ចារឹក​លើ​ព្រះចេតិយព្រះអង្គដួង


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះ​ហរិរក្សរាមាឥស្សាធិបតី​​ អង្គដួង

ព្រះពុ. ២៤៣៤ ម. ១៨១៣ ចុ. ១២៥៣ ថោះត្រីសក្ខ័

អង្គា ៣ រោជ មាឃ្វំម បារ៉ាំង ១៨៩១ ព្រះបាទសំម្ដេច់ព្រះ

នរោត្តមព្រះចៅក្រុងកម្ពូជាធិប្ដីសាងព្រះចេត្តីនែះលើភ្នំមព្រះ

រាជទ្រ័ព្យ័ខែតសំរ៉ោងទងធ្វើបុនបន្ចុះព្រះបរំមអដ្ឋីះព្រះបាទ

សំម្ដេច់ព្រះហារីរាក្ខ័រាម្មាព្រះអង្គដួងព្រះចៅក្រុងកម្ពូ

ជាធិប្ដីជាព្រះវរាជបីតា ព្រះសូតឆ្នាំរោងអដ្ឋសក្ខ័សោ្យរាជ

១៤ឆ្នាំសុវណគត វកបោសក្ខ័ ឆ្នាំបារ៉ាំង ១៧៩៦ ព្រះជន្ស

៦៥ឆ្នាំ និងសំម្ដេច់ព្រះវរាជីនីបរំមបពិត្យ (ប៉ែន) ព្រះសូត

ឆ្នាំកុរសប្តសក្ខ័ទ្រង់ព្រះឆាម(១) ៣១ឆ្នាំ សុវណគតឆ្នាំមមែ

នព្វសក្ខ័ ឆ្នាំបារ៉ាំង ១៨៩៥ ព្រះជន្ស ៨១ឆ្នាំ

***

ព្រះពុ. ២៤៦០ ម. ១៨៣៩ ចុ. ១២៧៩ ប្សាញនព្ធសក្ខ័

ពុ ២ រោជ អាសុច ឆ្នាំបារ៉ាំង ១៩១៧ ថ្ងៃ ៣ សេបតម ព្រះបាទ

សំម្ដេច់ព្រះស៊ីសុវត្ថចមចក្រពង្ស់ព្រះចៅក្រុងកម្ពូជាធីប្ដី

ធ្វើបុនបន្ចុះព្រះបរំមអដ្ឋីះសំម្ដេច់ព្រះវរាជីនីឆាដ្ឋ(២) (ពៅ)

ជាព្រះវរាជមាតា ព្រះសូត្រឆ្នាំរោង បោសក្ខ័ ឆ្នាំបារ៉ាំង ១៨២០

សុគត់ឆ្នាំរោងសំរិទ្ធិសក្ខ័ ឆ្នាំបារ៉ាំង ១៨៦៨ ព្រះជន្ស ៤៩ឆ្នាំ

ក្នុងព្រះចែត្តីយនែះជាមួ្យនិងព្រះបរំមអដ្ឋីះសំម្ដេចព្រះហា

រីរក្ខ័រាមាព្រះអង្គដួងជាព្រះរាជស្វាម៉ី  ៕ ៚



ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ)

ពុទ្ធសករាជ ២៤៣៤ មហាសករាជ ១៨១៣ ចុល្លសករាជ ១២៥៣ ឆ្នាំថោះ​ ត្រីស័ក ថ្ងៃ​អង្គារ ៣រោច ខែមាឃ គ្រិស្តសករាជ ១៨៩១ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី សាង​ព្រះ​ចេតិយ​នេះ​លើ​ ភ្នំ​ព្រះរាជទ្រព្យ ខែត្រ​សំរោងទង ធ្វើបុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ព្រះ​អង្គ​ដួង ​​​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ព្រះ​វររាជ​បិតា ប្រសូត ឆ្នាំ​រោង អដ្ឋស័ក គ្រិស្តសករាជ ១៧៩៦ សោយរាជ្យ ១៤​ឆ្នាំ សុវណ្ណគត ឆ្នាំ​វក ទោស័ក ព្រះជន្ម ៦៥ ឆ្នាំ និង​សម្ដេច​ព្រះ​វ​រាជិនី​បរមបពិត្រ​ (ប៉ែន) ប្រសូត​ ឆ្នាំ​កុរ សប្ដស័ក​ ទ្រង់​ព្រះ ឆាម ៣១​ឆ្នាំ សុវណ្ណគត ឆ្នាំ​មមែ​ នព្វស័ក គ្រិស្តសករាជ ១៨៩៥ ព្រះជន្ម ៨១ឆ្នាំ

ពុទ្ធសករាជ ២៤៦០ មហាសករាជ ១៨៣៩ ចុល្លសករាជ ១២៧៩ ឆ្នាំ​ម្សាញ់ នព្វស័ក ថ្ងៃ​ពុធ ២​រោច ខែអស្សុជ គ្រិស្តសករាជ ១៩១៧ ថ្ងៃ​ ៣ ខែ​កញ្ញា ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​ចម​ចក្រ​ពង្ស​​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ធ្វើបុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​​សម្ដេច​ព្រះវ​រាជិនី ឆាដ្ឋ (ពៅ) ជា​ព្រះ​វររាជ​មាតា ប្រសូត​ ឆ្នាំ​រោង ទោស័ក គ្រិស្តសករាជ ១៨២០ សុគត​ ឆ្នាំរោង​ សំរឹទ្ធិស័ក គ្រិស្តសករាជ ១៨៦៨ ព្រះជន្ម ៤៩​ឆ្នាំ ក្នុង​ព្រះ​ចេតិយ​នេះ​ជា​មួយ​និង ព្រះ​បរម​អដ្ឋិ​សម្ដេច​ព្រះ​ហរិរក្សរាមា​ព្រះ​អង្គ​ដួង ជា​ព្រះ​រាជ​ស្វាមី ៕ ៚

(មាន​អក្សរ​ខាង​ក្រោម​ ៣ ជួរ​ទៀត តែ​រក​​មើល​មិន​យល់)

***

(១) & (២) ៖ ពាក្យ ឆាម និង ឆាដ្ឋ ខ្ញុំ​បាទ​មើល​ពុំ​យល់​ថា​មាន​ន័យ​ដូច​ម្ដេច​ទេ សូម​អ្នក​សិក្សា​​ដទៃ​ទៀត​​ជួយ​ស្វែង​យល់​ផង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , , . Bookmark the permalink.

16 Responses to ចារឹក​លើ​ព្រះចេតិយព្រះអង្គដួង

  1. បង្រៀនយើងផងទៅមើលតាម៉ាប់
    យើងចង់ចេះដែរ😀

  2. នូ​ ចំណាន និយាយថា៖

    ពាក្យទីមួយហាក់ដូចជា “ទ្រង់ព្រះនាម” ឯពាក្យទីពីរហាក់ដូចជា “ព្រះបរមរាជនីនាថ” ស្រដៀងនឹងពាក្យថៃ “พระบรมราชนีนาถ” នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ😀

    • តា ម៉ាប់ និយាយថា៖

      កូណាគិត​ដំបូង​អញ្ចឹងដែរ ព្រះនាម និង ព្រះ​នាដ្ឋ តែមើល​អក្សរ​ ន ជាប់​នោះឃើញ​សរសេរ​ខុសគ្នា ម៉្យាង​ទៀត ព្រះនាម ៣១ឆ្នាំ មើល​ឃើញ​ពុំ​ទំនង​សោះ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s