អ៊ីនឌីយ៉ាណា ចូនស៍


ភាគ ១

ភាគ២

មករីករាយ​ជា​មួយ​ភាព​យន្ត​​ដែល​ខ្ញុំចូល​ចិត្ត​មើល​បំផុត។ នឹក​ឃើញ​ប្លែក​ៗ មិនដឹង​សរសេរ​អ្វី គិត​ថា​នឹង​សរសេរ​អំពី​រឿង​នេះ​ដោយ​បំលែង​វា​​ពី​ភាព​យន្ត​ឲ្យ​ទៅជា​ប្រលោម​លោក។ មាន​​ដល់​ទៅ​៤ភាគ ហើយ​១ភាគរយៈ​ពេល​យ៉ាង​តិច​២ម៉ោង​ ទម្រាំ​តែ​សរសេរ​ទៀត។ បើ​សរសេរ​ចប់​ប្រហែល​ជា​ខ្ញុំ​អាច​ល្បី​ ថា​ជា​អ្នក​កូពី​ បកប្រែ និង​កែ​សម្រួល​ហើយ​មើល​ទៅ។ តែ​នេះ​ នាំ​គ្នា​ស្គាល់​ចំណង​ជើង​​សិន​ទៅ៖
១. អ៊ីនឌីយ៉ាណា ចូនស៍ និង​ ចោរលួច​វត្ថុ​ពិសិដ្ឋ (Indiana Jones and the Raider of the Lost Ark 1981)
២. អ៊ីនឌីយ៉ាណា ចូនស៍ និង​ ប្រាសាទ​មរណៈ (Indiana Jones and the Temple of Doom 1984)
៣. អ៊ីនឌីយ៉ាណា ចូនស៍ និង​ យាត្រាពិសិដ្ឋចុងក្រោយ (Indiana Jones and the Last Crusade 1989)
៤. អ៊ីនឌីយ៉ាណា ចូនស៍ និង​អាណាចក្រ​លលាដ៍​ក្បាល​គ្រីស្តាល់ (Indiana Jones and the Kingdom of the Crystal Skull 2008)

បន្ថែម៖ ​អាច​អាន​ពី​ជិវប្រវត្តិ​សង្ខេប​របស់​​តួអង្គ៖
១.​ អ៊ីនឌីយ៉ាណា ចូនស៍ (Indiana Jones)ជាតួឯក
២. ហេនរី ចូនស៍ (Henry Jones) ជា​ឪពុកតួឯក
៣. ម៉ារៀន រ៉ាវេនវូដ (Marion Ravenwood) ជាប្រពន្ធ​តួឯក (រៀប​ការពេល​កូន​ពេញ​កម្លោះ)
៤.​ មុត វីលៀមស៍ ចូនស៍ (Mutt Williams Jones)ជាកូន​តួឯក (បាន​ឃើញ​ឪពុកម្តាយ​​រៀប​ការ​ កម្រមាន​ណាស់)
៤. មិត្ត​ភក្តិរបស់ អ៊ីនឌី​ (ម៉ាកូស, ម៉េក, អាតឿ, សាឡាហ៍, អក់ស្លី) (Marcus, Mac, Short Round, Sallah, Oxley)
៥. តួអាក្រក់វគ្គ១ រឹណ៉េ បេលឡូក (René Belloq)
៦. តួអាក្រក់វគ្គ២ ម៉ូឡា រ៉ាម (Mola Ram)
៧. តួអាក្រក់វគ្គ៣ វ៉លធរ ដូណូវ៉ាន (Walter Donovan)
៨. តួអាក្រក់វគ្គ៤ អ៊ីរីណា ស្ប៉ាល់កូ (Iryna Spalko)

ភាគ៣

ភាគ៤ (ប្រហែល ជាភាគ ចុង ក្រោយ ហើយ) T__T

10 Responses to អ៊ីនឌីយ៉ាណា ចូនស៍

  1. sokharoth ថា:

    នៅ សល់ វគ្គបន្តទៀត

  2. ភារម្យ ថា:

    មើលអស់ហើយ គ្រប់វគ្គ!

  3. ដូចគ្នា​តាម៉ាប់! ខ្ញុំចូលចិត្ត​មើល​រឿង​ភាគ Indiana Jones ​នេះណាស់ ព្រោះខ្ញុំ​មើល​រឿងនេះទៅ ដូចនឹងរឿង​ស៊ើបអង្កេត ០០៧ ដែរ… គឺ​អត់​ភ័យ​ពីរឿង​តួឯក វ៉ៃចាញ់គេសោះ…។ បើនិយាយទៅ ខ្ញុំស្គាល់តួកុន ច្រើនជាង​តួចំរៀង។ បច្ចុប្បន្ន​ខ្ញុំ​ជក់​មើល​រឿងភាគអាមេរិក​បែបស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ គឺ CSI-NY …។ មើលរឿងភាគ​នេះ​ហើយ ខ្ញុំ​មើល​រឿង​អាមេរិក​ផ្សេងៗ​ទៀត​លែង​ល្អមើល​ហើយ។ គឺដូចជា​ការ​​មើល​រឿង​ភាគចិន សាមកុក (ថ្មី) រួចហើយ ដល់ទៅមើលរឿង​ចិន​ផ្សេងៗ​ទៀត មានជប់ ប្រែក្រឡា​ សំរាល​ខ្លួន វ៉ៃមិន​ចេះ​ងាប់​អី លែង​ចេះ​មើល​​បណ្តោយ…។ ​

    • ដូច​គ្នា​មែន​បង​ស្រុក​ស្រែ រក​អុស​ប្រទះ​ចង្ក្រានឡូវ ហាហាហា ។ ខ្ញុំ​ឆ្កួត​នឹង​ Indian Jones មែន​តែ​ហ្មង ឥឡូវ​ប្រាប់​មិត្ត​ភក្តិ​ដែល​នៅ​អាមេរិច​​ឲ្យ​ទិញ​សៀវភៅ comics គ្រប់​ភាគ​ឲ្យ ព្រោះ​វា​មក​ស្រុក​ខ្មែរ​វិញ​ឆ្នាំ​ក្រោយ តែ​ត្រូវ​សន្សំ​លុយ​ទុក​សិន ហាហាហា ព្រោះ​សរុបទៅអស់​ជិត​ ១ សន្លឹក​អាសាមូម​ដែល​ ។ បើ​និយាយ​ទៅ​ ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​រឿង​បាញ់​គ្នា​ប៉ុន្មាន​ទេ លើក​លែង​តែ Rambo ឬ រឿង​សង្គ្រាម​លោក​តែ​ម្ដង កាល​ដែល​ខ្ញុំ​ចុល​ចិត្ត​រឿង​នេះ ព្រោះ​ខ្ញុំ​ចូលចិត្ត​បុរាណ​វិទ្យា និង ប្រវត្តិ​វិទ្យាហើយ indy ណឹងបុរាណ​វិទូ​ស្រាប់ ហេហេហេ ។ ស្អប់​បំផុត​អា​រឿង​ចិន​ហោះ​កាប់​ដាវ តែ​បើ​រឿង​ ថាង​ចេង​ចម្លង​ធម៌ និង ទីនហ្វី ចូល​ចិត្ត​មើល ។ រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​បំផុត​គឺ​រឿង​កាប់​ដាវ​តាម​បែប​ប្រវត្តិ​សាស្រ្ត ។

  4. SVD ថា:

    តាម៉ាប់! មាន​រឿង​នឹង​ វគ្គ​ ៤ ទេ? ខ្ញុំ​ចង់​មើល​ម្តងទៀតណាស់។ បើ​មាន​ចាំ​ copy ឲ្យ​ផង។

សាសង