ប្រាសាទនាង​ខ្មៅ


ប្រាសាទ​នាង​ខ្មៅ​ គឺ​ជា​ប្រាសាទ​​ចំនួន​ ៣ ដែល​សាង​សង់​ពី​ថ្ម​ភក់​ និង​​​​ឥដ្ឋ​ (ឥឡូវ​សល់​តែ​ ២ ប្រាង្គ គឺ​ប្រាង្គ​កណ្ដាល និង​ប្រាង្គ​ខាង​ស្ដាំ) ដែល​ស្ថិត​​នៅ​ក្នុង​ ឃុំ​រវៀង ស្រុក​សំរោង ខែត្រ​តាកែវ ក្នុង​រយៈ​ចម្ងាយ​ប្រហែល​ ៥៥ គ.ម ពី​ទីក្រុង​ភ្នំពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ២ ។

ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​ទី​តាំង​វត្ត​​នាង​ខ្មៅ​ដែល​ស្ថិត​នៅ​ជាប់​និង​ផ្លូវ​ជាតិ​តែ​ម្ដង (ខាង​ឆ្វេង​ដៃ​ពេល​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ) ។

ខាង​ក្រោម​នេះ ជា​រូប​ភាព​បង្ហាញ​ពី​ស្ថាន​ភាព​ប្រាសាទ​បច្ចុប្បន្ន​ និង​ប្រវត្តិ​​នៃ​ប្រាសាទ​តាម​ប្រវត្តិសាស្ត្រ និង សិលាចារឹក ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

តាម​សិលា​ចារឹក​បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​រាជ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៤ (៩២១ – ៩៤១) ហើយ​ស្ថិត​នៅ​ក្នុង​រចនាបថ​កោះ​កេរ្តិ៍​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។

បើ​តាម​រឿង​ព្រេង ប្រាសាទ​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​​​​និង​ ប្រាសាទ​ភ្នំ​ជីសូរ​ យ៉ាង​ជិត​ដិត​ផង​ដែរ ។ ដំណាល​ថា​ មាន​ព្រះ​មហាក្សត្រ​​មួយ​អង្គ​ព្រះនាម​ សុរិយាទេវង្ស មាន​រិទ្ធិ​អំណាច​យ៉ាង​ខ្លាំង​ក្លា​សោយ​រាជ្យ​នៅ​លើ​ភ្នំ​ជីសូរ ​មាន​រាជ​បុត្រី​មួយ​អង្គ​ព្រះ​នាម​ នាង​ខ្មៅ ជា​ស្រី​មាន​រូប​សម្ផស្ស​ស្រស់​ត្រកាល​អស់​ស្រី​មួយ​នគរ​ប្រៀប​ពុំ​បាន ។

លុះ​មាន​ព្រះ​ជន្ម​ ១៦ វស្សា​ក៏​សុំ​បិតា​ទៅ​ក្រសាល​នៅ​ ទន្លេ​ប្រទុន ក៏​មាន​បុរស​ម្នាក់​នាម​ បណ្ឌិតស្រី លប​លួច​ឃើញ​ក៏​មាន​ចិត្ត​ស្រលាញ់​តែ​មិន​ហ៊ាន​ដោយ​វណ្ណៈ​ខ្លួន​ទាប ក៏​ទាញ​ស្លឹក​យក​មក​ផ្លុំ ។ សំឡេង​ស្លឹក​ចុច​ចំ​បេះដូង​ព្រះនាង​ៗ ក៏​តាម​រក​ម្ចាស់​សំឡេង​ហើយ ក៏​ចាប់​ចិត្ត​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។​

ក្រោយ​មក​ស្ដេច​ជា​បិតា​បាន​​ដឹង ទ្រង់​ក៏​​បំបរ​បង់​ព្រះ​នាង​ឲ្យ​ទៅ​គង់​នៅ​​ឆ្ងាយ​ដោយ​សាង​ប្រាសាទ​​ចំនួន​បី​ថ្វាយ (ប្រាសាទ​នាង​ខ្មៅ​បច្ចុប្បន្ន) ។ ព្រះ​នាង​ក្រោយ​បែក​ពី​សង្សារ​​ក៏​បាត់​ដំណឹង​ឈឹង ឯ​ក្រោយ​មក​ក៏​ទៅ​ចាប់​ចិត្ត​និង​ភិក្ខុ​មួយ​អង្គ​នាម ​កែវ (ដើម​នាម​ខែត្រ​តាកែវ​បច្ចុប្បន្ន?) ដែល​មាន​ចំណេះ​ដឹង​ល្បី​ល្បាញ​ពេញ​ភូមិ​ស្រុក ។ ព្រះ​នាង​ក៏​យាង​តាម​ដំរី​ទៅ​ទូល​ឲ្យ​ ភិក្ខុ​កែវ​ សឹក​​ ឯ​ ភិក្ខុ​កែវ ក្រោយ​មក​ក៏​សឹក​ជា​ឃរាវាស​មក​រួម​រស់​និង​ព្រះ​នាង​ខ្មៅ​​​ត​រៀង​ទៅ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណង់​បុរាណ, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , , . Bookmark the permalink.

8 Responses to ប្រាសាទនាង​ខ្មៅ

  1. Pingback: ក្រុមប្រាសាទភ្នំជីសូរ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: ក្រុមប្រាសាទ​ទន្លបាទី | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: ដំណើរ​កំសាន្ត​ខែត្រ​តាកែវ | តាម៉ាប់ & យាយ​ម៉ាប់

  4. លី កល្យាណ និយាយថា៖

    គឺពិតជាក្រុមអ្នករុករកមែន ដើរលេងក៏បានសប្បាយទៀតព្រោះទៅជាមួយមនុស្សដែលត្រូវគ្នា។ ខ្ញុំដើរលើកណាក៏មិនដែលត្រូវគ្នាដែរ មានមនុស្សជំទាស់ជានិច្ច។

    • តា ម៉ាប់ និយាយថា៖

      អញ្ចឹង​ដើរ​ជា​មួយ​ខ្ញុំ​ម្ដង​ហីបង ! តាមពិត​ទៅ​មុន​នឹង​សម្រេច​សម្រួល​ថា​ទៅនឹង និយាយ​គ្នា​ឡើង​បែក​ពពុះ​មាត់​ដែរនិង ម៉្យាង​ទៅ​គ្នា​ច្រើន​ក៏​មិន​ជា​ស្រួល​ដែរ ។

  5. Pingback: ក្រុមប្រាសាទភ្នំជីសូរ្យ | តាម៉ាប់ យាយម៉ាប់

  6. Kanha Lim និយាយថា៖

    bong pet jea os jar nas..🙂

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s