពី​ការ​ចុះចត​នៃ​យានអវកាស​នៅ​លើ​ភព​ព្រះ​ចន្ទ ។ ចំណែក​ឯ​អាចម៍ផ្កាយ​ដែល​ធ្លាក់​មក គេ​ជឿ​ថា​វា​ធ្លាក់​មក​ពី​ភព​អង្គារ ប៉ុន្តែ​យើង​មិន​ឃើញ​មាន​ រ៉ែ ឬ ថ្ម​ មក​ពី​ភព​ផ្សេង​នោះ​ទេ ។

***

(1) ឈ្មោះ​នៃ​លោហធាតុ​ដែល​តំណាង​ភព​នេះ គឺ​ដាក់​ឈ្មោះ​តាម​ភព​នេះ​ឯង (តែ​ខ្ញុំ​មិន​ដឹង​ថា​ខ្មែរ​ប្រើ​ពាក្យ​បារត​ពី​ពេល​ណា​មក​នោះ​ទេ) ។

(2) ជនជាតិ​ខ្មែរ​ក៏​កំណត់​យក​លោហធាតុ​ទាំង 2 ដើម្បី​តំណាង​ឲ្យ ព្រះអាទិត្យ​ និង​ព្រះ​ចន្ទ នោះ​ដែរ តើ​​ជា​រឿង​ចៃដន្យ ឬ​ជា​រឿង​ផ្សេង ?

10 Responses to លោហធាតុ និង ត្បូង

  1. គួរដាក់រូបភាព​ជួរដេកតែ២ឬ៣ជួរទៅ ព្រោះដាក់ច្រើនពេក វាហៀរដល់កែមពេក

  2. vsthea និយាយថា៖

    ពីរនាក់នេះនៅបក្សខុសគ្នា ម្នាក់នៅអ៊ូតាំង ម្នាក់ទៀតនៅសាវលីញ តែចេះរកកន្លែង​មកជួបគ្នា ឈ្លោះគ្នាឃើញ ។

  3. vsthea និយាយថា៖

    អូភ្លេចទៅថា សាវលិញអត់មានមនុស្សស្រី សង្ស័យតែនៅអ៊រម៉ីមែនហើយ​មើលទៅ បានជាភ្នែកតឹង ៗដូចគ្នា ។

  4. somada និយាយថា៖

    បងនិយាយចន្ថាតើ យើសចេះមករអៀសខ្លួនកើត !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s