ក្រុម​ជាតិពន្ធ​នៅ​ប្រទេស​កម្ពុជា


ផែនទី​ជាតិ​ពន្ធ​ឆ្នាំ ១៩៧២

ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ក្រឡា 181,035 KM2 និង​មាន​ប្រជាជន​សរុប​ប្រមាណ 16 លាន​នាក់ (2008) ដែល​ក្នុង​នោះ​ ក្រុម​ជាតិ​ពន្ធ​ដែល​ធំ​ជាង​គេ​​នៅ​ប្រទេស​កម្ពុជា​ គឺ​ ក្រុម​ជាតិ​ពន្ធ ខ្មែរ ដែល​មាន​ចំនួន​សរុប​​ប្រហែល​ជា 14 លាន​នាក់ ។

ខាង​ក្រោម​នេះ​ជា​​តារាង​ក្រុម​ជាតិ​ពន្ធ​​នានា​នៅ​ប្រទេស​កម្ពុជា​ ដែល​បែង​ចែក​ជា​ ក្រុម​ជនជាតិ​ភាគ​តិច និង​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ។

1. ជនជាតិ​ភាគ​តិច

ជាតិ​ពន្ធ ពិពណ៌នា និង ចំនួន​ប៉ាន់​ស្មាន
ចាម (Cham) – កូនចៅ​នៃ​ជន​ភៀសខ្លួន​ចាម​ក្រោយ​ការ​ដួល​រលំ​នៃ​រាជាណាចក្រ​ចម្ប៉ា (ប្រហែល​ជា 330,000 នាក់​)
ចិន(1) -​ កូន​ចៅ​ចិន​ដែល​ចូល​មក​​ធ្វើ​ជំនួញ​នៅ​កម្ពុជា​នៅ​កំឡុង​ស.វ​​ទី 17 និង 18 (ប្រហែល​ជា  1,180,00 នាក់​)
តៃ (Tai) – ថៃ (ប្រហែល​ជា​ 43,000 នាក់​)
– ឡាវ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​​ខ្មែរ-ឡាវ ជាពិសេស​ខែត្រ​រតនគីរី (ប្រហែល​ជា 95,000 នាក់​)
– សាន និង កូឡា ដែល​​មក​រស់​នៅ​ប៉ៃលិន​តាំង​ពី​ស.វ​ទី ១៩ រកស៊ី​ជីក​ត្បូង ។
វៀតណាម – វៀតណាម​ជា​ក្រុម​ជាតិ​ពន្ធ​ដែល​ធំ​ជាង​បំផុត​នៅ​ប្រទេស​កម្ពុជា​​ក្នុង​ពេល​បច្ចុប្បន្ន (ប្រហែល​ជា 2 លាន​នាក់) ។ ក្រុម​ជាតិ​ពន្ធ​នេះ​ទើប​តែ​​ចូល​មក​រស់​នៅ​ប្រទេស​កម្ពុជា​​ក្រោយ​ឆ្នាំ 1979 នេះ​ទេ ។
ម៉ុង-មៀន (Hmong-Mien) មៀវ-ម៉ុង (Miao-Hmong) និង យ៉ាវ (Yao) (មិន​មាន​តួ​លេខ​ច្បាស់​លាស់)
ទីបេ-ភូមា (Tibeto-Burmese) – ភូមា (ប្រហែលជា​ 4,700 នាក់​)

2. ជនជាតិ​ដើម​ភាគ​តិច

ខ្មែរ​លើ ៖ ពាក្យ​បច្ចេកទេស​សម្រាប់​ហៅ​សំដៅ​គ្រប់​ក្រុម​​កុលសម្ព័ន្ធ​ព្រៃ​ភ្នំ​នៅ​ប្រទេស​កម្ពុជា (ប្រហែល​ជា 547,785 នាក់) ។

  • ក្រុម​និយាយ​ភាសា មន-ខ្មែរ ៖
    • កាចក? (Kachok)
    • គ្រង? (Krung) – មាន​គ្រាមភាសា​ច្បាស់​លាស់ 3 ដែល​អាច​និយាយ​ស្ដាប់​គ្នា​បាន ។
      • គ្រង? (Krung)
      • ប្រៅ? (Brao) – ប្រហែល​ជា 3,000 នាក់
      • កាវ៉េត (Kavet)
    • ក្រោល? (Kroal) – ប្រហែល​ជា 2,000 នាក់
      • មើល? (Mel) – ប្រហែល​ជា 3,100 នាក់
    • គួយ (Kuy) – ក្រុម​ជាតិ​ពន្ធ​តូច​មួយ​ដែល​នៅ​តំបន់​ខ្ពង់រាប (ប្រហែល​ជា 160,000 នាក់)
    • ភ្នង –
    • ទំពួន – ក្រុម​ជាតិ​ពន្ធ​ដែល​រស់​នៅ​ភាគ​ឦសាន​នៃ​ខែត្រ​រតនគីរី (ប្រហែល​ជា 25,000 នាក់)
    • ស្ទៀង (Stieng) – តែង​តែ​​ត្រូវ​បាន​គេ​ច្រឡំ​ជា​រឿយ​ៗ ជា​មួយ​នឹង​ក្រុម​ជាតិ​ពន្ធ ដេហ្គារ (Degar) (ប្រហែល​ជា 20,000 នាក់)
    • ម្នុង? (Mnong) – ក្រុម​ជាតិ​ពន្ធ​​ដែល​រស់​នៅ​ភាគ​ខាង​កើត​នៃ​ខែត្រ​រតនគីរី (ប្រហែល​ជា 23,000 នាក់)
    • ព័រ (Pear)/សំរ៉ែ-សម្រ៉ែ? (Samre) – ប្រហែល​ជា 10,000 នាក់
      • ចុង? (Chong)
      • ស្អុច? (Sa’och)
      • សំរ៉ាយ (Somray)
      • សួយ (Suoy)
  • ក្រុម​និយាយ​ភាសា អូស្ត្រូនេស៊ី (Austronesian)
    • ចារ៉ាយ (Jarai) – ក្រុម​ជាតិ​ពន្ធ​នេះ​រស់​នៅ​ភាគ​ច្រើន​នៅ​ប្រទេស​វៀតណាម និង សាយ​ភាយ​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ម្ដុំ​ខែត្រ​រតនគីរី (ប្រហែល​ជា 200,000 នាក់)
    • រ៉ាដេ? (Rhade) – ក្រុម​ជនជាតិ រ៉ាដេ ឬ អឺដេ (Ê Đê) នេះ​ភាគ​ច្រើន​រស់​នៅ​ប្រទេស​វៀតណាម ។ ពួក​គេ​មាន​ទំនាក់ទំនង​​វប្បធម៌​យ៉ាង​ជិត​ដិត​​ជា​មួ​យ​ជនជាតិ​ ចារ៉ាយ (ប្រហែល​ជា 120,000 នាក់)

3. ជនជាតិ​ចំណូល​ថ្មី

ក្រៅ​ពី​នេះ​​ក៏​គេ​ឃើញ​មាន​ជនជាតិ​បរទេស​មួយ​ចំនួន​ដូច​ជា ជប៉ុន កូរ៉េ អាមេរិក បារាំង អាហ្វ្រិក និង ជនជាតិ​អឺរ៉ុប​ ផ្សេង​ៗ​ ទៀត​ដែល​ភាគ​ច្រើន​ចូល​មក​​ប្រកប​ជំនួញ និង ជា​គ្រូ​បង្រៀន​ភាសា ។

***

(1) ជន​ជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ចែក​ចេញ​ជា​ ៥ អម្បូរ​ទៅ​តាម​ភាសា​របស់​គេ គឺ ៖

  1. ទីជៀវ (Teochew) – 60%
  2. កន្តាំង (Cantonese) – 20%
  3. ហុកកៀន (Hokkien) – 7%
  4. ហៃណាន (Hainanese) – 4%
  5. ហាកកា? (Hakka) – 4%

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ភូមិវិទ្យា and tagged , , , , , , . Bookmark the permalink.

20 Responses to ក្រុម​ជាតិពន្ធ​នៅ​ប្រទេស​កម្ពុជា

  1. លី កល្យាណ និយាយថា៖

    ខ្ញុំកាត់ច្រើនសាសន៍ណាស់ តែពុកនិងម៉ែប្រាប់ថាខ្ញុំគឺជាខ្មែរ ព្រោះកើតលើដីខ្មែរ។ ដល់តែពេលសួរពូជអំបូរទៅ លោកអើយ ប្រាំសាសន៍ នឹងគេដែរ។

  2. Ravy និយាយថា៖

    តាម៉ាប់ឯងថា Hemoglobin E ណឹងសំបូរ​នៅ​ជនជាតិនៅអាស៊ីអាគ្នេយ៍ដី​គោក អ៊ីចឹងបានន័យថា ឡាវ ខ្មែរ ចិន យួន សុទ្ធតែមាន សារធាតុនេះទាំងអស់គ្នា មិនមែនមានពិសេសតែខ្មែរឯណា មែនអត់?

    • តា ម៉ាប់ និយាយថា៖

      ទេ ព្រោះចិនជាជាតិពន្ធចិន ឯថៃឡាវ ជាតិពិន្ធ តៃ ។ ខ្មែរ ជាតិ​ពន្ធ ខ្មែរមន ប្រហែល​ជា អេម៉ូក្លូប៊ីនអឺ ពិសេស​សម្រាប់ជាតិពន្ធ ខ្មែរមន ខ្ញុំ​នឹង​ស្រាវជ្រាវបន្ថែម ។

  3. Ravy និយាយថា៖

    មិនដែលឮពាក្យថា “ជាតិពន្ធ”សោះ?
    ហេតុអ្វីគេប្រើពាក្យ “ជាតិពន្ធ” មិនប្រើពាក្យថា “ជាតិសាសន៍”?

    • តា ម៉ាប់ និយាយថា៖

      ជាតិ​សាសន៍​ជា​ផ្នែក​នៃ​ ជាតិពន្ធ ។ ឧ. ជាតិពន្ធ មន-ខ្មែរ មាន​ជាតិសាសន៍​ដូច​ជា ខ្មែរ និង មន ។ វា​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​គេ​ត្រូវ​វិភាគ ដូច​ជា​ភាសា និង វប្បធម៌ តែ​វា​ពិបាក​ក្នុង​ការ​រក​ជាតិពន្ធ​សុទ្ធ ឬ ជាតិ​សាសន៍សុទ្ធ ។ ការ​សិក្សា​នេះ​ហៅថា នរវិទ្យា ។

    • Ravy និយាយថា៖

      អរគុណចំពោះការបកស្រាយ…🙂

    • តា ម៉ាប់ និយាយថា៖

      ការ​បក​ស្រាយ​របស់​ខ្ញុំ​នៅ​ខ្វះ​ចន្លោះ​នៅ​ឡើយ​ទេ ។

  4. នូ​ ចំណាន និយាយថា៖

    បើគិតមើលឲ្យវែងឆ្ងាយទៅគឺគ្មានជាតិសាសន៍ណាដែលមានឈាមបរិសុទ្ធិ
    ឡើយ….។

    • តា ម៉ាប់ និយាយថា៖

      ជាតិ​សាសន៍​ដែល​បរិសុទ្ធ​គឺ​ជនជាតិ​កុលសម្ព័ន្ធ​នៅ​ព្រៃភ្នំ ។ ជប៉ុន និង កូរ៉េ​ គេអះអាង​ថា​ខ្លួន​គេ​ជា​សាសន៍​ជាតិ​សុទ្ធ តែវា​អាច​បាន​ត្រឹម ៩៩%

    • នូ​ ចំណាន និយាយថា៖

      ដើមកំណើតជប៉ុនបើតាមប្រវត្តិសាស្ត្រគឺមនុស្សចិនមួយក្រុមដែល
      ស្តេចជិនស៊ីប្រើឲ្យទៅរកថ្នាំអមតៈមិនមែនរឺអីតាម៉ាប់😀

    • តា ម៉ាប់ និយាយថា៖

      ចិន​និយាយ​ឌឺជប៉ុនទេ តែបើ​តាម​ការសិក្សា​កោះ​ជប៉ុន​គឺ មាន​មនុស្ស​ពី​ដែនដី​គោក​ទៅ​រស់​នៅ​មែន តែតាំង​ពី​ចុង​យុគ​ទឹកកក​ម៉្លេះ​នៅ​ពេល​ដែល​គេ​អាច​ធ្វើ​ដំណើរ​លើ​ទឹក​សមុទ្រ​ដែល​កក​បាន ។ ដូច្នេះ​ជប៉ុន​មាន​វប្បធម៌​ដាច់​ដោយ​ឡែក​របស់​គេ​ ដោយ​គោរព​សាសនា ស៊ិនតូ រហូត​ដល់​ពេល ពុទ្ធសាសនាមហាយានចូល​ពី​កូរ៉េទៅ (កូរ៉េ​ចូល​ពីចិន) ចិន​ចូល​ពីឥណ្ឌា ។

  5. ខ្ញុំកាត់តែ២សាសន៍ទេ ខ្មែរនិងចិន(មិនមែនចិនសុទ្ធទៀត គ្រាន់តែជាសែស្រឡាយដ៏វែងៗៗៗៗ) )តែខ្ញុំជាខ្មែរ រស់លើទឹកដីខ្មែរ និយាយភាសាខ្មែរ ឈ្មោះក៏ខ្មែរ តែមានអ្នកចាឡំនិយាយយួនដាក់(កាលពីទៅលេងបូកគោ)​ 😦

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s