ចូលព្រៃ


​កាល​ពី​ថ្ងៃសៅរ៍​ម្សិល​ម្ង៉ៃ​នេះ ខ្ញុំ​បាន​ទៅ ​ចូល​ព្រៃ​នៅ​ខាង​​កោះ​ឧកញ៉ា​តី, មើល​វត្ត​បុរាណ​នៅ​ខាង​កោះ​ដាច់, និង​ ថត​វាល​ស្រែ​នៅ​ខាង​ស្វាយ​ជ្រុំ ។

ជួបជុំ​គ្នា​នៅ​មុខ​ព្រះ​បរម​រាជវាំង​នៅ​ម៉ោង ៦ និង ៣០​នាទី ព្រឹក ក្រុម​របស់​យើង​មាន​គ្នា​ ៦​នាក់ ក្នុង​នោះ​មាន បង​ប្រុស​ម្នាក់​ជា​អ្នក​ថត​រូប​សត្វ​ស្លាប , អតីត​អ្នក​ថត​រូប​សារព័ត៌មាន​ម្នាក់​ដ៏​ល្បី​ឈ្មោះ, ខ្ញុំ និង​ មិត្តភ័ក្ដិ​ខ្ញុំ​ ៣​នាក់ ។

ពួក​យើង​ទៅ​ដល់ ​កោះ​ឧកញ៉ា​តី ហើយ​នាំ​គ្នា​ដើរ​ចូល​ព្រៃ​មួយ​នៅ​ក្រោយ​ភូមិ​ជាប់​​ដី​ចម្ការ​អ្នក​ភូមិ​ ដែល​​មាន​ទំហំ​មិន​ធំ​ប៉ុន្មាន​ ។ ដោយ​ខ្ញុំ​មិន​មាន​ Lens Telephoto ដែល​អាច​ចាប់​បាន​រយៈ​ចម្ងាយ​វែង ដូច្នេះ​ខ្ញុំ​ថត​បាន​តែ​​រូប​ទេសភាព​ប៉ុណ្ណោះ ។😀

Asian Koel ( Female)=តាវ៉ៅញី
ថត​ដោយ លោក. ស៊ុយ សេងលីម

Plaintive Cuckcoo(Male)=តាវ៉ៅស្រុក(ឈ្មោល)
ថត​ដោយ​ លោក. ស៊ុយ សេងលីម

បន្ទាប់​ពី​រុក​រក​អស់​មួយ​សន្ទុះ​ធំ ពួក​យើង​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ កោះដាច់ ដើម្បី​រក​មើល​សិប្បកម្ម​ផលិត​ពពុះសណ្ដែក តែ​ដោយ​ពួកគាត់​មិន​ធ្វើការ​ផលិត​នៅ​ថ្ងៃ​នោះ យើង​ក៏​បន្ត​ជិះ​តាម​មាត់​ទន្លេ​រហូត​បាន​ទៅ​ដល់​ វត្ត​ក្រពុំ​ពេជ្រ​ ដោយ​ចៃដន្យ​ ដែល​នៅ​មុខ​​ខ្លោង​ទ្វារ​វត្ត​មាន​វិហារ​ចំណាស់​មួយ ដែល​ត្រូវ​បាន​បោះ​បង់​ចោល​​ប្រហែល​ដោយ​សារ​ការ​ឈ្លាន​ពាន​នៃ​ច្រាំង​ទន្លេ ។

wat9

វត្ត​ក្រពុំពេជ្រ

wat11

វត្ត​ក្រពុំពេជ្រ

បន្ទាប់​ពី​ហូប​បាយ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​រួច​ហើយ​ពួក​យើង​ក៏​បន្ត​ទៅ​ វត្ត​យក្ស ​មុន​នឹង​ឆ្លង​ដ​មក​​ត្រើយ​ខាង​កើត ហើយ​ជិះ​ម៉ូតូ​មក​ខាង​ត្បូង​តម្រង់​មក​ខាង​ ស្វាយ​ជ្រុំ​ វិញ ។ គ្នា​យើង ២​នាក់ បាន​ត្រឡប់​ទៅ​ភ្នំ​ពេញ​វិញ ។

wat10

វត្តយក្ស

wat13

វត្តយក្ស

មក​ដល់​ខាង​ស្វាយ​ជ្រុំ យើង​ក៏​នាំ​គ្នា​ចូល​ទៅ​វាល​ស្រែ​ដែល​នៅ​ក្រោយ វត្ត​ស្វាយ​ជ្រុំ តែ​ម្ដង ។ ពេល​នោះ​ លោក​ ស្រី សុ​ភ័ក្ត្រ បាន​នាំ​មិត្តភ័ក្ដិ​គាត់​​ ៣​នាក់ មក​ចូល​រួម​ផង​ដែរ ។ ពួក​យើង​ត្រឡប់​មក​ភ្នំពេញ​វិញ​​តាម​ដរ​ អរិយក្សត្រ នៅ​ម៉ោង ៥ ល្ងាច ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , , . Bookmark the permalink.

7 Responses to ចូលព្រៃ

  1. វិចូច និយាយថា៖

    ចង់​ទៅ​ដែរ ;-(

  2. sopheaksrey និយាយថា៖

    អាទិត្យ (លើកក្រោយហ្នឹង) ខ្ញុំ​ទៅឆ្លងឆ្នាំ​នៅ ខេត្ត​សៀមរាប… អត់បាន​ទៅជាមួយតេ😀

  3. ភារម្យ និយាយថា៖

    ចូលព្រៃ ធ្វើបដិវដ្ត!

  4. Pingback: ការ​អប់រំ និង​​ការ​អភិរក្ស​ សត្វ​ស្លាប​នៅ​កម្ពុជា | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s