ចារឹក​លើ​ព្រះចេតិយ​ព្រះអង្គអេង


ខាង​ក្រោម​នេះ​គឺ​ អក្សរ​ដែល​គេ​ចារឹក​នៅ​លើ​ព្រះ​ចេតិយ ព្រះអង្គអេង (១) ៖

ព្រះពុ. ២៤៣១ ម. ១៧២០ ចុ. ១១៦០ ឆ្នាំមមីសំរិទ្ធី

សក្ខ់ ឆ្នាំបារ៉ាំង ១៧៩៨ ព្រះបាទសំម្ដេច់ព្រះឳទ្យៃរាជ

ធីរាជ (ព្រះអង្គចាន្ទ័) ព្រះចៅក្រុងកម្ពូ័ជាធិប្តីទ្រង់

សាងព្រះចែត្តីទន្ទិមលើភ្នំព្រះរាជទ្រព្ត័ខាងកើត

ក្នុងខែតសំរោងទងធ្វើបុន្យបន្ចុះព្រះបរំមអដ្ឋិះព្រះបាទ

សំម្ដេច់ព្រះន្រា្យរាជាធីរាជ (ព្រះអង្គអេង) ព្រះចៅក្រុង

កម្ពូ័ជាធិប្តីជាព្រះវរាជបីតាប្រសូតឆ្នាំម្សាញ់បញ្ច

សក្ខឆ្នាំបារាំង ១៧៧៣ សោ្យរាជ ៣ឆ្នាំ សុវណគត់

ឆ្នាំរោងអដ្ឋសក្ខ ឆ្នាំបារ៉ាំង ១៧៩៦ ព្រះជន្ម ២៤ឆ្នាំ

ចារិកថ្មនែះព្រះបាទសំម្ដេច់ព្រះស៊ីសុវត្តិព្រះចៅវ

ក្រុងកម្ពូ័ជាធិប្តីត្រា្ស់ (២) បង្គាបឱ្យធ្វើក្នុងឆ្នាំម្សាញ់

នព្វសក្ខ់ ឆ្នាំបារ៉ាំង្ស ១៩១៧ ៕ ៚

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​សម្រាយ​ជា​ភាសា​ខ្មែរ​បច្ចុប្បន្ន​ដោយ​រូប​ខ្ញុំ​ផ្ទាល់ (ខ្ញុំ​មិនមែន​ជា​អ្នក​ឯកទេស​ខាង​ភាសា​នោះ​ទេ) ៖

ពុទ្ធសករាជ ២៤៣១ មហាសករាជ ១៧២០ ចុល្លសករាជ ១១៦០ ឆ្នាំមមី សំរឹទ្ធិស័ក គ្រិស្តសករាជ ១៧៩៨  ព្រះ​បាទ​សម្ដេច​ព្រះ​ឧ​ទ័យ​រាជាធិរាជ (ព្រះ​អង្គ​ច័ន្ទ) ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​សាង​​ព្រះ​ចេតិយ​ទន្ទឹម​​លើ​ ភ្នំ​ព្រះ​រាជ​ទ្រព្យ ខាង​កើត​ក្នុង ខែត្រ​សំរោង​ទង ​ធ្វើ​បុណ្យ​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ ព្រះ​បាទ​សម្ដេច​ព្រះ​នារាយណ៍​រាជា​ធិរាជ (ព្រះ​អង្គ​អេង)​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ព្រះ​វររាជ​បិតា ប្រសូត​ ឆ្នាំ​ម្សាញ់ បញ្ចស័ក គ្រិស្តសករាជ ១៧៧៣ សោយរាជ្យ ៣​ឆ្នាំ សុវណ្ណគត ឆ្នាំ​រោង អដ្ឋស័ក គ្រិស្តសករាជ ១៧៩៦ ព្រះជន្ម ២៤ឆ្នាំ ចារិក​ថ្ម​នេះ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ក្នុង​ ឆ្នាំ​ម្សាញ់ នព្វស័ក គ្រិស្តសករាជ ១៩១៧ ៕ ៚

***

(១) ស្ដេច​អង្គ​អេង ឡើង​សោយរាជ្យ​នៅ​ ឆ្នាំ​១៧៧៩ នៅ​ព្រះ​ជន្ម​ ៧​វស្សា គឺ​មាន​វ័យក្មេង​ខ្ចី​បំផុត​ ​។ ព្រះ​អង្គ​អេង អភិសេក​ឡើង​សោយរាជ្យ​ពេញ​លក្ខណៈ​ក្នុង​ព្រះ​ជន្ម​ ២២​វស្សា នៅ​ទីក្រុង​បាងកក​។ នៅ​ពេល ​ព្រះ​អង្គ​អេង ​សុវណ្ណគត បុត្រា​របស់​ព្រះ​អង្គ​នៅ​ក្មេង​ៗ​ពេក មិន​អាច​សោយរាជ្យ​បន្ត​បាន​ មន្ត្រី​ខ្មែរ ចៅហ្វា​ប៉ុក ដែល​ស្និទ្ធ​និង​សៀម​បាន​ទទួល​មើល​ខុស​ត្រូវ​កិច្ចការ​រដ្ឋ ពី​ឆ្នាំ​១៧៩៦ ដល់​ឆ្នាំ ១៨០៥​ ។ នៅ​ពេល​នោះ​ដែរ ទឹកដី​បាត់ដំបង មហានគរ ចុងកាល់ ធ្លាក់​ទៅ​ក្នុង​អំណាច​សៀម​នៅ បណ្ដាល​មក​ពី​មន្ត្រី​ខ្មែរ​ដែល​ស្និទ្ធ​និង​សៀម ចង់​បំពេញ​ចិត្ត​ចៅហ្វាយ​សៀម បាន​ញុះញង់​ស្ដេច​សៀម​អោយ​ទារ​សគុណ​ក្នុង​ការ​ចិញ្ចឹម​ ព្រះ​អង្គ​អេង​។

* សូម​អាន បាត់ដំបង​ សម័យ​លោក​ម្ចាស់

(២) អក្សរ​ដើម​ប្រកប ដាក់​ជើង ្រ ដាក់​ស្រៈ ដាក់​ជើង ្ស និង មូសិកទន្ត ពីលើ​ជើង ្ស តែ​ដោយ​ប្រកប​មិន​ចេញ​តាម​ទម្រង់​ដើម​ ក៏​សម្រេច​សរសេរ​បែប​ដូច​ខាង​លើ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, Exploring Cambodia and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s