នគរ​តាលី


បង​ប្អូន​ទាំង​អស់​​គ្នា​ដែល​ធ្លាប់​​បាន​ទស្សនា​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ​៥ ម៉ោង​រឿង​ភាគ​ចិន​ ប្រហែល​ជា​ធ្លាប់​ឮ​​ឈ្មោះ​នគរ​នេះ​ហើយ នៅ​ក្នុង​រឿង​មួយ​​​ខ្ញុំ​មិន​ចាំ​ចំណង​ជើង ​និយាយ​ពី​ព្រះអង្គ​ម្ចាស់​នគរ​នេះ​ឈ្មោះ ទួន អ៊ី (Duan Yu) ជា​បុរស​សម្បូរ​ស្នេហ៍ មាន​បង​ប្អូន​ធម៌​ ២​នាក់ ​ម្នាក់​មេ​បក្ស​ស្មូម ម្នាក់​​សង្ឃ​សៅលីង ច្បាំង​ខាង​​នគរ​សុង ទល់​នឹង​ពួក​ម៉ុងហ្គោល ។

ដោយ​ចាប់​អារម្មណ៍ ខ្ញុំ​ក៏​ស្វែង​រក​​អំពី​ប្រវត្តិ​ខ្លះ​ៗ ហើយ​ទទួល​បាន​បន្តិច​បន្តួច​យក​មក​ប្រែ​ចែក​ផ្សាយ​​នៅ​ទី​នេះ ៖

​នគរតាលី (ពណ៌​ស្វាយ)

តាលី ឬ មហា​លី (Dali, Great Li) ជា​នគរ​​របស់​ជនជាតិ​ បៃ (Bai) ដែល​​មាន​ទីតាំង​ស្ថិត​​នៅ​ ខែត្រ​យុនណាន (Yunnan) ប្រទេស​ចិន សព្វ​ថ្ងៃ ។ នគរ​នេះ​ត្រូវ​បាន​បង្កើត​ដោយ ទួន ស៊ីភីង (Duan Siping) នៅ​ឆ្នាំ ​៩៣៧ ហើយ​បាន​បន្ត​គ្រប់​គ្រង​ដោយ​ស្ដេច​ដល់​ទៅ ​​២២​ជំនាន់​ មុន​នឹង​ត្រូវ​បាន​ ពួក​ម៉ុងហ្គោល ធ្វើ​សញ្ជ័យ​នៅ​ឆ្នាំ ១២៥៣ ។ រាជធានី​នគរ​នេះ​គឺ ក្រុង​តាលី ។

នគរ​នេះ​ចាប់​កំណើត​ក្រោយ​ការ​រលាយ​បាត់​បង់​នៃ​ នគរ​ណានចាវ (Nanzhao) ដែល​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ឆ្នាំ​ ៩០២ ។ មាន​ចម្បាំង​​ ៣​រាជវង្ស​មុន​នឹង​ ទួន ស៊ីភីង ​ក្ដោប​ក្ដាប់​អំណាច​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​ ៩៣៧ ហើយ​បង្កើត​នគរ​នេះ​ឡើង ។ ហ្កូ សេនតៃ (Gao Shengtai) បាន​បង្ខំ​ឲ្យ​ស្ដេច​អាយ៉ង ទួន សេងមីង (Duan Zhengming) បោះ​បង់​រាជ​បល្ល័ង្ក​ហើយ​ទៅ​បួស​នៅ​ឆ្នាំ​ ១០៩៤ ​ហើយ​ប្ដូរ​ឈ្មោះ​នគរ​ទៅ​ជា តាចុង (Dazhong) ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល ហ្កូ សេនតៃ ស្លាប់ គេ​បាន​ប្រគល់​អំណាច​មក​ ត្រកូល​ទួន វិញ ។ ទួន  សេងជុន (Duan Zhengchun) បាន​ប្ដូរ​ឈ្មោះ​នគរ​​ទៅ​ជា ហួលី  (Hou Li) នៅ​ឆ្នាំ​បន្ទាប់ ។

ស្ដេច​ទី ​១១ នៃ​ នគរ​ណានចាវ បាន​យក​ ព្រះ​ពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ។ ហើយ​ស្ដេច​​ ១០​អង្គ​ ក្នុង​ចំណោម​​ ២២​អង្គ​ នៃ​ នគរ​តាលី បាន​បោះបង់​រាជបល្ល័ង្ក​ និង​ទៅ​សាង​ផ្នួស ។

នៅ​ពាក់​កណ្ដាល​ ស.វ.​ ទី ១២ ពួក​ម៉ុងហ្គោល​ បាន​ចូល​លុក​លុយ​ នគរ​តាលី ។ បើ​ទោះ​ជា​មាន​កម្លាំង​ទ័ព​ខ្លាំង​ក្លា និង​ចំនួន​លើស​លុប​យ៉ាង​ណា​ក៏​ដោយ  ពួក​ម៉ុងហ្គោល មិន​អាច​ទម្លាយ​រនាំង​ការងារ​នៅ​ ជ្រលង​អ៊រហៃ​ (Erhai) បាន​នោះ​ទេ ដោយ​សារ​តែ​ជ្រលង​នោះ​ជា​​ច្រក​ចេញ​ចូល​តែ​មួយ​ហើយ​ចង្អៀត ។ ទោះ​ជា​យ៉ាង​ណា​ ពួក​ម៉ុងហ្គោល បាន​រក​ឃើញ​ជន​ក្បត់​ម្នាក់​ដែល​បាន​នាំ​​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង​តាម​ ភ្នំ​កាន​សាង (Cangshan) ហើយ​ចូល​ទៅ​លុក​លុយ​ នគរ​តាលី បាន​សម្រេច ។ នៅ​ឆ្នាំ ១២៧៤ ខែត្រ​យុនណាន​ ត្រូវ​បាន​បង្កើត ហើយ​ចាប់​ពី​ពេល​នោះ​មក​ក៏​ក្លាយ​ជា​ខែត្រ​មួយ​នៃ ​ប្រទេស​ចិន​​ រហូត​ដល់​សព្វ​ថ្ងៃ​។

ព្រះអង្គ​ម្ចាស់ ទួន អ៊ី

Jimmy Lin សម្ដែង​ជា ទួន អ៊ី

ទួន អ៊ី [​ឈ្មោះ​ក្រៅ ហឹអ៊ី (Heyu) ព្រះនាម​ជា​សង្ឃ សៀន​ចុង (Xianzong) នាមបច្ឆាមរណៈ សួនយិន (Xianren)] គឺ​ជា​ស្ដេច​ទី ១៦ នៃ​ នគរ​តាលី សោយរាជ្យ​ពី​ឆ្នាំ ១១០៨ ដល់​ឆ្នាំ ១១៤៧ ។ តាម​ប្រពៃណី​របស់​រាជវង្ស បិតា​របស់​ ទួន អ៊ី, ទួន សេងជុន បាន​ទៅ​សាង​ផ្នួស​នៅ​ឆ្នាំ ១១០៨ ។ ទួន​ អ៊ី ក៏​ឡើង​សោយរាជ្យ​បន្ត ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា ទួន សេងយាន (Duan Zhengyan) ។ ទួន អ៊ី បាន​បោះ​បង់​រាជ​បល្ល័ង្ក ហើយ​ទៅ​សាង​ផ្នួស​នៅ​ឆ្នាំ ១១៤៧ ។ បុត្រ​របស់​ ទួន អ៊ី នាម ទួន សេងអ៊ីង (Duan Zhengxing) ឡើង​សោយ​រាជ្យ​បន្ត ។

តាលី បច្ចុប្បន្ន

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ របស់​ប្រទេស ចិន and tagged , , , , , , , . Bookmark the permalink.

2 Responses to នគរ​តាលី

  1. រឿងឡហានទាំង១៨ រឺ អរហន្តទាំង១៨

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s