Asene Wenger’s Letter to His Mom


Arsène Wenger, OBE (born 22 October 1949) is the manager of English Premier League side, Arsenal.

បញ្ជាក់​៖ អត្ថបទ​នេះ​គឺ​ជា​ស្នា​ដៃ​ប្រឌិត​របស់​អ្នក​និពន្ធ​ក្នុង​គោល​បំណង​កម្សាន្ត​តែ​ប៉ុណ្ណោះ ។

ថ្ងៃ​14 កញ្ញា 2012

មក​ដល់​អ្នក​ម៉ាក់​​ជា​ទី​នឹក​រលឹក,

ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​វិល​មុខ​នឹង​ការងារ​នៅ​ការិយាល័យ​ខ្លាំង​ណាស់ ខ្ញុំ​ត្រូវ​យាម​ទ្វារ​ Emirates គ្រប់​ពេល បើ​មិន​អញ្ចឹង​ទេ​កីឡាករ​ខ្ញុំ​នឹង​នាំ​គ្នា​រត់​ចោល​ក្រុម​អស់​ហើយ ។

ចាប់​តាំង​តែ​ពី​ពួក​អារ៉ាប់​​កាតារ (Arabs of Qatar)​ នាំ​គ្នា​ទៅ​បោះ​លុយ​នៅ​ Manchester មក ខ្ញុំ​ដេក​លែង​លក់​តែ​ម្ដង ហើយ​ទី​បំផុត​សក់​ក្បាល​ខ្ញុំ​ក្លាយ​ពី​ល្បាយ​ទៅ​ជា​ស​សំ​ព្រុស​តែ​ម្ដង ។ ដំបូង​បំផុត​ ពួក​គេ​ប្លន់​​យក Kolo Toure តែ​ខ្ញុំ​មិន​សូវ​ជា​ឈឺ​ចាប់​នោះ​ទេ ។ អ្វី​ដែល​ឈឺ​ចាប់​នោះ​ គឺ​ជន​រួម​ជាតិ​ខ្ញុំ អា​មួយ​ឈ្មោះ Samir Nasri ទៅ​ចូល​រួម​នឹង​ពួក​នោះ​ដែរ ។ បន្ទាប់​មក​ទៀត​ គឺ Clichy ដែល​ជា​សមាជិក​ចុង​ក្រោយ​នៃ​ក្រុម Invincible របស់​ខ្ញុំ ។ ពួក​ក្លឹប​ចិត្ត​ខ្មៅ​ទាំង​នោះ​ ឃោរឃៅ​ខ្លាំង​ណាស់ ក្រោយ​មក​ពួក​វា​បញ្ឆោត​យក​ប្រធាន​ក្រុម​ Fabregas របស់​ខ្ញុំ​ទៀត ។ ហើយ​ពេល​នេះ ប្រធាន​ក្រុម​បច្ចុប្បន្ន RVP ក៏​រក​ច្រក​ចេញ​ពី​ Emirated ដែរ ហើយ​ទៅ​ចាប់​ដៃ​ជា​មួយ​សត្រូវ​សួរ​ពូជ​របស់​កូន​អ្នក​ម៉ាក់ ម៉ាក់​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ តា​កញ្ចាស់​ខែង​រែង​ដែល​តែង​តែ​ទំពា​ស្ករ​កៅស៊ូ​មក​ពី Manchester ។ មិន​មាន​តែ​ប៉ុណ្ណឹង​ទេ ពួក Chelsea និង Liverpool ក៏​ព្រួត​គ្នា​ធ្វើ​បាប​ខ្ញុំ​ដែរ ។

មើល​ចុះ​មើល​ឡើង ប្រហែល​ជា​ការ​ប្រកួត​ប្រជែង​មួយ​ហើយ «​តើ​ក្រុម​ណា​​ទិញ​កីឡាករ​របស់​ Arsenal បាន​ច្រើន​ជាង​គេ?» ។ មនុស្ស​ជា​ច្រើន​នាំ​គ្នា​និយាយ​ថា ក្រុម​ខ្ញុំ​លេង​បាល់​បាន​ល្អ​បំផុត “I play the beautiful football” តែ​ខ្ញុំ​គិត​ថា​បើ​រឿង​នៅ​​តែ​អញ្ចឹង​ទៀត វា​មិន​យូរ​​ទេ​ដែល​ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​លេង beautiful football នៅ​ Emirates Stadium ។

ត្រឹម​រឿង​ទិញ​ដូរ​កីឡា​ករ​នេះ​វា​មិន​ប៉ុន្មាន​ទេ តែ​ក្មេង​ៗ​របស់​ខ្ញុំ​វា​បញ្ហា​ជា​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​ទៀត ។ Jack Wilshere គឺ​មាន​របួស​ដូច​ធម្មតា ឯ Szczesny នោះ ការ​ចាប់​បាល់​របស់​វា​ដូច​ជា​ពិបាក​ជាង​ការ​ប្រកប​ឈ្មោះ​វា​ទៅ​ទៀត ។ Gervinho វិញ វា​រវល់​តែ​សិត​សក់ ហើយ​មិន​បាន​ហ្វឹកហាត់​ឲ្យ​ដិត​ដល់​នោះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត អា​ល្អិត​ Ox វា​អួត​ខ្លាំង​ណាស់ វា​តែង​ចំអក​ឲ្យ​ខ្ញុំ​​ដែល​ខ្ញុំ​បាន​ប្ដូរ​វា​ចេញ​កាល​ពី​​ការ​ប្រកួត​​ជា​មួយ Manchester  United កាល​ពី​រដូវ​កាល​មុន ។ ទោះ​ជា​មាន​រឿង​នៅ​ទីលាន​ហ្វឹក​ហាត់​ប៉ុណ្ណឹង​ហើយ ខ្ញុំ​ក៏​ត្រូវ​ឆ្លៀត​ឧស្សាហ៍​មើល Theo Walcott ក្រែង​លោ​​វា​មាន​ទំនាក់ទំនង​លួច​លាក់​ជា​មួយ​ Chelsea ឬ Liverpool ។

ខ្ញុំ​រអ៊ូ​រឿង​មិន​ល្អ​ច្រើន​ហើយ អញ្ចឹង​ខ្ញុំ​និយាយ​រឿង​ល្អ​ខ្លះ​ប្រាប់​ម៉ាក់​វិញ ។ ខ្ញុំ​បាន​នាំ​យក​កីឡាករ​បាន​ ៣​នាក់​ដែរ គឺ Podolski, Giroud និង Cazorla ។ ខ្ញុំ​បាន​នាំ​ពួក​គេ​ដើរ​ទស្សនកិច្ច​​ផ្ទៃ​ក្នុង ​ទៅ​មើល​តារាង​បាល់ ទីលាន​ហ្វឹកហាត់ កន្លែង​ហាត់​កាយ​សម្ពន្ធ​ ដោយ​សំណាង​អាក្រក់ ហើយ​ភ្លេច​ខ្លួន​ទៀត​នោះ ខ្ញុំ​បាន​នាំ​គេ​ទៅ​កន្លែង​ហាប​ឃាត់ – បន្ទប់​ដាក់​ពាន​រង្វាន់ ។ ខ្ញុំ​មិន​បាច់​និយាយ​អី​ច្រើន​ទៀត​ទេ ! បន្ទប់​ដ៏​ទទេ​ស្អាត​នោះ​វា​បាន​​រំលឹក​ប្រាប់​ខ្ញុំ​ថា ៧​ឆ្នាំ​ហើយ ឥត​ដែល​បាន​លើក​អី​សោះ​តែ​ម្ដង ! មុខ​ខ្ញុំ​ពោរ​ពេញ​ដោយ​រឿង​គួរ​ឲ្យ​អា​ម៉ាស់​នេះ​ណាស់ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ស្រងេះស្រងោច​ខ្លាំង​ណាស់ ។ ខ្ញុំ​ធ្លាប់​ជា “Invisible Man” ពួក​គេ​ធ្លាប់​និយាយ​ថា ខ្ញុំ​មិន​អាច​ចាញ់​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​ស្វែង​រក​កីឡាករ​ទៅ​វិញ ។ ជា​អ្នក​ស្វែង​រក​កីឡាករ​ឲ្យ​ក្រុម​ដទៃ ដែល​រក​ឃើញ​កីឡាករ​នោះ​មុន​គេ ស្នើ​សុំ​ទិញ​​មុន​គេ កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ ។ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​ដទៃ​ចូល​រួម​ដែរ កូន​របស់​អ្នក​តែង​តែ​លើក​ទង់​ជ័យ​ស​មុន​គេ​ជា​និច្ច ។

ជីវិត​ខ្ញុំ​ប៉ុន្មាន​ឆ្នាំ​មក​នេះ វា​តឹង​តែង​ និង​ពិបាក​ណាស់ ។ តែ​ខ្ញុំ​មាន​សំណាង​គ្រាន់​បើ​ដែល​មាតុភូមិ​របស់​ខ្ញុំ (French Ligue 1) តែង​តែ​មក​ជួយ​សង្គ្រោះ​ខ្ញុំ​រាល់​ពេល តែង​តែ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កីឡាករ​ដែល​ផ្ទេរ​មក​ថោក​ៗ ដែល​​ល្មម​ណាស់​ឲ្យ​ខ្ញុំ​មាន​កីឡាករ​គ្រប់​មុន​ពេល​បើក​រដូវ​កាល​ថ្មី​ដែរ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​មោទកភាព​ជា​ជនជាតិ​បារាំង ។ មុន​នឹង​ខ្ញុំ​ជម្រាប​លា​អ្នក​ម្ដាយ​ ខ្ញុំ​ចង់​ចូល​មក​ចំណុច​សំខាន់ ចំណុច​ដែល​ខ្ញុំ​សរសេរ​សំបុត្រ​នេះ គឺ​ថា​សូម​ម៉ាក់​ប្រាប់​ខ្ញុំ​រាល់​ពេល​ដែល​មាន​ក្មេង​ៗ​ កើត​នៅ​​ទឹក​ដី​យើង ដូច្នេះ​ខ្ញុំ​អាច​យក​ពួក​គេ​មក​ហ្វឹកហាត់​សាក​ល្បង​បាន ។

កូន​ជា​ទី​ស្រលាញ់​របស់​ម៉ាក់

Arsene Wenger

*****

អាន​អត្ថបទ​ដទៃ​ទៀត​នៅ​ឯ www.sportskeeda.com

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កីឡា - បាល់ទាត់ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s