Oppa Gangnam Style


ជា​ការ​ពិត​ខ្ញុំ​មិន​មែន​ជា K-POP fan អីទេ ហើយ​ក៏​មិន​ស្គាល់​ ប៉ិ PSY ម្ចាស់​បទ Oppa Gangnam Style ក្បាច់​ជិះ​សេះ​នៅ​កូរ៉េ​នេះ​ដែរ ។

ដើម​ឡើយ​ ខ្ញុំ​ឃើញ​រូប​នេះ ខ្ញុំ​ក៏​ស្មាន​ថា​នេះ​ជា​រូប​គេ​ចំអក​ឲ្យ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ថ្មី គឹម ជុង អ៊ុន (Kim Jung-un) ដោយ​ប្រៀប​ធៀប​​ទៅ​នឹង​សិទ្ធិ​សេរី​ភាព​បញ្ចេញ​សាច់​ខ្ចី​នៅ​កូរ៉េ​ខាង​ត្បូង ^^ ព្រោះ​មើល​ទៅ​ពីរ​នាក់​នឹង​មុខ​ស្រដៀង​គ្នា ។

តែ​ក្រោយ​ពី​បាន​ដឹង​តាម​រយៈ​ ខម្មិន​ នៅ​លើ​រូប​នេះ​ថា បទ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​ល្បី​ណាស់ ក៏​តាម​រក​មើល​តាម​ Googgle គ្រាន់​តែ​សរសេរ​ពាក្យ Oppa ភ្លាម ពាក្យ Oppa Gangnam Style ក៏​លេច​ឡើង​នៅ​លើ​គេ​តែ​ម្ដង ។

ខ្ញុំ​ក៏​បាន​​បន្ត​មើល​វីដេអូ​បទ​នេះ ហើយ​ឃើញ​ថា​រូប​ខាង​លើ​ខាង​ស្ដាំ​​យក​ពី​ឈុត​មួយ​ក្នុង​បទ​ចម្រៀង​នោះ ឯ​ឈុត​ខាង​លើ​ខាង​ឆ្វេង​ជា​រូប​ប្រៀប​ធៀប​បែប​ចំអក​មែន​ៗ ។

​ឯ​ក្បាច់​រាំ​ដែល​ល្បី​នៅ​ក្នុង​បទ​នេះ​ គឺ​ត្រង់​ឈុត PSY ជិះ​សេះ​​ខ្យល់​​យ៉ាង​ទំនង ដែល​​ក្រោយ​មក​មើល​តាម​​បណ្ដាញ​សង្គម​ Facebook មាន​អ្នក​ប្រើ​ប្រាស់​គណនេយ្យ​ Facebook មួយ​ចំនួន​លើក​ឡើង​ថា PSY លួច​ក្បាច់​របស់​សត្វ​ប្រើស​ក្នុង​របាំ​ត្រុដិ​ខ្មែរ ។

ត្រង់​កន្លែង​នេះ​ ខ្ញុំ​មិន​ហ៊ាន​វែក​ញែក​ទេ ព្រោះថា​ស្រួល​មិន​ស្រួល​ K-POP fan នៅ​ស្រុក​ខ្មែរ​នាំ​គ្នា​ជេរ​ខ្ញុំ​ថា​ខ្ញុំ … បើ​មិន​អញ្ចឹង​ទេ ខ្មែរ​គ្នា​ឯង​ថា​ឲ្យ​ខ្ញុំ​ទៅ​ស៊ី​បាយ​កូរ៉េ​ទៅ អីណា​អី​ណី​ ដូច​ដែល​កាល​មុន​ ខ្ញុំ​ឃើញ​គេ​ឈ្លោះ​គ្នា ជេរ​គ្នា​មិន​ស្វាង​ ត​ឡើង​ 2-3 ថ្ងៃ ដោយ​សារ​រឿង Vj មួយ​នៅ​ MYTV ថា​ក្រុម​ចម្រៀង​មួយ​របស់​កូរ៉េ​ខាង​ត្បូង​កែ​សម្ផស្ស​ ហើយ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ក្រុម​នោះ​ដែល​ជា​ខ្មែរ សំណូម​ពរ​ឲ្យ Vj នោះ​សុំទោស​អី​ណា​ផង ហើយ​ក៏​មាន​អ្នក​គាំទ្រ​ Vj នោះ​តប​ត​ទៅ​វិញ បែក​ផ្សែង​ពេញ​ទំព័រ​ផ្ទាល់​ខ្លួន Vj នោះ​នៅ​ឯ Facebook ។ វា​ទៅ​ជា​អញ្ចឹង​ទៅ @.@

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , . Bookmark the permalink.

24 Responses to Oppa Gangnam Style

  1. លី កល្យាណ និយាយថា៖

    ក្រុមអ្នកអភិរក្សនិយមគ្មានយោបល់តែខ្ញុំក៏នឹងតាមដានបន្តថាសភាពការណ៍ស្រុកទេស ដែលមានទំពាំងជាច្រើនជាយុវវ័យនេះ នឹងចំណាយពេលចំណាយខួរជេរគ្នាដោយសាររឿងហ្នឹងច្រើន ឬក៏គិតគូររឿងជុំវិញខ្លួន។ខ្លះ

  2. Nataro និយាយថា៖

    បទនោះនិយាយពីបរិស្ថាន ជួនក្ដៅ ជួនរងារ… ស្រុកខ្មែរ បើមិនឲ្យងាប់ខ្លះ ក៏មិនទាន់ដឹងខ្លួនដែរ..​កុំទៅរវល់ យើងចូលចិត្តអ្វី គេចូលចិត្តអ្វី គឺជាសិទ្ធិរៀងខ្លួន តែត្រូវចាំថាការងប់ងល់ពេក វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត។ បទនោះ ខ្ញុំ មើលកាលពីមួយខែមុន ដែលទើបតែចេញ​បានចំនួន ៦០លានអ្នកទស្សនា ពេលនេះ ឡើងដល់២០០លានទៅហើយ។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​មិន​ចេះ កូរ៉េ ទេ មិន​ដឹង​ទេ ។ មិន​ទៅ​រវល់​ទេ គ្រាន់​តែ​មើល​ៗ​ទៅ វា​ហួស​ហេតុ​ពេក​ ឮ​ថា​បទ​នឹង​ជាប់ Guiness: Most viewed on Youtube lolzzz

  3. ចំណាន និយាយថា៖

    ធ្លាប់ឃើញពត៌មានដែរតែមិនបានចូលមើលក្នុង youtube ដល់តាម៉ាប់ដាក់ផ្សាយ
    នៅទីនេះ​ក៏សាកចូលទៅអើតមើលក្នុង youtube ឃើញថាស្ថិតិអ្នកមើលឡើង
    ដល់236,843,378 ទៅ​ហើយ។
    គេច្រៀងរឿងអ្វីមិនដឹងទេតែកាយវិការបស់គេអាចអូសទាញអ្នកមើលបាន
    បើទោះជាមិនដឹងអត្ថន័យបទចម្រៀងក៏ដោយ។​ ចង់ឲ្យខ្មែរយើងអាចផលិត
    ស្នាដៃល្អៗ ឲ្យបានដូចគេចឹង តែក្នុងន័យរក្សាវឌ្ឍនធម៌របស់ខ្មែរមិនមែនយក
    របស់គេមកជំនួសទេ។

    • តា ម៉ាប់ និយាយថា៖

      ឥឡូវនេះគេ​គិត​តែ​ក្រពះ​ទេ គេមិនខ្វល់​រឿង​ផ្សេង​ផង ឮ​ថា​សៀមជេរ​ខ្មែរ​រាល់​ថ្ងៃ​រឿង​ចម្លង​បទ​ចម្រៀង​វា ។

    • ចំណាន និយាយថា៖

      ហាហា!! ត្មាស៊ាំហើយចំពោះរឿងនេះ, គេមិនជេរតែខ្មែរទេ ឥឡូវនេះ
      សៀមគ្នាគេក៏ត្រូវបានជេរផងដែរ ព្រោះការយកតម្រ៉ាប់តាមស្ទីលកូរ៉េ
      ហ្នឹងឯង។

      សៀមចូលចិត្តយកបទចម្រៀងខ្មែរដែលមានលំនាំបទរបស់គេទៅដាក់
      ផ្សាយក្នុងយូធ្យូបរួចហើយនាំគ្នាមកចោមរោមតិះដៀលផ្សេងៗ ដោយ
      ជនអគតិមួយចំនួន តែទោះយ៉ាងណាក៏ដោយក្រោយពេលដែលពួកអាវ
      ក្រហមត្រូវបានខ្មែរទទួលរាក់យ៉ាងកក់ក្តៅមក ការជេរក្នុងយូធ្យូបក៏
      ថយចុះ ហើយមានពាក្យសរសើរច្រើនឡើងផងដែរ។ គឺដោយសារមាន
      សៀមមួយចំនួនបានជួយតមាត់តកចំពោះអ្នកដែលជេរថា មិនមែនមាន
      តែខ្មែរឯណា ដែលចូលចិត្តយកស្ទីលសៀមនោះ សូម្បីសៀមខ្លួនឯងក៏
      ចូលចិត្តយកស្ទីលកូរ៉េដូចគ្នាដែរ😀 ។

      ទោះយ៉ាងក៏សង្កេតឃើញថាខ្មែរយើងក៏បានព្យាយាមលើកកំពស់វិស័យ
      សិល្បៈខ្លាំងណាស់ដែរ តែដោយសារធនធានមនុស្សរបស់យើងមានតិច
      ម្ល៉ោះហើយទើបមានការយឺតយ៉ាវជាងគេ តែមិនជាអ្វី យើងត្រូវជួយ
      ផ្តល់កម្លាំងចិត្តគ្នាឲ្យបានច្រើនទើបការអភិវឌ្ឍន៍ដំណើរការរលូនបើទោះ
      ជាមានឧបសគ្គខ្លះក្តីតែអ្វីៗ តែងដើរទៅខាងមុខជានិច្ចនោះឯង។

    • តា ម៉ាប់ និយាយថា៖

      🙂 ទៀងមិនឈ្នះទ័ល

  4. Nataro និយាយថា៖

    អត្ថន័យគឺ គេនិយាយពីបរិស្ថាន ការថែរក្សាបរិស្ថាន ( ស្រុកគេ មានបួនរដូវ) វីដេអូមានបញ្ជាក់រួចស្រេច។
    ទោះមិនយល់ភាសាគេ ក៏យល់ពីរូបភាពដែរ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s