ចារឹកលើចេតិយព្រះស៊ីសុវត្ថិ


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះស៊ីសុវត្ថិ

ព្រះពុទ្ធសក្ខរាជ ២៤៧០ មហាសក្ខរាជ ១៨៥០ ចុលសក្ខរាជ ១២៩០

ឆ្នាំបារាំង្ស ថ្ងៃ​ … ខែ … ឆ្នាំ … សក្សត្រូវនឹងថ្ងៃ

ខែ …(១)

ព្រះបាទសំម្តេចព្រះស៊ីសុវត្ថិមុនីវង្សចមចក្រពុង្សហរិរាជ្ជបរមិន្ធ

ក្រៃកែវហ្វ៉ាសុឡាឡៃព្រះចៅក្រុងកម្ពុជាធិប្ឌី ជាអំមា្ស

ជីវិតលើថ្បូង ។ និងសំម្ដេចព្រះវរាជិនីបរំម្មបពិត្យ ទ្រង់ករសាង

ព្រះចែត្តីយមួយអង្គនេះលើភ្នំព្រះរាជទ្រាព្ភខែត្រកន្តាលទុំហុំ …

ទកោស(២) ១២ មេុត្រ(៣) កំពុស ២២ មេុត្រ ជាទក្សិនព្រះចែត្តីយត្រៃ

ត្រិង្សធ្វើរបុន្យថ្នាក់លើបន្ចុស ព្រះដិច្ចសមុបាទ(៤) មាសនិងប្រាក់

និងព្រះពុទ្ធបដិមាករខាងក្រោមបន្ចុសព្រះបរ័ម្មអដ្ឋិព្រះបាទសំម្តេ

ចព្រះសីសុវត្ថិចមចក្រពង្សព្រះចៅក្រុងកម្ពុជាធីប្ឌីជាព្រះវរាជបី

តា ។ តប​ស្នងឆ្លងព្រះតដែជះគុណ ។ ព្រះបាទសំម្ឌេចព្រះសីសុវត្ថិជា

ព្រះវរាជបុត្រាទីពីនៃព្រះបាទសំម្ឌេចព្រះហរិរាក្ខរាម្មាឥស្សរាធិប្ឌីព្រះ

អង្គដួងជាព្រះវរាជបិតា សំម្ឌេចព្រះវរាជិនីនាដ្ឋព្រះនាម្ម ពៅ ជាព្រះវ

រាជមាតា ។ ព្រះសូតថ្ងៃអង្គា ១២រោជ ខែស្រាពឆ្នាំជូតទៅសក្ស

 ព្រះពុទ្ធសក្ខរាជ ២៣៨៤ ចុលសក្ខរាជ ១២០២ ។ ព្រះជុន្សារ

១៨ឆ្នាំទ្រង់បាន​ជាសំម្ទេចព្រះកែវហ្វ៉ា ។ ព្រះជុន្សា ៣០ឆ្នាំ សម្ដេច

ឡើងជាសំម្ឌេចព្រះមហាឧប្បរាជ ។ …

ពុទ្ធសក្ខរាជ​ ២៤៤៨ មហាសក្ខរាជ ១៨២៦ ចុលស

ក្ខរាជ ១២៦៦ ឆ្នាំរោងឆសក្ស ឆ្នាំបារាំង្ស ១៩០៤ ថ្ងៃអាទិត្យ ១០

កើត ខែពិសាក ត្រូវនឹងថ្ងៃ ២៤  អរវិល ព្រះជុន្សា ៦៥ឆ្នាំ ទ្រង់រាជសំបាតតំ

ម្នរពីព្រះបាទសំម្ឌេចព្រះនរោតំជាព្រះជេដ្ឋា គុងនៅព្រះបរម្មរាជវាំ

ង្យចតុមុក្ខភ្នុំពេញ ។ ពុទ្ធសក្ខរាជ ២៤៥០ មហាសក្ខរាជ ១៨២៨

ចុលសក្ខរាជ ១២៦៨ ឆ្នាំមមីអដ្ឋសក្យ ឆ្នាំបារាំង្ស១៩០៦ ថ្ងៃសុក្ខ

៥កើត ខែពិសាខ ត្រូវនឹង ២៧ អាវរិល ព្រះជុន្សា ៦៧ឆ្នាំ ស្រេចឡើ

ងរាជ្ជាពីសែកសោ្យរាជសំបាត្តិរូមទាំងអស្យបាន ២៤ឆ្នាំ ព្រះជុន ៨៨

ឆ្នាំទ្រងទីវង្គុត នៅថ្ងៃអង្គា ១១កើត ខែស្រាព្វ ឆ្នាំថោះ នុព្ភសក្យ

ខែអូត ឆ្នាំ១៩២៨(៥) ។ …

លុសដល់ថ្ងៃសុក្ខ ៣ ខែផល្គុណក្នុង ឆ្នាំថោះ នុព្ភសក្យត្រូវនឹង​ថ្ងៃ

៩ ខែម៉ាស ឆ្នាំ១៩២៨ ធ្វើបុន្យថ្វាយព្រះភ្លើងព្រះបរម្មសប់ក្នុងព្រះ

មេន ព្រះចែត្តី … នេះសំម្ដេចៅហ្វាវាំង្យវរៀជ្យៃ (ជួន)

ធិប្ឌីកុង្សីសែណាប …ឧកញាទេព្វនិមិត្រចាងហ្វាង

(រស) ជា … ៕ ៚

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ)

ពុទ្ធសករាជ ២៤៧០ មហាសករាជ ១៨៥០ ចុល្លសករាជ ១២៩០ ឆ្នាំ​បារាំង ថ្ងៃ … ខែ … ឆ្នាំ … ស័ក​ ត្រូវ​នឹង​ថ្ងៃ … ខែ …  ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​មុនីវង្ស​ចម​ចក្រពង្ស​ហរិរាជ​​បរមិន្ទ​ក្រៃ​កែវហ្វា​សុឡា​​ឡៃ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​អម្ចាស់​​ជីវិត​លើ​ត្បូង  និង​សម្ដេច​ព្រះ​វ​រាជិនី​បរម​បពិត្រ​ទ្រង់​កសាង ព្រះ​ចេតិយ មួយ​អង្គ​នេះ​លើ ភ្នំ​ព្រះ​រាជទ្រព្យ ខែត្រ​កណ្ដាល ទំហំ … ទកោស ១២ ម៉ែត្រ កម្ពស់ ២២ ម៉ែត្រ ជា​ទក្សិណ ព្រះ​ចេតិយ​ត្រៃត្រិង្ស ធ្វើ​បុណ្យ​ថ្នាក់​លើ​បញ្ចុះ​ព្រះ​ដិច្ច​សមុបាទ​មាស និង​ប្រាក់ និង​ព្រះពុទ្ធ​បដិមា​ ខាង​ក្រោម​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​បា​ទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​ចម​ចក្រពង្ស​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ព្រះ​វ​រាជ​បិតា  តប​ស្នង​ឆ្លង​ព្រះ​តេជ​គុណ ។ ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​​ ជា​ព្រះ​វររាជ​បុត្រា​ទី​ពីរ នៃ​ ព្រះបាទសម្ដេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គដួង​ ជា​ព្រះ​វររាជ​បិតា សម្ដេច​ព្រះវររាជិនី​នាដ ព្រះ​នាម​ ពៅ ជា​ព្រះ​វររាជ​មាតា ។ ប្រ​សូត​ ថ្ងៃអង្គារ ១២រោជ ខែស្រាព ឆ្នាំជូត ទោស័ក  ពុទ្ធសករាជ ២៣៨៤ ចុល្លសករាជ ១២០២ ។ ព្រះជន្ម ១៨ឆ្នាំ ទ្រង់​បាន​ជា សម្ដេច​ព្រះ​កែវហ្វា ។ ព្រះជន្ម ៣០ឆ្នាំ សម្ដេច​ឡើងជា សម្ដេច​ព្រះ​មហា​ឧបរាជ ។

… ពុទ្ធសករាជ ២៤៤៨ មហាសករាជ ១៨២៦ ចុល្លសករាជ ១២៦៦ ឆ្នាំរោង ឆស័ក ឆ្នាំ​បារាំង ១៩០៤ ថ្ងៃអាទិត្យ ១០កើត ខែវិសាខ ត្រូវ​នឹង​ថ្ងៃ ២៤ ខែ​មេសា ព្រះជន្ម ៦៥ឆ្នាំ ទ្រង់​រាជ​សម្បត្តិ​តំណ​ពី ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម ជា​ព្រះជេដ្ឋា គង់​នៅ​ ព្រះបរមរាជវាំងចតុម្មុខ ភ្នំពេញ ។ ពុទ្ធសករាជ ២៤៥០ មហាសករាជ ១៨២៨ ចុល្លសករាជ ១២៦៨ ឆ្នាំមមី អដ្ឋស័ក ឆ្នាំបារាំង១៩០៦ ថ្ងៃសុក្រ ៥កើត ខែវិសាខ ត្រូវនឹង ២៧ ខែ​មេសា ព្រះជន្ម ៦៧ឆ្នាំ ស្ដេច​ឡើង​​រាជាភិសេក​​​​សោយរាជ្យ​សម្បត្តិ​រួម​​ទាំង​អស់​បាន ២៤ឆ្នាំ ព្រះជន្ម ៨៨​ឆ្នាំ ទ្រង់​ទិវង្គត​នៅ ថ្ងៃអង្គារ ១១រោជ ខែស្រាព្វ ឆ្នាំថោះ នព្វស័ក ខែ​សីហា ឆ្នាំ១៩២៧ ។ … លុះ​ដល់​ថ្ងៃ​សុក្រ ៣ ខែផល្គុន ក្នុង ឆ្នាំថោះ ត្រូវ​​នឹង​ថ្ងៃ ៩ ខែ​មិនា ឆ្នាំ១៩២៨ ធ្វើបុណ្យ​​ថ្វាយព្រះភ្លើង​ព្រះបរមសព​ក្នុង ​ព្រះ​មេរុ ព្រះ​ចេតិយ … នេះ​សម្ដេច​​ចៅហ្វាវាំងវរវៀងជ័យ (ជួន) អធិបតីកុង្សីយ៍សេនាបតី … ​ឧកញ៉ា​ទេពនិម្មិត​​ចាងហ្វាង (រស) ជា … ៕ ៚​

***

(១) រាល់​ចំណុច​ … ទាំងនេះ បញ្ជាក់​ថា បាត់​អក្សរ ហើយ​បាត់​ដោយ​សារ​ការ​ដាប់​ចេញ ។

(២) ពាក្យ ទកោស ខ្ញុំ​បាទ​មើល​ពុំ​យល់​ថា​មាន​ន័យ​ដូច​ម្ដេច​ទេ សូម​អ្នក​សិក្សា​​ដទៃ​ទៀត​​ជួយ​ស្វែង​យល់​ផង ។

(៣) អក្សរ​ដើម​ប្រកប ដាក់​ស្រៈ ដាក់​ស្រៈ នៅ​ក្រោមនិង ដាក់​ជើង ្រ តែ​ដោយ​ប្រកប​មិន​ចេញ​តាម​ទម្រង់​ដើម​ ក៏​សម្រេច​សរសេរ​បែប​ដូច​ខាង​លើ ។

(៤) ពាក្យ ព្រះ​ដិច្ច​សមុបាទ ខ្ញុំ​បាទ​មើល​ពុំ​យល់​ថា​មាន​ន័យ​ដូច​ម្ដេច​ទេ សូម​អ្នក​សិក្សា​​ដទៃ​ទៀត​​ជួយ​ស្វែង​យល់​ផង ។

(៥) អ្នក​ឆ្លាក់​មាន​កំហុស​ដោយ​សារ​សរសេរ​ថា​ ព្រះ​ស៊ីសុវត្ថិ សុវណ្ណគត​នៅ​ឆ្នាំ ១៩២៨ វិញ ។ ឆ្នាំ​ពិត​ប្រាកដ​គឺ ១៩២៧ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s