ថ្លៃទឹកដោះ (២)


ដោយ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បង សុធា បាន​បញ្ចេញ​មតិ​ចាប់​អារម្មណ៍​ទៅ​លើ​​ប្រកាស​ដ៏​ចំណាស់​មួយ​របស់​ខ្ញុំ (ប្រលោមលោក ថ្លៃ​ទឹក​ដោះ ) ដែល​ពី​មុន​មក​ មិន​មាន​នរូ​ជន​ណា​ចាប់​អារម្មណ៍​សូម្បី​តែ​មួយ​ប៉ិត😀 ។

ក៏​បាន​សន្យា​ថា​ នឹង​បក​ប្រែ​រឿង​នេះ​ឲ្យ​រួច​រាល់​ក្នុង​រយៈពេល​ ៣​ខែ រាប់​ចាប់​ពី​ខែ​កញ្ញា ថ្ងៃ​ស្អែក​ទៅ (​នៅ​មិន​នៅ យក​ក.​ទៅ​ល.​អន្ទាក់ :D​​ ហេហេហេ និយាយ​លេង​ទេ) ។

ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថបទ​សេចក្ដី​ផ្ដើម​នៃ​រឿង និង​អត្ថបទ​ដែល​ស្ថិត​នៅ​លើ​គម្រប​ខាង​ក្រោយ​នៃ​សៀវភៅ ។

ថ្លៃ​ទឹកដោះ (1976)

ដោយ ប៊ូឈី អេម៉េឆេតា (Buchi Emecheta)

ពាក្យ​ចាស់​បុរាណ​តែង​តែ​ពោល​ថា «ស្នេហា​តែងតែ​មាន​ផ្លូវ​ចេញ​ជា​និច្ច» ។ តែ​តើ​យើង​អាច​ជឿ​ទេ​ថា​វា​ពិត​កម្រិត​ណា ? តើ​មាន​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​ស្នេហា​ត្រូវ​បាន​រារាំង​ដោយ​ទំនៀមទម្លាប់ និង​ប្រពៃណី ហើយ​កំពុង​ត្រូវ​ជាប់​នៅ​ចំ​កណ្ដាល​សមរភូមិ​នៃ​ពិភពលោក​បុរាណ និង​ពិភពលោក​ថ្មី ? តើ​ស្នេហា​នោះ​នឹង​រក​ផ្លូវ​ចេញ​មួយ​ណា ? ប្រពៃណី​មិន​មែន​ជា​សត្រូវ​ដែល​អាច​បំបាក់​បាន​ដោយ​ងាយ​ៗ​នោះ​ទេ ។

អាគូនណា (Aku-nna) ជា​ក្មេង​ស្រី​ម្នាក់ ដែល​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ពិភពលោក​ខាង​ក្រៅ​នោះ​ទេ ។ បន្ទាប់​ពី​ឪពុក​របស់​នាង​ស្លាប់​ចោល​ទៅ នាង​បាន​ផ្លាស់​ទៅ​រស់​នៅ​ៗ ទីក្រុង​តូច​មួយ​ដែល​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​របង​ប្រពៃណី​យ៉ាង​រឹង​មាំ ។ អាគូនណា គ្មាន​បង​ប្អូន​ស្រី​ដើម្បី​ប្រឹក្សា​រឿង​ជីវិត​នោះ​ទេ នាង​មាន​តែ​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ ណាណាន់ដូ (Nna-nndo) ដែល​នៅ​ក្មេង និង​មិន​ខ្វាយខ្វល់​ពី​រឿង​ពិភពលោក​ខាង​ក្រៅ ឯ​ម្ដាយ​របស់​នាង ម៉ា ប្លេកគី (Ma Blackie) វិញ ក៏​មិន​មាន​ពេល​វេលា​សម្រាប់​នាង​នោះ​ឡើយ ។ មាន​តែ ឈីកេ (Chike) ដែល​ជា​គ្រូបង្រៀន​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ចិត្ត​សន្ដោស និង​មាន​ចរិត​ទន់ភ្លន់​ចំពោះ​នាង ក្មេង​ស្រី​ម្នាក់​ដ៏​អៀន​ប្រៀន និង​ឯកា ។

ប៉ុន្តែ អាគូនណា កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ត្រកូល​មិន​មែន​ជា​ទាសករ ចំណែក​ឯ ឈីកេ វិញ គេ​កើត​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ពី​មុន​មក​ធ្លាប់​ជា​ទាសករ ។

ប្រទេស​នីហ្សេរីយ៉ា (Nigeria)

តួ​អង្គ​សំខាន់​ៗ នៅ​ក្នុង​រឿង​នេះ​គឺ​ជា​ជនជាតិ អ៊ីបូ (Ibos) ដែល​ភាគ​ច្រើន​រស់​នៅ​ត្រើយ​ខាង​កើត​មហា​ទន្លេ នីហ្សេ (Niger) ។

ឡាហ្គោស (Lagos) ជា​រដ្ឋធានី​នៃ​ប្រទេស នីហ្សេរីយ៉ា តាំង​ពី​សម័យ​អាណានិគម​មក​ម៉្លេះ ស្ថិត​នៅ​ភាគ​ខាង​លិច ដែល​សម្បូរ​ទៅ​ដោយ​ជនជាតិ យ៉ូរូបា (Yoruba) រស់​នៅ ។ អាគូនណា និង​គ្រួសារ​របស់​នាង​ដំបូង​ឡើយ​រស់​នៅ ឡាហ្គោស តែ​ក្រោយ​មក​ពួក​គេ​បាន​ផ្លាស់​ទៅ​នៅ​ភូមិ​កំណើត​របស់​ពួក​គេ​នៅ អ៊ីប៊ូហ្សា (Ibuza) ទីក្រុង​តូច​មួយ​នៅ​ជិត​ទន្លេ នីហ្សេ

កាល​អាកាស​នៃ​រឿង​នេះ​ចាប់​ផ្ដើម​នៅ​ចុង​ទសវត្ស​ទី ៥០ នៅ​ពេល​ដែល​ប្រទេស នីហ្សេរីយ៉ា បាន​ស្ថិត​នៅ​ក្រោម​អំណាច អង់គ្លេស អស់​រយៈកាល​ជាង ៥០ ឆ្នាំ​មក​ហើយ ។ ប្រទេស នីហ្សេរីយ៉ា បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩៦០ ។

គម្រប​ក្រោយ

នៅ​ពេល​ដែល​ឪពុក​នាង​ស្លាប់ អាគូនណា និង​ប្អូន​ប្រុស​របស់​នាង នៅ​តែលតោល​កណ្ដោច​កណ្ដែង​ដោយ​គ្មាន​នរណា​ថែ​រក្សា​បី​បាច់​ពួក​គេ​នោះ​ទេ ។ ពួក​គេ​ត្រូវ​បាន​បង​ប្រុស​របស់​ឪពុក​ពួក​គេ​យក​ទៅ​នៅ​ជា​មួយ ក៏​ដោយ​សារ​គាត់​សម្លឹង​ឃើញ «ថ្លៃ​ទឹក​ដោះ» របស់ អាគូនណា ទឹក​ប្រាក់​ដែល​បុរស​ចង់​បាន​នាង​ជា​ភរិយា​ត្រូវ​បង់​មុន​ពេល​រៀបការ ។

នៅ​ក្នុង​ពិភពលោក​ថ្មី និង​ចម្លែក​នេះ មាន​បុរស​ចិត្ត​ល្អ​ម្នាក់​បាន​បង្រៀន​នាង​ឲ្យ​ប្រែ​ក្លាយ​ពី​ក្មេង​ស្រី​ទៅ​ជា​ស្ត្រី​មួយ​រូប ។ មិន​យូរ​ប៉ុន្មាន​ពួក​គេ​បាន​ក្លាយ​ជា​គូ​ស្នេហ៍ បើ​ទោះ​ជា​មនុស្ស​គ្រប់​គ្នា​និយាយ​ថា គាត់​មិនមែន​ជា​បុរស​ដែល​សក្ដិសម​នឹង​នាង​ក្ដី ។ នៅ​ពេល​ដែល​មនុស្ស​ទាំង​នោះ​ចង់​បំបែក​បំបាក់​ពួក​គេ​ទាំង​ពីរ​ខ្លាំង​ប៉ុណ្ណា ពួក​គេ​ទាំង​ពីរ​ក៏​រឹត​តែ​បាន​ជួប​គ្នា​ច្រើន​ប៉ុណ្ណោះ​ដែរ  រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត​មួយ នៅ​ពេល​ដែល​អ្វី​មួយ​ត្រូវ​បាត់​បង់​ជា​រៀង​រហូត ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅ​ប្រលោមលោកបរទេស, អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , , , , . Bookmark the permalink.

17 Responses to ថ្លៃទឹកដោះ (២)

  1. Kaneka Sun និយាយថា៖

    ហាក? រឿងហ្នឹងចប់នៅ?

  2. លី កល្យាណ និយាយថា៖

    ដោយសារមានបញ្ហាភាសាបរទេសទើបខ្ញុំមិនសូវចាប់អារម្មណ៍រឿងគេ។ តែបានអ្នកភូមិម្នាក់នេះដែរ គ្រាន់បានដឹងព័ត៌មានអីណាអីណី ពិសេសរឿងថ្លៃទឹកដោះស្រុកគេហ្នឹង ចាំមើលខុសពីស្រុកយើង យ៉ាងម៉េចខ្លះ?

    ខ្ញុំដូចបងសុធាដែរ នឹងរង់ចាំមើលរឿងហ្នឹង។

    • តា ម៉ាប់ និយាយថា៖

      មិនសូវ​ប៉ិនខាង​ភាសា​អីណា បង​កល្យាណ​កុំ​ដាក់​ខ្លួន​ពេក ។ រឿង​ថ្លៃ​ទឹក​ដោះ​ស្រុក​គេ​នេះ សរសេរ​ជាង​ ៣០ ឆ្នាំ​ហើយ មិន​ដឹង​ថា​ឥឡូវ​វា​ភ័ន្ត​ប្រែ​យ៉ាង​ម៉េច​ទេ តែ​ខ្ញុំ​គិត​ថា​មិន​ខុស​គ្នា​ប៉ុន្មាន​នោះទេ ។ តាម​អាន​ទៅ ដូចជា​តឹងរឹង​ជាង​ស្រុក​ខ្មែរ​ទៀត ។

    • លី កល្យាណ និយាយថា៖

      បើកុំមានតាម៉ាប់រំលឹកស្មានតែខ្ញុំហ្នឹងទៅដឹងរឿងស្រុកគេមានថ្លៃទឹកដោះប្រហែលស្រុកយើងឬ? គ្មានទេ ព្រោះខ្ញុំនេះដូចកង្កែបក្រោមពាងទឹកចឹង។

    • តា ម៉ាប់ និយាយថា៖

      ហេហេហេ តិច​ទៀត​បាន​ល្បី​ឈ្មោះ​ហើយខ្ញុំ បង​កល្យាណ​កុំ​ដាក់​ខ្លួន បើ​មិន​បាន​បង ខ្ញុំ​ក៏​មិន​ស្គាល់​ខ្យល់ព្យុះ​ដែរ ។😀

  3. Ravy Yuth និយាយថា៖

    មិនសូវចាប់អារម្មណ៍ ព្រោះតែ អានមិនដាច់ណុងឯង ហាហា

    តាម៉ាប់ ប្រែសៀវភៅជាអង់គ្លេសមកខ្មែរ ពូកែមែន សរសើរហើយខ្ញុំ !!!

  4. vsthea និយាយថា៖

    បកប្រែចប់នៅម្ចាស់អូន ?

  5. vsthea និយាយថា៖

    តាមសម្រលទៅអញ្ចឹង មិនបាច់បង្ខំទេ ។ ថ្ងៃណាហើយ​យកមកផ្ញើជូនអ្នកភូមិយើងផង ។

  6. រាត្រីកំសត់ និយាយថា៖

    សុំមួយច្បាប់ដែលមកបងម៉ាប់😀
    បើមិនឲ្យក៏មិនអីដែរ ឲ្យតែដាក់ប្រកាសក្នុងប្លក់នេះក៏បាន😀

  7. រាត្រីកំសត់ និយាយថា៖

    អរគុណទុកជាមុនហើយចឹង!

  8. seng rachana និយាយថា៖

    ម៉េចទៅតាម៉ាប់អើយ ! 5​ ខែហើយ ខ្ញុំ ថ្ងៃណា ក៏ បើកមើលដែរ ប៉ុន្តែ នៅតែមិនឃើញ រឿង ” ថ្លៃទឹកដោះ”​ដែលតាម៉ាប់ឯងបានសន្យានោះអី ?! អីឡូវចូលខែ 2 ឆ្នាំ 2013 ហើយ នៅតែមិនឃើញទៀត អញ្ចឹង ?

    • តា ម៉ាប់ និយាយថា៖

      សុំទោសផង ខ្ញុំមិនទាន់បានធ្វើទេដោយសារ​ការរវល់ចេះតែមានមក​ផ្ទួន ។ កុំរង់ចាំអី ! ចាំដល់​ខ្ញុំ​ធ្វើ​ហើ្យ ខ្ញុំនឹង​ប្រាប់ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s