ព្រះ​រាជា​ខ្មែរ​សម័យ​ឯករាជ្យ


សម័យ​​ឯករាជ្យ​ ជា​ពាក្យ​ដែល​ខ្ញុំ​ប្រើ​​សម្រាប់​សំគាល់​ សម័យ​កាល​មួយ នៃ​​ប្រទេស​កម្ពុជា ដែល​មាន​ស្ដេច​មាន​សមត្ថភាព​ឡើង​សោយ​រាជ្យ​ ហើយ​ក៏​គ្មាន​ការ​​វាយ​​លុយ​ទន្ទ្រាន​​ទឹក​ដី​ពី​ សៀម និង​ យួន​ ទៀត ។

angdoung១. ព្រះករុណា ​ព្រះ​អង្គដួង (អាទិត្យ ៩កើត អាសាធ ឆ្នាំរោង​ អដ្ឋស័ក ត្រូវ​នឹង​ឆ្នាំ ១៧៩៦ – សុក្រ​ ៥​កើត កត្តិក ឆ្នាំ​វក ទោស័ក ត្រូវ​នឹង ១៩ តុលា ១៨៦០) ទ្រង់​រាជាភិសេក​នៅ​ ថ្ងៃ​អង្គារ ១​កើត ផល្គុន ឆ្នាំ​មមែ នព្វស័ក ត្រូវ​នឹង​ឆ្នាំ ១៨៤៧ ។

ព្រះនាម​ពេល​សោយរាជ្យ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​​ហរិរក្សរាមា​មហា​ឥស្សាធិបតី​ស្រី​សុរិយាបរមធ្មិស្សា​ វរ​បរមសុរិន្ទ្រា​ភូវណៃ​មហា​ចក្រពត្តិ​ពិសេនាសាធិបា​ឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិ​រវវរ្ម័ន តម្រង់​កម្ពុជា​មហា​ប្រទេស​សុរិយាណាចក្រ​ភូមិន្ទ​រាជវិវឌ្ឍន៍​ អធិរាជ​រាមា​មហាកាមារដ្ឋធិបាត​នរិន្ទ្រា រាជវិសុទ្ធ​បរមពោធិ ព្រះចៅ​ក្រុង​កម្ពុជា​ធិប្ឌី ។

ព្រះ​​មរណ​នាម ព្រះ​ករុណា​បរម​កោដ្ឋ ឬ ហ្លួង​បរម​កោដ្ឋ ។ ព្រះ​ចេតិយ​ព្រះ​អង្គ​ស្ថិត​នៅ​លើ​ភ្នំ​ឧត្តុង្គ (ភ្នំ​ព្រះ​រាជ​ទ្រព្យ/ភ្នំ​អដ្ឋរស្ស) ។

norodom២. ព្រះ​ករុណា​ ព្រះ​នរោត្ដម (​នាម​ដើម ៖ អង្គ​ រាជាវតី/អង្គ ច្រឡឹង) (?? កុម្ភៈ ១៨៣៤ ​- ២៤ មេសា ១៩០៤) ទ្រង់​​រាជាភិសេក​​​​នៅ​ ខែ​វិច្ឆិកា ឆ្នាំ​១៨៦០ បន្ត​ពី​ព្រះ​រាជ​បិតា (លេខ​១) ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម ព្រហ្មបរិរក្ស បរមរាមទេវាវតារ ទេវតាកុណាសាសនាឫទ្ធិ​មាហិស្សា​វរធិស្រីសុរិយា​វរ្ម័ន នរពុទ្ធិវស្សា តម្រង់​សាស្ត្រ​បរម​មហា​កម្ពុជ​ធិបតិន្ទ្រ​សីសាលប្រាសិទ្ទ សិហាតាសិហាប៉ារា​បរម​មនុមា​ជាយាមហា​អធិបតី​នយាបា​ភិតុលា​សុកាឡា​ កម្ពុជណាចក្រ អគ្គមហា​បុរសរតន៍វិវត្តរក្សា​បរម​មហា​ចក្រពុទ្ធ្រាធិរាជ បរម​ពោធិ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង ។

ព្រះ​មរណនាម ព្រះ​សុវណ្ណ​កោដ្ឋ ។ ព្រះ​ចេតិយ​ព្រះអង្គ​ស្ថិត​នៅ​​ក្នុង​ព្រះបរមរាជវាំង​បច្ចុប្បន្ន ។

ព្រឹត្តិការណ៍​ពីរ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ការ​ផ្លាស់​ប្ដូរ​រាជ​វាំង​ពី ឧត្តុង្គ មក ភ្នំពេញ នៅ​ឆ្នាំ ១៨៦៦ និង សន្ធិសញ្ញា​ខ្មែរ​បារាំង​​អំពី​អាណាព្យាបាល និង​ក្រោយ​មក​​ក្លាយ​ជា អាណានិគម ។

sisowath៣. ព្រះករុណា​ ព្រះ​សិរីសុវត្ថិ (នាម​ដើម ៖ អង្គ ស៊ីសុវត្ថិ/អង្គ សំអេង) (០៧ កញ្ញា ១៨៤០ – ០៩ សីហា ១៩២៧) ទ្រង់​រាជាភិសេក​​នៅ​​ ថ្ងៃ​២៨ មេសា ១៩០៦ បន្ត​ពី​​ព្រះ​ជេដ្ឋា (លេខ​២)  ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​សិរីសុវត្ថិ ចមចក្រពង្ស ហរិរាជ​បរមិន្ទរភូវណៃ​ក្រៃ​កែវ​ហ្វា សុឡាឡៃ មហាសមុទ្ធិ​វរ្ម័ន​នរិន្ទពង្ស​ សានិន្ទអធិវរតា​ខត្តិរយាមហាធម្មិកវរតា បរមសារិន្ទ្រមហាស្រីវិយា​អធិបតី​ស្រីសុរិយាវរ្ម័ន មហាចក្រពត្តិ តម្រង់​រាស្ត្រ ឧបតោសុជាតិ​វរវរ្ម័ន បម្រុង​ក្រុង​កម្ពុជា ខេមរិន្ទ្រា គុរុរាជា​មហា​សុរិន្ទ្រា បរម​រាជា​ធម្មយុត្តិមហាសាសនាបិមាកិរតិជារិយា​បរម​អាចារ្យ​ស្រី​ជាយាវរិយា​ អធិបតីនិបាតបិតុលា​កម្ពុជ​អាណាចក្រ​ អគ្គមហា​បុរសរតន៍ វិវត្តន៍រក្សា​ឯករាជ្យ មហាទេព្ដា​នរិន្ទ្រា​វិសុទ្ធ​បរម​មហា​ចក្រ​ពត្តិ រាជាធិរាជ បរម​ពោធិ ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី ។

ព្រះមរណនាម ព្រះ​រាជា​នុកោដ្ឋ ។ ព្រះ​ចេតិយ​ព្រះ​អង្គ​ស្ថិត​នៅ​លើ​ភ្នំ​ឧត្តុង្គ (ភ្នំ​ព្រះ​រាជ​ទ្រព្យ/ភ្នំ​អដ្ឋរស្ស) ។

ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ថ្ងៃ​​​២១ ឧសភា ​​១៩០៤ ទ្រង់​បញ្ជា​ឲ្យ​លុប​បំបាត់​​​ទាសភាព, ថ្ងៃ​២៣ មិនា ១៩០៧ រាជការ​ថៃ​បាន​ប្រគល់​ ខែត្រ​សៀមរាប បាត់ដំបង សិរី​សោភ័ណ​ កោះកុង មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ​នៅ និង ព្រឹត្តិការណ៍​បះបោរ​នៅ​ ភូមិ​ក្រាំងលាវ ខែត្រ​កំពង់​ឆ្នាំង នៅ​ឆ្នាំ ១៩២៥​ ដែល​បាន​សម្លាប់​ រ៉េស៊ីដង់​បារាំង ឈ្មោះ ហ្វេលីក បារដេស្ស (Félix Bardez) ។

monivong៤. ព្រះករុណា​ ព្រះ​សិរីសុវត្ថិ មុនីវង្ស (២៧ ធ្នូ ១៨៧៥ – ២៤ មេសា ១៩៤១) ទ្រង់​រាជាភិសេក​នៅ​ ថ្ងៃ​២៥ កក្កដា ១៩២៨ បន្ត​ពី​ព្រះ​​រាជ​បិតា (លេខ៣) ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជ​បរមិន្ទរភូវណៃ​ក្រៃ​កែវ​ហ្វា សុឡាឡៃ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ។

ព្រះ​មរណនាម ព្រះខត្តិយកោដ្ឋ ។ ព្រះ​ចេតិយ​ព្រះ​អង្គ​ស្ថិត​នៅ​លើ​ភ្នំ​ឧត្តុង្គ (ភ្នំ​ព្រះ​រាជ​ទ្រព្យ/ភ្នំ​អដ្ឋរស្ស) ។

ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ នៅ​ពេល​សង្គ្រាម​លោក​លើក​ទី ២ សៀម​ដោយ​មាន​ជប៉ុន​នៅ​ពី​ក្រោយ​ខ្នង បាន​ចូល​ឈ្លាន​ពាន​ ខែត្រ​បាត់ដំបង សៀម​រាប​ សា​ជា​ថ្មី ។ ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​សោយ​ទីវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ។

sihanouk៥. ព្រះករុណា​ ព្រះ​នរោត្ដម សីហនុ (៣១ តុលា ១៩២២ – ១៥ តុលា ២០១២) ទ្រង់​រាជាភិសេក​លើក​ទី​១ នៅ​ថ្ងៃ ២៨ តុលា ១៩៤១ (បន្ត​ពី​ព្រះ​រាជ​អយ្យកោ – ​លេខ ៤) និង​លើក​ទី​២​ នៅ​ថ្ងៃ ២៤ កញ្ញា ១៩៩៣ (បន្ត​ពី​ព្រះ​រាជ​មាតា – លេខ ៧) ទ្រង់​ក៏​បាន​ដាក់​រាជ្យ​២​ដង​ដែរ នៅ​ឆ្នាំ១៩៥៥ និង​ឆ្នាំ២០០៤ ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី ។

ព្រះ​មរណនាម​ ព្រះ​​មហា​រតន​កោដ្ឋ ។

មាន​ព្រឹត្តិការណ៍​ ៤ ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​​នៅ​ថ្ងៃ ០៩ វិច្ឆិកា ១៩៥៣, ការ​ឈ្នះ​ក្ដី​ប្រាសាទ​ព្រះ​វិហារ​​នៅ​តុលាការ​អន្តរជាតិ​នៅ​ថ្ងៃ ១៥ មិថុនា ១៩៦២, ការ​បង្កើត​ឡើង​វិញ​នូវ​របប​រាជា​និយម​បន្ទាប់​ពី​​បាន​បាត់​បង់​អស់​រយៈ​ពេល ២៣​ឆ្នាំ (១៩៧០ – ១៩៩៣) និង​ការ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ ២ ។

suramrit៦. ព្រះករុណា​ ​ព្រះ​​នរោត្ដម សុរាម្រឹត (០៦ មីនា ១៨៩៦ – ០៣ មេសា ១៩៦០) ទ្រង់​រាជាភិសេក​នៅ​ ថ្ងៃ​​០៥ មីនា ១៩៥៥ បន្ត​ពី​ព្រះ​រាជ​បុត្រា (លេខ​៥) ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម សុរាម្រឹត វិសុទ្ធ​មហា​ខត្តិយ​វរ្ម័ន វិសិដ្ឋ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ធិបតី ។

ព្រះ​មរណនាម ព្រះមហាកាញ្ចន​កោដ្ឋ ។​ ព្រះ​ចេតិយ​ព្រះអង្គ​ស្ថិត​នៅ​​ក្នុង​ព្រះបរមរាជវាំង​បច្ចុប្បន្ន ។

 

kosomak៧. សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា (០៩ មេសា ១៩០៤ – ២៧ មេសា ១៩៧៥) ទ្រង់​ឡើង​គ្រង​រាជ្យ​​ជា​និមិត្ត​រូប​នៃ​ព្រះ​រាជបល្ល័ង្ក​បន្ត​ពី​ព្រះ​រាជ​ភស្ដា (លេខ៦) រហូត​​ដល់​ឆ្នាំ ១៩៧០ ។ ទ្រង់​ពិរាល័យ​នៅ​ឯ​ស្រុក​ចិន ។ ព្រះ​ចេតិយ​ព្រះអង្គ​ស្ថិត​នៅ​​ក្នុង​ព្រះបរមរាជវាំង​បច្ចុប្បន្ន ដែល​តម្កល់​ជា​មួយ​ព្រះ​អដ្ឋិ​​ព្រះ​រាជ​ភស្ដា​ (លេខ៦) ។

ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ ទ្រង់​គង់​នៅ​ក្នុង​​ព្រះបរមរាជវាំង​​ រហូត​ដល់​ឆ្នាំ ១៩៧៣ ក្រោម​ការ​ត្រួត​ត្រា​នៃ​របប​សាធារណរដ្ឋ​ខ្មែរ មុន​ពេល​ដែល​របប​នេះ​អនុញ្ញាត​ ឲ្យ​ទ្រង់​ភៀស​ព្រះ​កាយ​ទៅ​ស្រុក​ចិន ។

 

sihamoni៨. ព្រះករុណា ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ នរោត្ដម សីហមុនី (១៤ ឧសភា ១៩៥៣ – បច្ចុប្បន្ន) ទ្រង់​​រាជាភិសេក​នៅ​ ថ្ងៃ​២៩ តុលា ២០០៤ បន្ត​ពី​ព្រះ​រាជ​បិតា (លេខ៥) ។

ព្រះ​នាម​ពេល​សោយ​រាជ្យ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ។

***

ឯកសារ​ដើម នរណា​ខ្លះ​នៅ​ស្រុក​ខ្មែរ

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , . Bookmark the permalink.

4 Responses to ព្រះ​រាជា​ខ្មែរ​សម័យ​ឯករាជ្យ

  1. ឯករាជ្យគឺជាសញ្ញានៃសេចក្តីសុខសានត្រានប្រជាជាតិមានភាពសុខដុមរម្យនា
    ក្សេមសម្រាន្ត នេះគឺជាលទ្ធផលដែលកើតចេញពីវីរភាពរបស់ព្រះមហាក្សត្រ​ រឺ
    អ្នកគ្រប់គ្រងរដ្ឋដែលប្រកបដោយគុណធម៌និងមានបញ្ញាញាណវាងវៃ គឺជារឿង
    គួរឲ្យមោទនៈ។ ទោះយ៉ាងនេះក្តី សេចក្តីសុខរបស់ប្រជាជាតិយើង ក៏មិនស្ថិតស្ថេរ
    ស្ថាពរ​តែងមានភាពឡើងចុះប្រដូចរលកក្នុងមហាសាគរដែលត្រូវព្យុះព្យោមារ
    បក់បោកមកត្រូវរួចហើយក៏ស្ងប់ស្ងៀមទៅមួយសន្ទុះ ទាំងនេះយើងក៏មិនដឹងថា
    នឹងត្រូវបន្ទោសអ្នកណាឡើយ។ 😀

    • ជា​ធម្មតា​មិន​មាន​ប្រទេស​ណា​ដែល​មាន​ឯករាជ្យ​ពេញ ១០០ភាគរយ​នោះទេ កូណា​គិត​អញ្ចឹង រឿង​នេះ​វា​ដូច​រឿង យុត្តិធម៌ អញ្ចឹងដែរ ។ ទសពិតរាជធម៌ កូណា​មិន​ទាំង​ដឹង​ថា​មាន​អ្វី​ខ្លះ​នោះ​ផង ។ 😀
      យើង​គួរ​បន្ទោស​ខ្លួន​ឯង​ច្រើន​ជាង​បន្ទោស​អ្នក​ដទៃ ! តែពិបាក​នឹង​រក​អ្នក​ខុស​ឲ្យ​ប្រាកដ​ណាស់ ម្នាក់​ៗ​សុទ្ធ​តែខុស ។

សាសង