វត្តមាន​នៃ​​គ្រិស្តសាសនា​​និកាយ​កាតូលិក​នៅ​បាត់ដំបង


វត្តមាន​នៃ ​​គ្រិស្តសាសនា​​និកាយ​កាតូលិក ​នៅ​បាត់ដំបង​ មាន​អាយុ​កាល​តាំង​ពី​​កំឡុង​ឆ្នាំ ១៧៩០ នៅ​ពេល​ដែល​ កាតូលិក​សាសនិក​ នៅ​ជុំរុំ​ប្រាំបីឆោម (បច្ចុប្បន្ន​ជា​ភូមិ​មួយ​នៃ​ខែត្រ​កំពង់​ឆ្នាំង​) ​ដែល​​ស្ថិត​នៅ​ជាប់​ ទន្លេសាប (បឹង ឬ ទន្លេ?) បាន​ភៀស​គេច​ពី​ការ​វាយ​ប្រហារ​​នៃ​ទ័ព​សៀម ។ ពួក​គេ​នាំ​គ្នា​ត្រាច់ចរ​ពាស​ពេញ​ ខែត្រ​ពោធិ៍សាត់ និង កំពង់ស្វាយ (កំពង់ធំ​បច្ចុប្បន្ន) ​មុន​ពេល​ដែល​​​ លោក​សង្ឃ​ហ្វ្រង់ស៊ីស (Franciscan) ឈ្មោះ​​ Jean of Jesus បាន​ប្រមូល​​ពួក​គេ​វិញ​ហើយ​នាំ​គ្នា​ទៅ​តាំង​​នៅ​ឯ​​បាត់ដំបង ។ ក្រុម​នេះ​រួម​មាន​ជនជាតិ​ ខ្មែរ ចិន និង វៀតណាម ។ នៅ​ពេល​ខ្លះ​ពួក​គេ​នាំ​គ្នា​បន់​ស្រន់​សូត្រ​ព្រះ​គម្ពីរ​ដោយ​មិន​មាន​​វត្តមាន​លោក​ឪពុក​ នៅ​លើ​ទីតាំង​បច្ចុប្បន្ន​នៃ​ព្រះវិហារ​នេះ ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កំឡុង​ពេល​ចុង​ក្រោយ​នេះ កាតូលិក​សាសនិក​បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​កំឡុង​របប​កម្ពុជាប្រជាធិបតេយ្យ នៅ​ពេល​ដែល​ការ​គោរព​សាសនា​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​អំពើ​ខុស​ច្បាប់ ។ លោក​អភិបាល ប៉ូល​ ទេព អ៊ីមសុត្ថា (Msgr. Paul Tep Im Sotha) ជន​កម្ពុជា​ទី ១​ (កូនកាត់​ ខ្មែរ-បារាំង-​វៀតណាម) ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ខាង​សាសនា​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែរ ។ នៅ​បាត់ដំបង សំណង់​វិហារ​ (ដូច​ក្នុង​រូប) ត្រូវ​បាន​បំផ្លាញ ហើយ​ទីធ្លា​ និង​ដី​នៃ​វិហារ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដក​ហូត​សម្រាប់​កា​រ​ប្រើប្រាស់​ផ្សេងៗ ។ កាតូលិក​សាសនិក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​កាន់​ទល់​ដែន​ថៃ​ក្នុង​នាម​ជា​ជនភៀសខ្លួន ។

នៅ​កំឡុង​ឆ្នាំ ៩០ អេវ៉េគ Ramousse បាន​ត្រឡប់​មក​បាត់ដំបង​វិញ ។ គាត់​បាន​ចរចា​​សុំ​ទិញ​ដី​ដើម​នៃ​ព្រះ​វិហារ​​ជា​មួយ​នឹង​ទាហាន​ដែល​បាន​កាន់​កាប់​ ។ ព្រះ​វិហារ​បាន​ត្រឡប់​កាន់​កាប់​ដី​កម្មសិទ្ធិ​ដើម​របស់​ខ្លួន​ឡើង​វិញ ហើយ​ក៏​ចាប់​ផ្ដើម​សា​ជា​ថ្មី​ម្ដង​ទៀត​​យ៉ាង​យឺត​ៗ ដោយ​សារ​តែ​ការ​ខិត​ខំ​ និង ទស្សន​វិស័យ​នៃ​អេវ៉េគ​ Ramousse ។ បើ​ទោះ​ជា​ជួប​ប្រទះ​ឧបសគ្គ​យ៉ាង​ណា​ក្ដី សមាគម​កាតូលិក​ នៅ​តែ​ព្យាយាម​ជម្នះ និង​​កំពុង​តែ​ប្រមែប្រមូល​សាសនិក​ដែល​នៅ​រាយ​ប៉ាយ ដើម្បី​រំលឹក​ដល់​អនុស្សារ​ចាស់ និង​រក្សា​ខ្លួន​ដើម្បី​បេសកកម្ម​ថ្មី ។

ប្រភព ៖ បូជា​ចារ្យ Francois Ponchaud, The Cathedral of the Rice Paddy: 450 Years of History of the Church in Cambodia. Cambodia; Fayard, 1990.

អាន​បន្ថែម​ Our Lady of the Assumption Catholic Parish

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s