អ្នក​ឧកញ៉ា ជុំ ម៉ៅ (១៩០០ – ១៩៤៤)


លោក​បាន​សិក្សា​នៅ​សាលា​អនុ​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន ១​ឆ្នាំ ហើយ​ក៏​ឈប់​រៀន​ដើម្បី​ប្រលង​ចូល​សាលា​ច្បាប់​ជា​មួយ និង​អ្នក​អង្គ​ម្ចាស់​សិង្ហរា ក្នុង​ឆ្នាំ ១៩១៩ និង​ប្រលង​ចេញ​នៅ​ឆ្នាំ ១៩២១ ភ្លាម​នោះ ក៏​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​ស្មៀន​នៅ​ខេត្ត​ស្ទឹងត្រែង

នៅ​ឆ្នាំ ១៩២៣ លោក​បាន​ផ្លាស់​មក​ធ្វើ​ការ​នៅ ​សាលា​ឃុន ​ភ្នំពេញ​ រួច​ទើប​ផ្លាស់​ទៅ​សាលា​ក្រុម​ចោត ។ ក្រោយ​ពី​នោះ​មក លោក​បាន​ប្រលង​ជាប់​ជា​ទី​ក្រមការ​នៅ​ឆ្នាំ ១៩២៦ ។ ពេល​កញ្ញា ការប៉ឺឡែស ឃើញ​លោក​ចេះ​ជ្រៅ​ជ្រះ​ខាង​អក្សរសាស្ត្រ​ខ្មែរ ក៏​សុំ​ឲ្យ​ផ្លាស់​ទៅ​ធ្វើ​ការ​ក្នុង​ក្រុម​ជំនុំ​វចនានុក្រម​​ខ្មែរ ។ លោក​បាន​ទទួល​ភារៈ​ជា​លេខានុការ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ចាត់​ការ​បោះពុម្ព ព្រះ​ត្រៃបិដក ទៀត​ផង ។ បន្ទាប់​មក​បាន​កាន់​កាប់​ខាង​ទស្សនាវដ្ដី​ កម្ពុជសុរិយា

លោក​ជា​មនុស្ស​មាន​សមត្ថភាព​ណាស់ ដោយ​គាត់​ចេះ​អក្សរ ភាសា​ខ្មែរ បារាំង លាវ និង​សៀម ។ លោក​បាន​តែង និង​ប្រែ​រឿង​រ៉ាវ​ជា​ច្រើន ចុះ​ក្នុង​ទស្សនាវដ្ដី​ កម្ពុសុរិយា ​ទៀត​ផង ។

បន្ទាប់​ពី​ឆ្នាំ ១៩៣៤ មក​គាត់​បាន​ឈប់​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ ហើយ​ទៅ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ដូច​ជា ចៅហ្វាយ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ជា​ភូឈួយ​សម្ដេច​ចៅវាវាំង ជួន នៅ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ្យ​ព្រះ​ករុណា ​ហ្លួងខត្តិយកោដ្ឋ (ព្រះ​មុនីវង្ស) ឋានន្តរ​ជា​ឧកញ៉ា ប្រសើរសូរ្យសក្តិ ចៅហ្វាយ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ជា​ចៅហ្វាយ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង

ក្រោយ​បំផុត លោក​បាន​ឡើង​ថ្នាក់​ជា​អនុមន្ត្រី​លេខ​៣​ ត្រូវ​ផ្លាស់​ពី​ស្រុក​ស្វាយទាប មក​ធ្វើ​ការ​នៅ​ទីស្ដីការ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ១៩៤៤ ។

៚៚៚

ដក​ស្រង់ ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ​ (សុំ​មេត្តា​ទិញ​សៀវភៅ​នេះ​ដើម្បី​អាន​បន្ថែម តម្លៃ​ប្រហាក់​ប្រហែល $7)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , , . Bookmark the permalink.

One Response to អ្នក​ឧកញ៉ា ជុំ ម៉ៅ (១៩០០ – ១៩៤៤)

  1. Pingback: ពីធីបូជាសព អ្នកឧកញ៉ា ជុំ ម៉ៅ | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s