សម្រស់ឯកទាំង ៤


ពី​ឆ្វេង​ទៅ​ស្ដាំ ៖ ឈិន អ៊ី, ល័រ យាន, ពី យា, ស៊ីវ ហ័រ

សម្រស់​ឯក​ទាំង​​៤ គឺ​ជា​នារី​​ជនជាតិ​​ចិន​៤​ នាក់ ដែល​មនុស្ស​ម្នា​បាន​​ស្គាល់​យ៉ាង​ទូលំទូលាយ​អំពី​រូប​សម្រស់​របស់​ពួក​នាង ។ ដោយ​​កង្វះ​​ឯកសារ​សរសេរ​ដែល​សេស​សល់​ អ្វី​ដែល​យើង​ដឹង​អំពី​ពួក​នាង​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​ឡើង​លើក​​តាម​រយៈ​រឿង​ព្រេង​តែ​ប៉ុណ្ណោះ ។ នារី​ទាំង​៤ នេះ​ល្បី​ល្បាញ​​ដោយ​សារ​ឥទ្ធិពល​នៃ​សម្រស់​របស់​ពួក​នាង​ទៅ​លើ​ ស្ដេច ព្រះចៅអធិរាជ នៃ​ប្រទេស​ចិន និង​​ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពី​ពួក​នាង​ទៅ​លើ​​ប្រវត្តិសាស្ត្រ​ចិន​ ។ នារី​៣ នាក់​ក្នុង​ចំណោម​នារី​ទាំង​៤ នេះ បាន​ធ្វើ​ឲ្យ​នគរ​​ដែល​ខ្លួន​រស់​នៅ​ចុះ​ខ្សោយ​ជា​ទី​បំផុត ហើយ​ជីវិត​ចុង​ក្រោយ​នៃ​ពួក​នាង​ទាំង​៤ បញ្ចប់​ទៅ​យ៉ាង​អាណោច​អាធម ឬ​ក៏​ក្រោម​ហេតុ​ការណ៍​ដ៏​អាថ៌កំបាំង ។

នារី​ទាំង​៤ នាក់​នេះ​រស់​នៅ​ក្នុង​រាជវង្ស​ផ្សេង​ៗ​ គ្នា មុន​ក្រោយ​គ្នា​ជា​ច្រើន​រយ​ឆ្នាំ ។ តម្រៀប​តាម​លំដាប់​លំ​ដោយ​ឆ្នាំ ៖

  • ឈិន អ៊ី, 沉 魚, Xi Shi (ស.វ. ទី​៧ ឬ​​ទី​៦ មុន គ.ស. សម័យ​កាល​និទាឃៈរដូវ និង​​​សរទរដូវ) កំពូល​សម្រស់​ដែល​អាច​ធ្វើ​ឲ្យ​ត្រី​ភ្លេច​ហែល​​​ទឹក ហើយ​លិច​ចុះ​ទៅ​បាត​ដី នៅ​ពេល​ដែល​នាង​ដើរ​កាត់​ ។
  • ល័រ យាន, 落 雁, Wang Zhaojun (ស.វ. ទី​១ មុន គ.ស. សម័យ​មហា​ហាន​ខាង​លិច) រាង​កាយ​ដ៏​ល្វត​ល្វន់​របស់​នាង​ឲ្យ​ធ្វើ​ឲ្យ​សត្វ​ចាប​ភ្លេច​ទទះ​ស្លាប​ ហើយ​ធ្លាក់​ចុះ​មក​ដី ។
  • ពី យា, 閉 月, Diao Chan (ស.វ. ទី ៣ ចុង​​សម័យ​មហា​ហាន​ខាង​កើត និង​សម័យ​សាមកុក) សម្រស់​ដ៏​ផូរផង់​​ចិញ្ចែង​ចិញ្ចាច​របស់​នាង ដែល​ធ្វើ​ឲ្យ​ព្រះ​ចន្ទ​មិន​ហ៊ាន​រះ ព្រោះ​សម្ងំ​លាក់​ខ្លួន​ដោយ​ខ្មាស​មិន​ហ៊ាន​ប្រៀប​ប្រដូច​ទៅ​នឹង​ផ្ទៃ​មុខ​របស់​នាង ។
  • ស៊ីវ ហ័រ, 羞 花, Yang Guifei (៧១៩ – ៧១៥ សម័យ​មហា​ថាង) សម្រស់​​ដ៏​​ត្រកាល​ដែល​​ធ្វើ​​ឲ្យ​​ផ្កា​ទាំង​អស់​នៅ​លើ​លោក​មិន​ហ៊ាន​រីក ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ របស់​ប្រទេស ចិន and tagged , , , , , . Bookmark the permalink.

10 Responses to សម្រស់ឯកទាំង ៤

  1. លី កល្យាណ និយាយថា៖

    ចាហាវណាស់។ ខ្ញុំមិនចង់បានពួកនាងទាំងនេះទេ ព្រោះត្រីក៏ងាប់ ចាបក៏ងាប់ ព្រះច័ន្ទ្រក៏មិនរះ ផ្កាក៏មិនរីក សុទ្ធតែរបស់ខ្ញុំស្រឡាញ់ត្រូវខូចទាំងអស់ប្រសិនបើមានពួកនាង។

    • តា ម៉ាប់ និយាយថា៖

      ហាហាហាហា អបអរបងកល្យាណ ម្ចាស់​មតិ​ទី ២០០០ លើ​ប្លុក​ខ្ញុំ ។

  2. វិសាល និយាយថា៖

    ហាហា សាហាវផស់គេ😀

  3. Ravy និយាយថា៖

    អូ, មើលរូបគំនូរគឺស្អាតៗមិនធម្មតាឡើយ តែដល់អ៊ីចឹងពេកទេៅហេៅថាចង្រៃច្រើនជាង ហាហាហា😆

    ចុះតាម៉ាប់ដឹងអត់ ជីវិតចុងក្រោយរបស់ពួកគាត់ បញ្ចប់ដោយអណោចអធមម៉េចខ្លះ?

  4. Ravy និយាយថា៖

    អូខេ!

    • តា ម៉ាប់ និយាយថា៖

      ឈិន អ៊ី លង់ទឹកស្លាប់ ។
      ល័រ យាន រសាត់​ឆ្ងាយពី​ស្រុក​កំណើត​ទៅនៅ​ជាយដែនជា​មួយ​ជនជាតិ​ផ្សេង (ជា​ថ្នូរ​)
      ពី យា (អាចជា​មនុស្ស​ប្រឌិត) ត្រូវ​គេកាត់​ក្បាល
      ស៊ីវ ហ័រ ធ្វើ​ឲ្យ​មាន​ចលាចល​ដល់​នគរ រឹត​ក​សម្លាប់​ចោល

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s