លោក ប៊ូ ប៉ូ (១៩០១ – ១៩៧០)


លោក ប៊ូ ប៉ូ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បញ្ញវន្ដ​មួយ​រូប​បំរើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង​តែង​មាន​សេចក្ដី​ព្យាយាម​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​វប្បធម៌​ជាតិ ។

ភិក្ខុ ប៊ូ ប៉ូ បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​ជា ព្រះ​មហា បរិយត្តិ នៅ​គ្រិស្តសករាជ ១៩២៥ ។ នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ១៩៣០ ភិក្ខុ ប៊ូ ប៉ូ បាន​ចូល​មក​បម្រើ​ការងារ​នៅ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ជា​ដំបូង​នៅ​ព្រះ​រាជ​បណ្ណាល័យ ។ បន្ទាប់​មក​ លោក​បាន​លា​ចាក​សិក្ខាបទ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​កញ្ញា ហ៊ុន សឹងអ៊ឹម

លោក ប៊ូ ប៉ូ ធ្វើ​ការ​នៅ​ក្រុម​ជុំនុំ​ព្រះ​ត្រៃបិដក ក្នុង​ចន្លោះ​ឆ្នាំ ១៩៣០ ដល់ ១៩៤២ និង​បាន​ផ្លាស់​ទៅ​កាន់​ខាង​បណ្ណាល័យ​វិញ ក្នុង​ចន្លោះ​ឆ្នាំ ១៩៤៣ ដល់ ១៩៥៧ ។ ក្នុង​រវាង​ឆ្នាំ ១៩៥៨ ដល់ ១៩៥៩ បន្ទាប់​ពី​គ្រប់​អាយុ​ចូល​និវត្តន៍ លោក ប៊ូ ប៉ូ បាន​បំរើ​ការ​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​​នៅ​ពុទ្ធសាសនបណ្ឌិត្យ ។

៚៚៚

ដក​ស្រង់ ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ​ (សុំ​មេត្តា​ទិញ​សៀវភៅ​នេះ​ដើម្បី​អាន​បន្ថែម តម្លៃ​ប្រហាក់​ប្រហែល $7)

ទាញ​យក​ ជីវប្រវត្តិ​របស់​ឈ្មោះ ប៊ូ ប៉ូ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ​ទី៤០ លេខ៣ ខែ​មិនា ឆ្នាំ ១៩៦៨ ទំព័រ ៣០៧-៣១៨

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , . Bookmark the permalink.

8 Responses to លោក ប៊ូ ប៉ូ (១៩០១ – ១៩៧០)

  1. លឿង ចន្ថា និយាយថា៖

    លឺដំណឹងថា ពុទ្ធសាសនបណ្ឌិត្យបានលក់ឲ្យណាហ្គាវើលហើយ។ លក់ឲ្យខ្ទេចលក់ឲ្យខ្ទីទៅ ហើយអភិវឌ្ឍន៏តែខូនដូនិងផ្សារទំនើបទៅបានហើយ ដើម្បីឲ្យគេដឹងថាប្រជាជនខ្មែរមិនក្រទេ

  2. Ravy Yuth និយាយថា៖

    មានការសោកស្តាយណាស់បើរដ្ឋពិតជាលក់ ពុទ្ធសាសនបណ្ឌិត្យ ពិតមែន!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s