សែន​ស្រលាញ់ពេញចិត្ត vs. Summer Kisses, Winter Tears


តើ​អ្នក​​រាល់​គ្នា​ធ្លាប់​ស្ដាប់​បទ​ទាំង​ ២​ នេះ​ទេ ? ឬ​ក៏​ធ្លាប់​ស្ដាប់​តែ ១ ? ឬ​ក៏​មិន​ធ្លាប់​សោះ ?

បទ​ចម្រៀង​ទាំង​ ២ នេះ​​​មាន​បទភ្លេង​រួម​គ្នា ខុស​ប្លែក​តែ​ទំនុក​ច្រៀង​ដែល​មួយ​ជា​ភាសា​ខ្មែរ​ និង​មួយ​ជា​ភាសា​អង់គ្លេស ។

បទ​ទាំង​ ២ នេះ​សុទ្ធ​តែ​ច្រៀង​ដោយ​ បុរស​​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ អធិរាជ​ចម្រៀង ដូច​គ្នា ដោយ​គ្រាន់​តែ​ម្នាក់​មាន​គេ​ស្គាល់​ច្រើន​ជាង​ម្នាក់​ទៀត​ប៉ុណ្ណោះ (ប្រជាជន​គេ​ច្រើន​ជាង ប្រទេស​គេ​ពិភពលោក​ស្គាល់​ច្រើន​ជាង) ។

បទ​ទី ១ មាន​ចំណង​ជើង​ថា សែន​ស្រលាញ់​ពេញ​ចិត្ត ។ មិន​ដឹង​ថា​នេះ​ជា​​ចំណង​ជើង​ពិត​ប្រាកដ​​ ឬ​គ្រាន់​តែ​យក​តាម​ទំនុក​ចម្រៀង ហើយ​កាល​បរិច្ឆេទ​ក៏​គ្មាន​ ឈ្មោះ​អ្នក​និពន្ធ​ទំនុក​ក៏​គ្មានដែរ។ បទ​នេះ​មាន​ថិរវេលា 2:30 នាទី ។ បទ​នេះ​និយាយ​អំពី​សេចក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​បុរស​​ម្នាក់​ចំពោះ​នារី​ម្នាក់ អាច​ក្លាយ​ជា​ស្នេហា​ដែល​សម​ប្រកប ។

បទ​ទី ២ មាន​ចំណង​ជើង​ថា Summer Kisses, Winter Tears ថត​នៅ​ថ្ងៃ​ទី 07 ខែ​តុលា ឆ្នាំ​1960 ។ សរសេរ​ទំនុក​ដោយ Ben Weisman, Fred Wise, Jack Lloyd មាន​ថិរវេលា 2:17 នាទី ។ បទ​នេះ​វិញ​និយាយ​ពី​សេចក្ដី​សោក​សៅ​ដោយ​ការ​បែក​បាក់​ព្រាត់​ប្រាស​ស្នេហា ។

ខ្ញុំ​មិន​ហ៊ាន​​អះអាង​ថា​ភ្លេង​នេះ​ជា​របស់​ដើម​នៃ​នរណា​នោះ​ទេ តែ​បើ​តាម​គិត (គួរ​ដឹង​ហើយ) ។ ទោះ​ជា​យ៉ាង​ណា​ក្ដី សំឡេង​ដ៏​ពីរោះ​នៃ​បុរស​ទាំង​ ២ នេះ​ធ្វើ​ឲ្យ​បទ​ចម្រៀង​ទាំង ២ នេះ​មាន​អត្ថន័យ​ អត្ថរស អត្ថរូប ២​ ផ្សេង​គ្នា ដែល​​ខ្ញុំ​មាន​អាច​ថា​មួយ​ណា​ល្អ​ជាង​មួយ​ណា​បាន​នោះ​ទេ ។

ខាង​ក្រោម​បំផុត​ គឺ​ជា​វីដេអូ​ដែល​មាន​ទាំង​ ២ បទ​រួម​បញ្ចូល​គ្នា ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ចម្រៀង​ខ្មែរ = ចម្រៀងបរទេស and tagged , , , . Bookmark the permalink.

10 Responses to សែន​ស្រលាញ់ពេញចិត្ត vs. Summer Kisses, Winter Tears

  1. sopheaksrey និយាយថា៖

    ទើបតែដឹងថា Summer Kisses, Winter Tears ច្រៀងដោយ Elvis Presley🙂
    I loved both songs !

    • តា ម៉ាប់ និយាយថា៖

      ចុះយូរហើយម៉េចមិនដឹង?

    • sopheaksrey និយាយថា៖

      ធ្លាប់ស្តាប់យូរហើយ… ពេលនោះ អត់ទាន់ចេះអង់គ្លេស ដល់ពេលចេះ អត់ដែលបានច្រៀងទៀត ទើបមិនទាន់ដឹង…

    • តា ម៉ាប់ និយាយថា៖

      ពេល​ឥតចេះ​អង់គ្លេសដឹងស្ដាប់ពិរោះអីណា ហាហាហា ដូចក្មេងៗឥឡូវស្តាប់​បទកូរ៉េអញ្ចឹង ឡុល

    • sopheaksrey និយាយថា៖

      តាមពិតខ្ញុំ​ចេះអង់គ្លេស​ដែរ តែកាលទសវត្ស ៩០ ហ្នឹង អត់ទាន់​មាន​អ៊ីនធើណែតទំនើប​ដូចអាឡូវទេ… រៀន​អង់គ្លេស គ្រូចែក បទចម្រៀងឱ្យ តែ​សូម្បី​តែគ្រួ ក៏​មិនដឹងថា នរណាច្រៀងដែរ… ទើបមិនទាន់ដឹង… អាលូវដឹងហើយ… អរគុណ​តាម៉ាប់

    • តា ម៉ាប់ និយាយថា៖

      កាលនោះ​ ខ្ញុំ​ចេះ​តែបង Girl u are my love និង say u will ហាហាហា ។ មិន​បាច់​គុណ​ស្រ័យ​អីទេ !

  2. លី កល្យាណ និយាយថា៖

    ទេពកោសល្យអស្ចារ្យដូចគ្នា ព្រោះបទភ្លេងតែមួយ តែមួយច្រៀងបង្កើនល្បឿនបន្តិចប្រើ សម្រាប់បង្ហាញពីសង្ឃឹមដើម្បី សុំស្នេហ៍គេ មួយទៀតបង្អូសសម្លេងរហូតធ្វើឱ្យចង់ អួលដើមកខ្ញុំសម្រាប់បង្ហាញភាពព្រាត់ប្រាស់។
    សម្លេងមួយដិតក្រអួន សម្លេងមួយទៀតមូល ។ ខ្ញុំចូលចិត្តបទកំសត់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s