លោក ជុត ខៃ (១៩៤០ – បច្ចុប្បន្ន)


​លោក ផ្ជិត ខៃ្យ (អាន​សព្វ​ថ្ងៃ​ថា​ ជុត ខៃ) កើត​នៅ​ថ្ងៃ​ ៣០ តុលា ១៩៤០ នៅ កោះ​សំរោង ​ក្នុង​ខែត្រ​កំពង់ចាម ។ លោក​បាន​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា​នៅ​ទី​រួម​ខែត្រ​កំណើត (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ ក្មេង​វត្ត​សម័យ​បារាំង​ និង ក្មេង​សាលា​បារាំង) ។

នៅ​​ឆ្នាំ ១៩៦៦ លោក​បាន​ចេញ​ពី​វិទ្យាស្ថាន​គរុ​កោសល្យ​ហើយ​បាន​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​​នៅ​អនុវិទ្យាល័យ​ឈូក ក្នុង​ខែត្រ​កំពត ។ ទន្ទឹម​នឹង​មុខ​ងារ​ជា​សាស្ត្រាចារ្យ​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូត​ដល់​ទទួល​បរិញ្ញាបត្រ​​នៅ​ឆ្នាំ​ ១៩៦៨ ។​ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព​ ក្នុង​ខែត្រ​កំពង់​ស្ពឺ ។ លោក​ក៏​ជា​គ្រូ​បង្រៀន​ភាសា​បារាំង និង ច្បាប់ ហើយ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​​កាសែត​ផង​ដែរ ។

ក្រោយ​ស្ថានការណ៍​ ១៨ មិនា ១៩៧០ លោក​បាន​ជាប់​កំណែន​ក្នុង​កងទ័ព​ផ្នែក​កង​អាវុធហត្ថ​មាន​ងារ​ជា​អនុសេនីយ៍​ឯក​ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រសួង​រដ្ឋបាល​នៃ​តុលាការ​សឹក ។

លោក​បាន​ទទួល​ការ​តែង​តាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ និង សេដ្ឋកិច្ច ​នៅ​​ក្នុង​ឆ្នាំ​សិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោក​រស់​នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរ​ក្រហម​ (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ កូន​ក្របី​មនោសញ្ចេតនា) ហើយ​បាន​ភៀស​ខ្លួន​ជា​មួយ​គ្រួសារ​មក​ដល់ ​ខៅអ៊ីដាង​ ប្រទេស​ថៃ​ នៅ​ឆ្នាំ ១៩៧៩ ។ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​ នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ ១៩៨០ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ជាយ​ក្រុង​ប៉ារីស៍ ។

លោក​ជា​អតីត​អ្នក​និពន្ធ​កាសែត «​នគរ​ធំ» ហើយ​លោក​បាន​ទុក​ស្នាដៃ​នានា​ជា​ប្រលោម​លោក​ផ្ទាល់ខ្លួន​ និង​ ប្រលោម​លោក​បកប្រែ ។

  • ខ្មោច​ព្រាយ​អសុរកាយ (ប្រលោម​លោក, ភ្នំពេញ, ១៩៧៣) ជា​បណ្ដុំ​រឿង​ខ្លី​ៗ អំពី​ជំនឿ​លើ​ខ្មោច​ព្រាយ​បិសាច​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​បាន​ប្រទះ​ឃើញត្រូវ​បាន​បោះពុម្ព​ជា​ផ្នែក​តូច​ហើយ​ដាក់​លក់​ជា​រឿង​​សម្រាប់​កុមារទៅ​វិញ​ ដោយ​អ្នក​បោះ​ពុម្ព​ខ្លះ​មិន​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ (លោក ជុត​ ខៃ) ទាល់​តែ​សោះ ។
  • មេម៉ាយ​​ប្ដី ៥ (ប្រលោម​លោក​, ភ្នំពេញ​, ១៩៧៣)
  • អស្ដង្គត​​នៃ​ប្រជាជាតិ (ជីវប្រវត្តិ​ផ្ទាល់​ខ្លួន, បម្រុង​បោះពុម្ព)
  • បុត្រ​ឆ្នើម​នៃ​សង្គ្រាម​ (Les Centurions de Jean Lartéguy) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • លោក​ឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)

ក្រោយ​សតវត្ស​ទី ២០ លោក​បាន​បោះពុម្ព​រឿង​ ក្មេង​វត្ត​សម័យ​បារាំង, សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ) និង រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរ​ក្រហម​យ៉ាង​ម៉េច ជា​ភាសា​បារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។

រឿង​ ២​ ខ្ញុំ​មិន​ទាន់​ស្គាល់​ការ​បរិច្ឆេទ ៖ រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។

«​លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​​មួយ​រូប​ដែល​ចេះ​បញ្ចេញ​គំនិត​ ដោយ​បញ្ចូល​កេរមរតក​ខ្មែរ និង ឥទ្ធិពល​ពី​បស្ចិម​ប្រទេស» [SIPAR]

«លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ទី​ ១ ក្នុង​ដួង​ចិត្ត​ខ្ញុំ ដោយ​សារ​តែ​លោក​បាន​ពិពណ៌នា​អំពី​ខែត្រ​កំពង់​ចាម​​ ស្រុក​កំណើត​នៃ​ខ្ញុំ​ កាល​ពី​អតីតកាល ដោយ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ឯកសារ​មួយ​ដ៏​កម្រ»
[តា ម៉ាប់]

ទាញ​យក​សៀវភៅ ៣ ក្បាល​របស់​លោក ជុត ខៃ ដោយ​គ្រាន់​តែ​ចុច​​លើ​រូប ៖

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , , . Bookmark the permalink.

24 Responses to លោក ជុត ខៃ (១៩៤០ – បច្ចុប្បន្ន)

  1. បងធ្លាប់បានអានរឿងរបស់គាត់ គ្រប់រឿងមានសិល្ប៍វិធីក្នុងការពិព៌ណនាល្អៗណាស់ គាត់ប្រើពាក្យសាមញ្ញៗ នាំអោយអ្នកអានសើចសប្បាយ ស្រមៃថាបានឋិតក្នុងកាលនោះជាមួយតួអង្គ..

    • ណឹងហើយបង​ ពាក្យសាមញ្ញ​ដូចជីវិត​ពិតៗ មាន​ពាក្យ​អាសគ្រាម ហេហេហេ ខ្ញុំ​ស្រមៃជា​ពិសេស​ចង់​វិល​ទៅ​អតីតកាល​ជំនាន់៥០ណុងវិញ ខែត្រកំពង់ចាម​នៃ​ខ្ញុំ ។

    • គិតទៅអ្នកមកពីខែត្រគេមានមនោសញ្ចតនានឹងខែត្រគេ​ជានិច្ច ឯបងអ្នកអំពេញកើតនៅអំពេញ​​ មិនដែលឃ្លាតឆ្ងាយផ្ទះផង ដល់ចឹងមិនដឹងថានឹកផ្ទះនោះយ៉ាងម៉េចទេ។

    • ចុះ​បើ​មិននឹក​ខែត្រ​កំណើត​ខ្លួន​ឯង​ឱ្យទៅ​នឹក​ស្អីទៅលោក ! អ្នក​អំពេញ​មិន​ដែល​ឃ្លាត​ពីផ្ទះ តែតើ​បង​ដឹង​ឥត​ថា​អំពេញ​មាន​អាថ៌កំបាំង​ច្រើន​ណាស់​ណា ចង់ដឹង​ទេ ??? តាម​ដាន​ប្លុកខ្ញុំៗ​នឹង​ផ្សាយ​រូប​អាថ៌កំបាំង​របស់​ភ្នំពេញ ។

  2. ពីមុនៗមក ខ្ញុំអានឈ្មោះគាត់​មិនដែល​ត្រូវទេ… គាត់គឺជា​អ្នក​និពន្ធ​ម្នាក់​ ក្នុង​ចំណោម​អ្នក​និពន្ធ​ជំនាន់​មុន​ដែល​ខ្ញុំ​គោរព និង​កោតសរសើរណាស់… ពីមុនៗ​មក​ ខ្ញុំ​ស្មានតែ​គាត់​ស្លាប់​ក្នុង​ជំនាន់​ប៉ុល​ពត​ បាត់​ទៅ​ហើយ​ (សុំទោសផង​លោក ផ្ជិត ខ្យៃ)។ អរគុណតាម៉ាប់​ ដែល​បាន​អោយ​ខ្ញុំ​​​ស្គាល់​រូបគាត់​តាម​រយៈ​រូបថត​នេះ… 😀

    • ខ្ញុំទើប​តែស្គាល់គាត់​នៅ​ឆ្នាំ ២០០៦ នេះទេ ក្រោយ​ពេល​បាន​អាន​សៀវភៅ ក្មេងវត្ត និង​ ក្មេង​សាលាបារាំង ។ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ស្នាដៃ​គាត់​​ដោយ​សារ​តែ​គាត់​ជា​អ្នក​ស្រុក​រួម​ខែត្រ​ ហេហេហេ ។ អ៊ីចឹង​ពូស្គាល់គាត់យូរឬនៅ ? សៀវភៅ​របស់គាត់​ខ្ញុំ​មាន​ ៥ ក្បាល​ដែរ តែសៀវភៅ​ដែល​និពន្ធ​មុន ១៩៧៥ ជាពិសេស​សៀវភៅ​បក​ប្រែរក​មិនបាន​សោះ បាន​តែ​ខ្មោច​ព្រាយ​អសុរកាយ​មួយ ។ រូប​នេះរក​ទម្រាំ​ឃើញ​ វាយ​ឈ្មោះ​គាត់​ជា​ខ្មែរ​ផង ជា​បារាំង​អង់គ្លេស​ឡាតាំង​ផង មាន​តែ​មួយ​សន្លឹក​ណឹងគត់ លួច​ពិ​ វេបសាយត៍ ស៊ីប៉ា មក​ទៀត ។ 😀

  3. ខ្ញុំុំធ្លាប់បានអានស្នាដៃនិពន្ធរបស់គាត់ កាលពេលខ្ញុំនៅរៀនក្នុងទសវត្សឆ្នាំ១៩៨០… ខ្ញុំកោតសរសើរពីរបៀបសរសេររបស់គាត់ ដែលប្រើពាក្យសាមញ្ញៗ តាមរបៀបអ្នកស្រែចំការ តែប្រកបដោយអត្ថន័យ និងមានរសជាតិបំផុត។ តាំងពីនោះមក ខ្ញុំបានលួចស្ទីលសរសេរតាមគាត់ ដែលក្រោយមក រាល់ការប្រឡងសរសេរតែងសេចក្តីខ្មែរ គឺខ្ញុំមិនដែលសរសេរបានពិន្ទុចាញ់គេទេ…។ អាចចាត់ទុកគាត់ គឺជាគ្រូបង្រៀនខ្ញុំអោយចេះសរសេរអត្ថបទផ្សេងៗ ចាប់តាំងពីពេលនៅរៀន រហូតដល់សព្វថ្ងៃនេះ។

    • ហាហាហា ទឹក​ដៃ​គាត់​មហា​សាមញ្ញ​ហើយ ។ ដូច​ជា​សៀវភៅ​រឿង​ខ្មោចព្រាយ​អសុរកាយ​ណឹង គាត់​សរសេរ​ប្រើ​ពាក្យ​ដែល​ប្រជាជន​ភាគ​ច្រើន​ប្រើ​សព្វ​ថ្ងៃ ដល់​អ៊ីចឹង​ទៅ​អ្នក​ក្រោយ​គេ​យក​ទៅ​កែ​ឆ្នៃ​ជា​សៀវភៅ​សម្រាប់​កូន​ក្មេង គេ​កែពាក្យ​អស់ វា​ធ្វើ​ឱ្យ​អស់តម្លៃ​ទៅ​វិញ បើ​ទោះ​ជាពាក្យ​ណឹង​ពេល​ខ្លះ​វា​មិនសូវ​សម​សម្រាប់​ក្មេង​ក្ដី តែ​ថា​តាម​ពិត​គាត់​សរសេររឿង​ណឹង​ឱ្យ​មនុស្ស​ធំៗ​អាន​នោះទេ ។

  4. ក្មេង ស្រុកស្រែ ថា:

    ខ្ញុំទិញសៀវភៅគាត់មើល បាន៣ រឿងហើយគឺមានអត្ថន័យ និង អត្ថរសណាស់ គឺពាក្យសាមញ្ញ ងាយស្ដាប់ ឆាប់ចាំ។ ហើយសព្វថ្ងៃខ្ញុំកំពុងស្វែងរក សៀវភៅរឿង “ខ្មោច ព្រាយ អសុរកាយ” តែមិនមានប្រទះសោះឡើយ នៅតាម តូប ឬ តាមបណ្ណាគារ ប្រសិនបើលោកមាន សូមជួយចែករំលែកផង ជា pdf file ក៏បាន ខ្ញុំពិតជាអរគុណលោកណាស់។

    • បាទ រឿងនោះខ្ញុំមានហើយជាសៀវភៅ ខ្ញុំគិតថានឹងរកសរសេរ​ឡើង​វិញជា pdf ដែល តែឥតទាន់មានពេល ម៉្យាងទៀតបើសរសេរ​វិញ ក៏ត្រូវទៅ​សុំ​សួរ​លោកអ៊ំ ជុត ខៃ ដែរ ។ អាចសាកល្បងរកមើល​ទៀតទៅមើល កាលនោះខ្ញុំប្រទះឃើញនៅបណ្ណាគារសន្តិភាព ។

  5. តាម៉ាប់និយាយថា មានសៀវភៅគាត់ ៥ក្បាលដែរ។ ចុះក្រៅពី រឿងព្រាយខ្មោចអសុរកាយ ក្មេងវត្តសម័យបារំាង និង កូនក្របីមនោសញ្ចេតនា មានរឿងអ្វីផ្សេងទៀតទេ? ចែករំលែកខ្ញុំមើលផង! អរគុណទុកជាមុន។

  6. វិចិត្រ ថា:

    គាត់ជាជីតារបស់ខ្ញុំ ខ្ញុះពិតជាកោតសរសើរគាត់ណាស់

  7. Henry ថា:

    ក្នុងរឿង “កូន​ក្របី​មនោសញ្ចេតនា” លោក ជុតខៃ មានការភ័នច្រឡំថា “ផ្លូវជាតិលេខ៧” ជា “ផ្លូវជាតិលេខ៦”។ ផ្លូវជាតិលេខ៦ ចេញពីភ្នំពេញមកចប់ត្រិម ស្គន់ ខែត្រកំពង់ចាម ហើយបត់ឆ្វេងទៅខាងជើង ទៅកំពង់ធំ សៀមរាម ស៊ីសូផុន មិនអាចឆ្លងមកត្រើយខាងកើតទន្លេមេកុងបានទេ។

សាសង