អាវ​ទ្រនាប់​​​ថ្លៃ​បំផុត​ក្នុង​លោក


កាល​ពី​ថ្ងៃ​​ព្រហស្បត្តិ៍​ទី ១០ ខែ​វិច្ឆិកា​ នេះ ក្រុម​ហ៊ុន​ផលិតផល​សម្រាប់​ស្ត្រី Victoria’s Secret បាន​​បង្ហាញ​អាវ​​ទ្រនាប់​​ថ្មី​ ដែល​មាន​តម្លៃ​ដល់​ទៅ ២ លាន ៥ សែន ដុល្លារ​ សហរដ្ឋអាមេរិច (US $ 2.500.00) ។ អាវ​នោះ​ត្រូវ​បាន​ពាក់​បង្ហាញ​ដោយ​នាង មេរ៉េនដា ឃៀរ (Merada Keer) អ្នក​បង្ហាញ​ម៉ូត​ជាតិ​អូស្ត្រាលី អាយុ ២៨ ឆ្នាំ ។

$ 2.5 លាន

ទោះ​ជា​យ៉ាង​ណា មុន​នាង មេរ៉េនដា​ ឃៀរ​ ពាក់​អាវ​ទ្រនាប់​តម្លៃ ២ លាន ៥ សែន​ ដុល្លារ​ សហរដ្ឋ​អាមេរិច​នេះ ក៏​មាន​តារា​បង្ហាញ​ម៉ូត​ផ្សេង​ ៗ​ ទៀត​ ដែល​បាន​ពាក់​អាវ​ទ្រនាប់​ដ៏​មាន​តម្លៃ​ថ្លៃ​ ម៉ាក Victoria’s Secret នេះ​ដែរ ។

អាវ​ទ្រនាប់​​ដែល​ថ្លៃបំផុត​ ពាក់​បង្ហាញ​ដោយ​នាង ជីសែល បា​ន់ដ៍​ឆេន (Giselle Bundchen) មាន​តម្លៃដល់​ទៅ ១៦ លាន​ ដុលា្លរ សហរដ្ឋអាមេរិច ។ រី​ឯ​អាវ​​ទ្រនាប់​ដែល​ថោក​បំផុត ពាក់​បង្ហាញ​ដោយ​នាង អាឌ្រីយ៉ាណា លីម៉ា (Andriana Lima) ដែល​មាន​តម្លៃ ២ លាន​ ដុល្លារ​ សហរដ្ឋ​អាមេរិច ។

$ 16 លាន

$ 6,5 លាន

$ 2 លាន

តើ​មាន​នរណា​ចង់​បាន​ទេ ? ហេហេហេ បើ​ខ្ញុំ​វិញ​ទុក​លុយ​ធ្វើ​ដើរ​លេង​ហើយ !

សូម​បញ្ជាក់​ផង​ដែរ​ថា អាវ​ទ្រនាប់​នេះ ត្រូវ​​បាន​រចនា​ម៉ូដ​ដោយ​ ជាង​អលង្កាប្រចាំ​ទីក្រុង ឡុង ដោយ​ចំណាយ​ពេល​ជាង ៥០០ ម៉ោង ដើម្បី​បិទភ្ជាប់ ត្បូង​ចំនួន ៣.៤០០ គ្រាប់ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , . Bookmark the permalink.

4 Responses to អាវ​ទ្រនាប់​​​ថ្លៃ​បំផុត​ក្នុង​លោក

  1. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    ទិញ​ទៅ ពាក់​ឲ្យ​នរណា​មើល​ទៅ​លោក​អើយ!!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s