លោក អ៊ុង ក្រពុំផ្កា (១៩២៤ – ១៩៧?)


កើត​នៅ​ឆ្នាំ ១៩២៤ លោក អ៊ុង ក្រពុំផ្កា គឺ​ជា​វិស្វករ​សំណង់​ស៊ីវិល​ដែល​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​ក្នុង​របប​របស់ សម្ដេច នរោត្ដម សីហនុ នៅ​ក្នុង​ទសវត្ស​ទី ៦០ ។

គាត់​ចាប់​ផ្ដើម​ការងារ​ឱ្យ​ រដ្ឋបាល​អាណានិគម នៅ​ឆ្នាំ ១៩៤៧ ហើយ​ត្រូវ​បាន​តែងតាំង​ជា​ស្ថាបត្យករ​របស់ រដ្ឋបាល​អាណា​និគម ៣ ឆ្នាំ​ក្រោយ​មក ។

ក្រោយ​ពី​ត្រូវ​បាន​ផ្ដល់​ការងារ​ក្នុង​ផែនការ​ពង្រីក​ក្រុង​នៅ​ឆ្នាំ ១៩៥៥ គាត់​បាន​ក្លាយ​ជា អនុ​រដ្ឋលេខាធិការ នៅ ទី​ស្ដី​ការ​គណ​រដ្ឋ​មន្ត្រី និង ក្រោយ​មក​នៅ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ ។ នៅ​ឆ្នាំ ១៩៦១ គាត់​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក សាធារណការ និង ទូរគមនាគមន៍ ។

គាត់​បាន​ក្លាយ​ជា​នាយក វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ឆ្នាំ ១៩៦៦ និង​ជា​ប្រធាន​រដ្ឋបាល មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង ផែនការ​ក្រុង នៅ សាកលវិទ្យាល័យ វិចិត្រ​សិល្បៈ នៅ​ឆ្នាំ ១៩៧១ ។ មិន​មាន​ព័ត៌មាន​អំពី​គាត់​ទៀត​ទេ​នៅ​ក្រោយ​ការ​បរិច្ឆេទនេះ ។

ស្នាដៃ ៖ ផ្ទះសំណាក់ និង វិទ្យាល័យ​ បាត់ដំបង, ស្ថានីយ​រថភ្លើង កំពត និង ភូមិគ្រឹះ​ គន្ធបុប្ផា (ព្រឹទ្ធសភា​សព្វថ្ងៃ) ។

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s