Ruud van Nistelrooy


តើ​អ្នក​ទាំង​អស់​គ្នា​នៅ​ចាំ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ 10 ​របស់​ Manchester United នៅ​ដើម​​​ឆ្នាំ 2001 ទេ ?

nistelrooy-oranjeRutgerus Johannes Martinus “Ruud” van Nistelrooij (កើត​ថ្ងៃ01 កក្កដា 1976 នៅ Oss, ខែត្រ​ North Brabant ប្រទេស​ហូឡង់​) មាន​កម្ពស់ 188cm គឺ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ហូឡង់ ដែល​លេង​ក្នុង​តំណែង​ខ្សែ​​ប្រយុទ្ធ​កណ្ដាល ។

Nistelrooy ជា​កីឡាករ​ដែល​ទាត់​​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​លំដាប់​ទី2 ក្នុង​ប្រវត្តិសាស្ត្រ UEFA Champions League បាន​ចំនួន 60 គ្រាប់ ហើយ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​​នៅ​ក្នុង​ការ​ប្រកួត UEFA Champions League 3 រដូវ​កាល​ផង​ដែរ ។ គេ​ក៏​ជា​កីឡា​ករ​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល នៅ​​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​​កំពូល​​ៗ 3 នៅ​អឺរ៉ុប​ផង​ដែរ គឺ Eredivisie,​ Premier League និង La Liga ។

នៅ​ឆ្នាំ 2001 គេ​បាន​ផ្លាស់​ទៅ​លេង​នៅ Manchester United ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​​​នៅ​ពេល​នោះ 19,000,000 Pounds ។ គេ​ក៏​ជា​កីឡាករ​ដែល​ទាល់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​បំផុត​នៅ UEFA សម្រាប់​ក្រុម​ Manchester United ផង​ដែរ ។ គេ​ទាល់​បាល់​បញ្ចូល​ទី​ជា​សរុប​​ឲ្យ​ Manchester United 150 គ្រាប់​ ក្នុង​ការ​ប្រកួត​ត្រឹម 219 ប្រកួត​ប៉ុណ្ណោះ ។

Nistelrooy ចាប់​ផ្ដើម​​លេង​បាល់​អាជីព​​នៅ​ឆ្នាំ​ 1993 ហើយ​ចូល​និវត្តន៍​នៅ​​ ថ្ងៃ14 ឧសភា 2012 ។ គេ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ 1998–2011 បាន​ 70 ប្រកួត​ និង​ទាត់​បញ្ចូល​ទី​បាន 35 គ្រាប់ ។ ​ក្នុង​នោះ​គេ​លេង​​នៅ World Cup 2006 ម្ដង និង Euro បាន 2​ដង នៅ​ឆ្នាំ 2004 និង​ 2008 ។

Nistelrooy  ក៏​ត្រូវ​បាន​ Pelé ជ្រើស​រើស​បញ្ចូល​ទៅ​ក្នុង​បញ្ជី FIFA 100 ដែល​មាន​ឈ្មោះ​កីឡាករ​ដែល​នៅ​រស់​​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ 100 នាក់ ។

Nisterooy ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ឱកាស​​ខ្ពស់​ក្នុង​ការ​ទាល់​បាល់​បញ្ចូល​ទី​ ។

ការប្រកួត គ្រាប់​បាល់ ភាគរយ
ក្លឹប 589 (347) 59%
ជម្រើស​ជាតិ 70 (35) 50%
សរុប 659 (382) 58%

* គ្រាប់​បាល់ និង​ការ​ប្រកួត​​​​សរុប​ខាង​ក្រោម​នេះ គិត​តែ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​ប៉ុណ្ណោះ ។

ក្លឹប ឆ្នាំ ការប្រកួត គ្រាប់​បាល់
Den Bosch 1993 – 1997 69 (17)
Heerenveen 1997 – 1998 31 (13)
PSV Eindhoven 1998 – 2001 67 (62)
Manchester United 2001 – 2006 150 (95)
Real Madrid 2006 – 2010 68 (46)
Hamburger SV 2010 – 2011 36 (12)
Málaga 2011 – 2012 28 (4)
សរុប 449 (249)

* សរុប​គ្រាប់​បាល់ និង​ការ​ប្រកួត​អាជីព​ទាំង​មូល (មិន​គិត​ការ​ប្រកួត​ និង​គ្រាប់​បាល់​​ក្រុម​ជម្រើស​ជាតិ) ។

ការប្រកួត គ្រាប់​បាល់
League 449 (249)
Cup 41 (30)
League Cup 6 (2)
UEFA 88 (62)
ផ្សេង​ៗ 5 (4)
សរុប 589 (347)

កិត្តិយស​ដែល​ទទួល​បាន

Club: PSV Eindhoven

  • Eredivisie (2): 1999–2000, 2000–01
  • Johan Cruijff Shield (2): 1998, 2000

Club: Manchester United

  • Premier League (1): 2002–03
  • FA Cup (1): 2003–04
  • Football League Cup (1): 2005–06
  • FA Community Shield (1): 2003

Club: Real Madrid

  • La Liga (2): 2006–07, 2007–08
  • Supercopa de España (1): 2008

ផ្ទាល់​ខ្លួន ៖

  • Eredivisie Topscorer (2): 1998–99, 1999–2000
  • Dutch Footballer of the Year (2): 1999, 2000
  • Premier League Player of the Month (3): December 2001, February 2002, April 2003
  • UEFA Champions League Most Valuable Striker (1): 2001–02
  • UEFA Champions League Topscorer (3): 2001–02, 2002–03, 2004–05
  • Sir Matt Busby Player of the Year (2): 2001–02, 2002–03
  • ESM Team of the Year (1): 2001-02
  • IFFHS World’s Top Goal Scorer of the Year (1): 2002
  • PFA Fans’ Player of the Year (1): 2002
  • PFA Players’ Player of the Year (1): 2001–02
  • PFA Team of the Year (2): 2001-02, 2003-04
  • Premier League Goal of the Month (1): March 2003
  • Barclays Player of the Year (1): 2002–03
  • Premier League Golden Boot (1): 2002–03
  • UEFA Club Forward of the Year (1): 2002–03
  • UEFA Team of the Year (1): 2003
  • UEFA Euro Silver Boot (1): 2004
  • UEFA Euro Team of the Tournament (1): 2004
  • Pichichi Trophy (1): 2006–07
  • IFFHS World’s Top Goal Scorer of the Decade 2001–2010

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡាករបាល់ទាត់ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s