Christian Vieri


តើ​មាន​មិត្ត​អ្នក​អាន​ណា​​ស្គាល់​ ឬ​ចាំ​កីឡាករ​ម្នាក់​នេះ​ទេ ? ខ្ញុំ​គិត​ថា​មិន​មាន​ច្រើន​ទេ ក៏​ព្រោះ​តែ​​ភាគ​ច្រើន​មិត្ត​អ្នក​អាន​មើល​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​ អង់គ្លេស និង អេស្ប៉ាញ ។

ITALY SOCCERChristian Vieri (កើត​ថ្ងៃ12 កក្កដា 1973 នៅ​ទីក្រុង Bologna ប្រទេស​អ៊ីតាលី) មាន​កម្ពស់ 186cm គឺ​ជា​​អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី លេង​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​កណ្ដាល ។

Vieri ចាប់​ផ្ដើម​​លេង​បាល់​អាជីព​​នៅ​ឆ្នាំ​ 1991 ហើយ​ចូល​និវត្តន៍​នៅ​ឆ្នាំ 2009 ។ នៅ​​ឆ្នាំ 1999 គេ​បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​នៅ​ពេល​ដែល​ Internazionale បាន​ទិញ​រូប​គេ​ពី Lazio ក្នុង​តម្លៃ​ខ្លួន 32,000,000 Pounds ។

Vieri គឺ​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​មតិ​ជា​ច្រើន​ចាត់​ទុក​ថា​ជា ខ្សែ​ប្រយុទ្ធ​កណ្ដាល​បែប​បុរាណ​ ក៏​ព្រោះ​តែ​រាងកាយ​ដ៏​ធំ​មាំ​របស់​គេ និង​សមត្ថភាព​ប្រើ​ក្បាល​បញ្ជូន​បាល់​បញ្ចូល​ទី​ដ៏​គ្មាន​គូ​ប្រៀប​របស់​គេ ។ គេ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​ប្រើ​​ក្បាល​បញ្ជូន​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ​បាល់ទាត់​អ៊ីតាលី ។

Vieri បាន​លេង​ឲ្យ ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ 21 ឆ្នាំ​ផង​ដែរ​ ពី​ឆ្នាំ 1992–1996 បាន​ចំនួន 22 ប្រកួត និង​ទាត់​បាល់​បញ្ចូល​ទី​បាន 11 គ្រាប់ ។ បន្ទាប់​មក​គេ​​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ 1997–2005 បាន​ចំនួន 49 ប្រកួត និង​ទាត់​បាល់​បញ្ចូល​ទី​បាន 23 គ្រាប់ ។ ក្នុង​នោះ​​គេ​លេង​នៅ​ World Cup 2ដង​ នៅ​ឆ្នាំ 1998 និង​ 2002 និង​ Euro ម្ដង​ នៅ​ឆ្នាំ 2004 ។ គេ​ក៏​ជា​កីឡាករ​​ដែល​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​​នៅ World Cup ផង​ដែរ​ ដោយ​ទាត់​បញ្ចូល​ទី 9គ្រាប់ ក្នុង 9 ប្រកួត​ នៅ​ World Cup 1998 (5ប្រកួត 5គ្រាប់) និង 2002 (4ប្រកួត 4គ្រាប់) ។

Vieri ក៏​ត្រូវ​បាន​ Pelé ជ្រើស​រើស​បញ្ចូល​ទៅ​ក្នុង​បញ្ជី FIFA 100 ដែល​មាន​ឈ្មោះ​កីឡាករ​ដែល​នៅ​រស់​​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ 100 នាក់ ។

* គ្រាប់​បាល់ និង​ការ​ប្រកួត​​​​សរុប​ខាង​ក្រោម​នេះ គិត​តែ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​បាល់​ទាត់​​អាជីព​ប៉ុណ្ណោះ ។

ក្លឹប ឆ្នាំ ការប្រកួត គ្រាប់​បាល់
Torina 1991​ – 1992 7 (1)
Pisa 1992 – 1993 18 (2)
Ravenna 1993 – 1994 32 (12)
Venezia 1994 – 1995 29 (11)
Atalanta 1995 – 1996 19 (7)
Juventus 1996 – 1997 23 (8)
Atlético Madrid 1997 – 1998 24 (24)
Lazio 1998 – 1999 22 (12)
Internazionale 1999 – 2005 143 (103)
Milan 2005 – 2006 8 (1)
Monaco 2006 7 (3)
Sampdoria 2006 0 (0)
Atalanta 2006 – 2007 7 (2)
Fiorentina 2007 – 2008 26 (6)
Atalanta 2008 – 2009 9 (2)
សរុប 374 (194)

* សរុប​គ្រាប់​បាល់ និង​ការ​ប្រកួត​អាជីព​ទាំង​មូល (មិន​គិត​ការ​ប្រកួត​ និង​គ្រាប់​បាល់​​ក្រុម​ជម្រើស​ជាតិ) ។

ការប្រកួត គ្រាប់​បាល់
League 374 (194)
Cup 23 (14)
UEFA 74 (26)
សរុប 471 (234)

កិត្តិយស​ដែល​ទទួល​បាន

Club: Torino

  • Coppa Italia (1): 1992–93

Club: Juventus

  • UEFA Super Cup (1): 1996
  • Intercontinental Cup (1): 1996
  • Serie A (1): 1996–97

Club: Lazio

  • Supercoppa Italiana (1): 1998
  • UEFA Cup Winners’ Cup (1): 1998–99

Club: Internazionale

  • Coppa Italia (1): 2004–05

អន្តរជាតិ

  • UEFA Under-21 European Championship (1): 1994

ផ្ទាល់​ខ្លួន

  • Pichichi Trophy (1): 1997-98
  • ESM Team of the Year (2): 1997-98, 2002-03
  • FIFA World Cup Silver Boot (1): 1998
  • Serie A Footballer of the Year (1): 1999
  • Italian Footballer of the Year (2): 1999, 2002
  • FIFA World Cup Bronze Boot (1): 2002
  • Guerin d’Oro (1): 2002
  • Serie A Top Scorer (1): 2002-03

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡាករបាល់ទាត់ and tagged , , , , . Bookmark the permalink.

7 Responses to Christian Vieri

  1. អោយតែតាម៉ាប់ដាក់អត្ថបទទាក់ទងបាល់ទាត់ បងអត់មានយោបល់ទេ​ព្រោះអត់ចេះមើល អត់ស្គាល់ អត់ដឹងកុំសូម្បីម៉ាតិច

  2. ស្រុកស្រែ និយាយថា៖

    ហេហេ… ដូចដឹកក្របី​អោយ​មើ​ល​កុន​ដែរ… កីឡាករ​បាល់ទាត់​អន្តរជាតិ​ខ្ញុំ​ស្គាល់​មិន​បាន​ច្រើន​ទេ…

    • តា ម៉ាប់ និយាយថា៖

      ស្គាល់តែកន្លែងដើរលេង😛

    • ស្រុកស្រែ និយាយថា៖

      ហេហេ… មិនមែន​មាន​ន័យ​ចឹង​ទេជាងថត… នេះ​មក​ពី​ខ្ញុំ​ចូល​ចិត្ត​មើល​កុន ជាង​មើល​កីឡា… ដូច្នេះ​បើ​និយាយា​ពី​​តួកុន​ហូលីវូត គឺ​ប្រាកដ​ជា​​​ខ្ញុំ​​ស្គាល់ច្រើន​ជាង តារា​បាល់​ទាត់​ហើយ…😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s