វរនាវីឯក ឌូដាត ដឺ ឡាក្រេ (១៨២៣ – ១៨៦៨)


Ernest Marc Louis de Gonzague Doudart de Lagrée (March 31, 1823 – March 12, 1868)

វរនាវីឯក អ៊រណេស ម៉ាក ល្វីស ដឺ ហ្គុនហ្សាកហ្គ៍ ឌូដាត ដឺ ឡាក្រេ (Captain Ernest Marc Louis de Gonzague Doudart de Lagrée) (៣១ មិនា ១៨២៣ – ១២ មិនា ១៨៦៨) ជា​អ្នក​ដឹកនាំ​ដំណើរ​រុករក​តាម​ទន្លេ​មេគង្គ​របស់​បារាំង​ ​ពី​ឆ្នាំ ១៨៦៦ ដល់​ ១៨៦៨ ។

គាត់​កើត​នៅ​ សង់​ វ៉ាំងសង់ ដឺ មៀរគួស្ស (Saint-Vincent-de-Mercuze) នៅ​ក្បែរ​ គ្រើណូប្ល (Grenoble) ប្រទេស​បារាំង គាត់​បាន​ចូល​រៀន​នៅ​​សាលា​ពហុ​បច្ចេកវិទ្យា (École Polytechnique – School of Polytechnique) នៅ​ឆ្នាំ ១៨៤២ ។ នៅ​ឆ្នាំ ១៩៤៥ គាត់​ក្លាយ​ជា​កូន​ទាហាន​ ហើយ​បាន​ឡើង​សក្ដិ​​ជា​ អនុនាវីឯក នៅ​ឆ្នាំ ១៨៥៤ ។ គាត់​បាន​ទៅ​​ច្បាំង​នៅ​សង្គ្រាម​គ្រីមាន (Crimean War) ​ហើយ​ទទួល​បាន​ មេដាយ​កងកិត្តិយស (Legion of Honour)

ពេល​ក្រោយ​​មក​ គាត់​ក៏​បាន​ទទួល​ដំណែង​មួយ​នៅ​ឥណ្ឌូចិន នៅ​ឆ្នាំ ១៨៦២​ ​ដោយ​សង្ឃឹម​ថា​អាកាសធាតុ​នៅ​ទីនេះ​នឹង​អាច​ជួយ​ឲ្យ​គាត់​បាន​ធូរស្រាល​ពី​អាការៈ​រលាក​បំពង់​ក​ដ៏​រ៉ាំ​រ៉ៃ​របស់​គាត់ (Chronic Throat Ulcer) ។ ផ្ទុយ​ទៅ​វិញ ក្នុង​រយៈ​ពេល​ ២ ឆ្នាំ​នៅ​ដំណើរ​រុក​រក​នេះ គាត់​តែង​តែ​ទទួល​រង​នៅ​ការ​ឈឺ​ចាប់​​​ដ៏​ធ្ងន់ធ្ងរ​​ពី​អាការៈ​នេះ ។

At Angkor Wat, in 1866, (Photo: Emile Gsell)

នៅ​ថ្ងៃ ៥ កក្កដា ១៨៦៣ គាត់​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​មួយ​ក្នុង​សន្ធិសញ្ញា​​មួយ​ដែល​ ស្ដេច​ខ្មែរ​ យល់​ព្រម​ទទួល ប្រទេស​បារាំង​ ជា​អាណាព្យាបាល ។ (ខ្ញុំ​រក​ឯកសារ​បញ្ជាក់​មិន​ទាន់​បាន តែ​តាម​ការ​ចង​ចាំ​ មាន​ឯកសារ​មួយ​បាន​សរសេរ​ថា ៖ មេបញ្ជាការ​នាវា​បារាំង ឌូដាតដឺឡាក្រេ បាន​យក​កប៉ាល់​ចម្បាំង​ពី​មក​​ទម្លាក់​យុថ្កា​នៅ​ពី​មុខ​ព្រះបរមរាជវាំង​ ហើយ​បង្ខំ​ឲ្យ​ ព្រះ​បាទ​នរោត្តម​ ឡាយ​ព្រះ​ហត្ថលេខា បើ​ពុំ​នោះ​ទេ រាជបល្ល័ង្ក​ទ្រង់​និង​មាន​ស្ដេច​ថ្មី​ឡើយ​សោយរាជ្យ​ជំនួស) ។

ដំណើរ​រុក​រក​បាន​ចាប់​ផ្ដើម​​នៅ​ថ្ងៃ ៥ មិថុនា ១៨៦៦ ពី​ សៃហ្គន ។ ក្រៅ​ពី​ជំងឺ​បំពង់ក​ គាត់​ក៏​​មាន​បញ្ហា​ជា​មួយ​ជំងឺ​ផ្ដាសាយ​ គ្រុនញាក់ និង​​របួស​ដោយ​សារ​ឈ្លើង​ទាម​ផង​ដែរ ។ ពួក​គេ​ធ្វើ​ដំណើរ​ដោយ​ជើង​ទទេ​ នៅ​ពេល​ដែល​ស្បែក​ជើង​បាន​ខូច​អស់​​ ។

នៅ​ពេល​ដែល​ពួក​គេ​ទៅ​​ដល់ តុងឈួន យុនណាន (Dongchuan, Yunnan) ប្រទេស​ចិន គាត់​មិន​អាច​បន្ត​ដំណើរ​បាន​ទៀត​នោះ​ទេ ដូច្នេះ​ជំនួយការ​របស់​គាត់ ហ្រ្វង់ស៊ីស ហ្គារនីញេរ (Francis Garnier) បាន​បន្ត​ដឹក​នាំ​​ដំណើរ​នេះ​ ហើយ​បាន​ទៅ​ដល់​ តាលី (Dali) ។ គាត់​​បាន​ទទួល​មរណភាព​ដោយ​សារ​ ជំងឺ​បូស​ថ្លើម​ ហើយ​វេជ្ជបណ្ឌិត​ដែល​នៅ​ថែទាំ​ជំងឺ​គាត់​បាន​វះ​យក​បេះ​ដូង​គាត់​ទៅ​​ស្រុក​បារាំង​វិញ ឯ​សាកសព​ត្រូវ​បាន​កប់​នៅ​ឯ តុងឈួន ។

គាត់​ក៏​ជា​អ្នក​​សិក្សា​សត្វ​ល្អិត​ម្នាក់​ដែល​បាន​ប្រមូល​សត្វ​ល្អិត​បាន​ជា​ច្រើន ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​រក្សា​ទុក​នៅ​ សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ (Musée National d’Histoire Naturelle) នៅ​ក្រុង​ប៉ារីស៍ ។

កាល​ពី​ជំនាន់​​អាណានិគម ពេល​ទើប​មាន​កម្មវិធី​សិក្សា​បែប​បារាំង​ដំបូង​នៅ​ស្រុក​ខ្មែរ​ ក៏​មាន​សាលា​មួយ​​ដាក់​ឈ្មោះ​តាម​ ឌូដាត ឌឺ ឡាក្រេ នេះ​ដែរ តែ​មិន​ថា​ជា​កម្រិត​​ណា ហើយ​ឥឡូវ​ប្រែ​ក្លាយ​ជា​​សាលា​មួយ​ណា ឬ​ក៏​បាត់​រូប​រាង​​ក៏​មិន​ដឹង ។

រូប​សំណាក​នៅ​ឯ​ស្រុក​កំណើត

នៅ Saint-Vincent-de-Mercuze

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, មេទ័ព, អ្នករុករក and tagged , , , , , , . Bookmark the permalink.

9 Responses to វរនាវីឯក ឌូដាត ដឺ ឡាក្រេ (១៨២៣ – ១៨៦៨)

  1. Bona និយាយថា៖

    បានតាម៉ាប់រំឭក កុំអីភ្លេចឈ្មោះបុគ្គលម្នាក់ហ្នឹងបាត់

  2. នូ​ ចំណាន និយាយថា៖

    រូបសំណាកនេះនៅស្រុកកំណើតតាម៉ាប់រឺ? ព្រោះមើលទៅក្បាច់រចនាគឺចេតិយខ្មែរសុទ្ធិសាធ😀
    យោងតាមប្រវត្តិដ៏ខ្លីដែលតាម៉ាប់បានរៀបរាប់មក ធ្វើឲ្យយើងឃើញច្បាស់នៅភាពរឹងមាំដែល
    ស្ថិត​នៅក្នុងបេះដូងរបស់បុគ្គលម្នាក់នេះ ព្រោះតែមានមនុស្សប្រភេទនេះជាច្រើននាក់នៅ
    ប្រទេសគេទើបធ្វើឲ្យប្រទេសនោះមានកំលាំងអំណាចអាចវាតទីស្រូបយកប្រទេសដទៃរួម
    ទាំងខ្មែរផងឲ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃក្លាយជាអាណានិគមន៍របស់គេបាន។ដូច្នេះវីរបុរស
    គឺបុរសដែលមានបេះដួងដ៏អស្ចារ្យមានភាពអំណត់ដ៏មុះមុតក្នុងការបំពេញតួនាទីមិនថាធ្វើ
    អ្វីទេគឺគេអាចប្រើជីវិតទាំងអស់ដើម្បីសម្រេចបាននូវរឿងនោះ វាគឺជាបែបយ៉ាងនៃវីរភាពដ៏
    ឧត្តុង្គឧត្តម។ ត្មាមិនមែនសរសើរដោយសារ ឌូដាត ដឺ ឡាក្រេ ​នេះអាចមកឈ្នះខ្មែរនោះទេ
    តែសរសើរ​ដែលគេមានអំណត់អត់ធន់ដ៏ខ្លាំងក្លាប៉ុណ្ណោះ(យោងតាមរឿងតាម៉ាប់)​ :D។

    • តា ម៉ាប់ និយាយថា៖

      មិនមែន​នៅ​ស្រុក​កំណើត​កូណាទេ​ នៅស្រុកកំណើត​គាត់នៅ​ឯ​បារាំង​ឯណោះ ។ កូណា រចនាបថ​នេះ​បែប​អាស៊ីអាគ្នេយ៍​ដីគោក​សុទ្ធសាទ បែប​មក​ពី​មក​នៅ​តែ​ស្រុក​ខាង​នេះ ហើយ​ចាប់​ចិត្ត​ណាស់​ហើយ​មើល​ទៅ ។

      ពួក​គេ​ធ្វើ​អញ្ចឹង​បាន​មាន​ឈ្មោះ​ល្អ​ត​ដល់​ឥឡូវ ខ្មែរ​ថា​គេ​អ្នក​គំរាម​យកទឹក​ដី តែបារាំង​គេ​ថា គាត់ចេះ​ស្វែង​រក​ទឹក​ដី​ឲ្យ​បារាំង ។

    • នូ​ ចំណាន និយាយថា៖

      ចឹងទេ! ត្មាស្មានតែរូបហ្នឹងនៅខ្មែរតើ ព្រោះលក្ខណៈទ្រង់ទ្រាយក្បូរក្បាច់
      ស្រដៀងគ្នានឹងចេតិយនៅស្រុកខ្មែរយើងដែរ។

    • តា ម៉ាប់ និយាយថា៖

      កូណា​សរសេរ​អក្សរ​ដាក់ ឲ្យទៅជាប់នឹងរូបទី ២​ វិញ😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s