Crocs ស្បែក​ជើង​ក្នុង​ក្ដី​ស្រមៃ


Crocs “Feel As Good As You Look”

មក​ដល់​ហើយស្បែក​ជើង​ថ្មី​ស្អាត​គុណភាព​ល្អ !!!

ស្បែក​ជើង​ម៉ាក Crocs រូប​រាង​ស្អាត ពណ៌​ឆើត​ស្រស់ ពាក់​ទៅ​មាន​ផាសុកភាព​ដល់​ជើង​របស់​លោក​អ្នក​ មិន​ធំ​ក្លិន ការពារ​​ជើង​របស់​លោក​អ្នក​បាន​ល្អ !!!

៚៚៚

យី! ក្លាយ​ជា​អ្នក​ទី​ផ្សារ​តាំង​ពី​អង្កាល់​នេះ​ខ្ញុំ !!! តាមពិត​ទៅ​មិន​មែន​ផ្សាយ​ពាណិជ្ជកម្ម​ព្រោះ​នាំ​ស្បែក​ជើង​នេះ​មក​លក់​នៅ​ស្រុក​ខ្មែរ​នោះ​ទេ (ស្បែក​ជើង​នេះ​មាន​លក់​ពាស​ពេញ​ផ្សារ​នៅ​ស្រុក​ខ្មែរ តែ​ជា​របស់​ក្លែង​បន្លំ​ផ្លាក​យី​ហោ​គេ ដែល​ផលិត​នៅ​ស្រុក​ចិន) ។

ស្បែក​ជើង​នេះ​ជា​ធម្មតា​មាន​តម្លៃ​យ៉ាង​ថោក​ណាស់​ក៏ $39.99 ដែរ តែ​នៅ​ស្រុក​ខ្មែរ ទិញ​តែ​មួយ $6 (របស់​មិន​ពិត) នឹង រក​លុយ​ទិញ​មិន​ចង់​បាន​ផង 😀

គ្រប់ពណ៌ គ្រប់ម៉ូដ

នេះ​ជា​ម៉ូដ​ដែល​ខ្ញុំ​កំពុង​ពាក់​សព្វ​ថ្ងៃ ឯ​ពណ៌​វិញ​គឺ​ខាង​លើ​ប៉ែក​ខាង​ឆ្វេង​ 😀 ។ ស្បែក​ជើង​នេះ​មិន​មាន​តែ​មួយ​ម៉ូដ​ទេ មាន​ច្រើន​ម៉ូដ​ ច្រើន​សណ្ឋាន​ណាស់ បើ​ចង់​ជាវ​ក៏​ជាវ​បាន​ច្រើន​កន្លែង​ដែរ ព្រោះ​មាន​សាខា​នៅ​ច្រើន​ប្រទេស​នៅ​លើ​ពិភព​លោក ។

អាន​ចូល​មើល​ម៉ូដ ពណ៌ និង ទីតាំង​បាន​នៅ​ Welcome to the World of CROCS

ការរចនាឡើងយ៉ាងពិសេស

ស្បែក​ជើង​នេះ​ក៏​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ផង​ដែរ ៖

  1. ទទួល​បាន​វិញ្ញាប័ន​ប័ត្រ​ផ្នែក​រចនា ហើយ​បាន​បញ្ជាក់​ថា​អាច​កាត់​បន្ថយ​ការ​នឿយ​ហត់​សាច់​ដុំ​ដល់​ទៅ 62,2% បើ​ធៀប​ទៅ​នឹង​ឈរ​ជើង​ទទេ ។
  2. ចន្លោះ​នៅ​ស្បែក​ជើង​ជួយ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល និង បញ្ចេញ​វិញ​នូវ ធូលី​ ដី កម្ទេច​កំទី និង ទឹក ។
  3. ប្រឆាំង​តប​និង​ក្លិន​មិន​ល្អ និង បាក់តេរី កម្ចាត់​ចោល «អារម្មណ៍​មិន​មាន​ទំនុក​ចិត្ត​លើ​ជើង» ។
  4. ងាយ​ស្រួល​ថែ​រក្សា គ្រាន់​តែ​លាង​ទឹក និង ថ្នាំ​ខាត់​បន្តិច​បន្តួច ។
  5. បាត​ស្បែក​ជើង​ដែល​មាន​គ្រាប់​តូច​ៗ នេះ​ជួយ​សម្រួល​ដំណើរ​ចរន្ត​ឈាម ។

សម្រាប់​ខ្ញុំ​ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ស្បែក​ជើង​នេះ​ដំបូង​ មើល​ទៅ​ ridiculous កំប៉េងកំប៉ោង ផេតផតៗ ហាហាហា ពាក់​ទៅ​ដូច​ទីងមោង អុងឌឿ ចុង​ក្រោយ ស្អប់​ជំពប់​លើ​មែន !

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

16 Responses to Crocs ស្បែក​ជើង​ក្នុង​ក្ដី​ស្រមៃ

  1. ស្មានតែតាម៉ាប់ពាក់ពណ៌ភីង ហាហាហាហាហាហាហា

  2. បើពាក់ពណ៌ហ្នឹងមែន បែបត្រូវនូនូផាអោយមិនខានទេ :mrgreen:

  3. តាម៉ាប់ ម៉ារយៈនេះទំនេរពេកឬ? ផុសម៉ាង៉ៃបីបួនប្រកាសហ្មងហើយ

  4. vsthea ថា:

    ត្រឹមត្រូវហើយតាម៉ាប់កូនចៅគេរៀនពូកែ មកពីពូជគេមែនតើ! កូនរៀនមិនពូកែ ព្រោះតែគ្រូមិនចេះពន្យល់ ធ្វើឲ្យខូចខួរក្បាលកូនគេអស់​។

  5. vsthea ថា:

    ប្រហែលអញ្ចឹងហើយមើលទៅ ។

ទំលាក់ មួយចំលើយតប ទៅ vsthea បោះ​បង់​ការ​ឆ្លើយ​តប