ម៉ាឈូ ភីចឈូ, ប្រទេសប៉េរូ


ម៉ាឈូ ភីចឈូ

ឡាម៉ា (អូដ្ឋម៉្យាង) និងម៉ាឈួ ភីឈួ

ដំណើរ​កំសាន្ត​ទៅ​កាន់ ម៉ាឈូ ភីចឈូ (Machu Picchu) ​គឺ​ប្លែក​បើ​ទោះ​ជា​មាន​​មធ្យោបាយ​ដឹក​ជញ្ជួន​​ដ៏​ទំនើប​ដូច​ជា​រថភ្លើង​​ក៏ដោយ។ ជារៀង​រាល់​ឆ្នាំ ​មនុស្ស​ជាង​២៥,០០០នាក់ បាន​ដើ​រ​តាម​ផ្លូវ​លំបុរាណ​ (Inca Trail) ដែល​មាន​ចម្ងាយ​៤៤​គីឡូម៉ែត​ជាជាង​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្មី​ដែល​គេ​ធ្វើ​ដើម្បី​ទៅ​កាន់​ទីនោះ។ ចាប់​តាំង​ពី​ការ​រុក​រក​ឃើញ​សារ​ជា​ថ្មី​ជាង​មួយ​សតវត្ស​មក​នេះ សម្បត្តិ​​ដ៏​មហាសាល​របស់​ជនជាតិ​ អាំងកា​​ (Inca) ដែល​ស្ថិត​នៅ​​កប់​ពពក​នៅ​លើ​ជួរ​ភ្នំ​ អង់ដេស (Andes) បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពាស​ពេញ​ពិភព​លោក។ សំណង់​ថ្ម​ដ៏​​ធំ​សម្បើម​នេះ​ ​បាន​បញ្ជាក់​ពី​តំបន់​កសិកម្ម​ដ៏​​ទាក់​ភ្នែក​ដែល​​មាន​វាល​​ស្រែ​តាម​ចង្កេះ​ភ្នំ ​ឃ្លាំង​ផ្ទុក​អាហារ​បុរាណ​ និង​តំបន់​ទីប្រជុំជន​ដែល​ពាស​ពេញ​ដោយ​ ប្រាសាទ​ ផ្នូរ​ ទីលាន​ និង​ផ្ទះ​។ ប្រសិន​ជា​អ្នក​ចង់​ជ្រើសរើស​ផ្លូវ​ដើរ​ទៅ​កាន់​ ម៉ាឈូ​ ភីចឈូ​ សូម​រៀប​ចំ​គម្រោង​ជាមុន​ដោយ​​ទាក់ទង​ជាមួយ​ក្រុម​ហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​​ត្រឹម​ត្រូវ ហើយ​កក់​ឲ្យ​បាន​ឆាប់​រហ័​ស ជា​ពិសេស​នៅ​រដូវ​ដែល​មាន​​ភ្ញៀវ​ច្រើន​។

ម៉ាឈូ ភីចឈូ គឺ​ជា​សំណង់​ បុរេ-កូឡុំ (Pre-Columbian) របស់​ជនជាតិ​អាំង​កា​ (Incan) នៅ​សតវត្ស​ទី១៥​ ដែល​ស្ថិតនៅ​កម្ពស់​២,៤៣០​ម៉ែត្រ ​ពីនីវ៉ូ​ទឹក​សមុទ្រ។ វា​ស្ថិត​នៅ​លើ​​ជម្រាល​ភ្នំ​មួយ​នៅ​លើ​ជ្រលង​ អ៊ូរ៊ួបាម់បា (Urubamba Valley) ដែល​ស្ថិតនៅ​ពាគ​និរតី​ទីក្រុង​បុរាណ​ គួស្សូ (Cusco)  ដែល​មានទន្លេ​ អ៊ូរ៊ួបាម់បា (Urubamba River) ហូរ​កាត់។ បុរាណ​វិទូ​ជា​ច្រើន​ជឿថា​ ម៉ាឈូ ភីចឈូ ត្រូវ​បាន​សាង​សង់​ទុក​ជា​រាជ​វាំង​សម្រាប់​អធិរាជ​របស់​ជនជាតិ​អាំង​កា។ វា​តែង​តែ​ត្រូវ​បានគេ​ហៅថា​ «ទីក្រុង​បាត់​បង់​របស់​អាំងកា»​ ហើយ​ក៏​ប្រហែល​ជា​និមិត្តរូប​ដែល​គេ​ស្គាល់​បំផុត​របស់​ អរិយធម៌​អាំងកា​ដែរ។

ពូក​អាំង​កា​បាន​ចាប់ផ្តើម​សាង​សង់​សំណង់​នេះ​នៅ​ប្រហែល​ឆ្នាំ​១៤៥០ ប៉ុន្តែ​បាន​បោះ​បង់​វា​នៅ​រយៈពេល​១សតវត្ស​ក្រោយ​មក​ដោយ​ពួក​គេ​​ចាញ់​សង្គ្រាម​ពួក​អេស៉្បាញ​ (Spanish)។ បើ​ទោះ​ជា​វា​ត្រូវ​បាន​គេ​ស្គាស់​ពាសពេញ​តំបន់​ជិតៗ ប៉ុន្តែ​វាទើប​តែ​ត្រូវ​បាន​ពិភព​ខាង​ក្រៅ​ស្គាល់​នៅ​ឆ្នាំ១៩១១ នៅ​ពេល​ដែល​ប្រវត្តិ​វិទូ​អាមេរិច ហីរ៉េម​ ប៊ីង​ហេម​ (Hiram Bingham) បាន​​រក​​វា​ឃើញ។ ចាប់តាំង​ពី​ពេល​នោះ​មក​ ម៉ាឈូ ភីចឈូ បាន​ក្លាយជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដ៏​សំខាន់​មួយ។

បើ​ទោះ​ជាពួក​អេស៉្បាញ​បានវាយ​ឈ្នះ​ពួក​អាំង​កា​ តែ​ពូក​គេ​មិនបានរក​ឃើញ​ ម៉ាឈូ ភីចឈូទេ។ ដោយ​មូល​ហេតុ​នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីតាំង​វប្បធម៌​ដែល​មិន​រង​ការ​ប៉ះ​ពាល់។ ម៉ាឈូ ភីចឈូ ត្រូវ​បាន​គេ​ប្រកាស​ជា​ តំបន់​អភិរក្ស​ប្រវត្តិសាស្រ្ត​របស់​ប៉េរូ​ (Peru) នៅឆ្នាំ​១៩៨១ ហើយ​ក្លាយ​ជា បេតិកភណ្ឌ​ពិភព​លោក​របស់​ យូ​នេស្កូ​នៅឆ្នាំ​១៩៨៣។ នៅ​ឆ្នាំ​២០០៧​ ម៉ាឈូ ភីចឈូ​បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ អឆ្ឆរិយៈវត្ថុ​១ក្នុង​ចំនោម​​អឆ្ឆរិយៈវត្ថុ​ទាំង​៧​ថ្មី ​របស់​ពិភពលោក​ នៅក្នុង​ការ​បោះ​ឆ្នោត​តាម​អ៊ីន​ធើណេត​នៅ​ទូទាំងពិភពលោក។

ម៉ាឈូ ភីចឈូត្រូវ​បែប​រចនា​តាម​រចនា​បទ​ អាំងកា​បុរាណ​ ដែល​ជញ្ជាំង​ថ្ម​ត្រូវ​បាន​ដុតខាត់​យ៉ាង​រលោង។ អគារ​៣​សំខាន់ដូចជា អ៊ីនទីហួតាណា (Intihuatana) ប្រាសាទព្រះអាទិត្យ (Temple of the Sun)​ និង​ បន្ទប់​កញ្ចក់៣ (Room of the Three Windows) ស្ថិត​នៅ​​ក្នុង​តំបន់​ពិសិដ្ឋ​របស់ ម៉ាឈូ ភីចឈូ នេះ​បើ​តាម​បុរាណ​វិទូ​ជា​ច្រើន​។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស, សំណង់​បុរាណ and tagged , , . Bookmark the permalink.

4 Responses to ម៉ាឈូ ភីចឈូ, ប្រទេសប៉េរូ

  1. ឌីយ៉ា និយាយថា៖

    ទេសភាពស្អាតមែន!

    • ខ្ញុំចែករំលែក និយាយថា៖

      បើ​បាន​ទៅដល់​ មិនដឹងជាស្អាតលើស​រូប​ ប៉ុន្មាន​រយ​ដង​ទេ។

    • ឌីយ៉ា និយាយថា៖

      ចាំងៃណាមួយបបួលអ្នកប្លកទៅលេងទាំងអស់គ្នាម៉ង!

    • ខ្ញុំចែករំលែក និយាយថា៖

      ណឹង ចាំខ្ញុំធ្វើ​មគ្គុទេសណ៍​ នាំទៅ​វង្វេង​ទាំងអស់គ្នា។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s