លោក ញ៉ុក ថែម (១៩០៣ – ១៩៧៤)


លោក ញ៉ុក ថែម (១៩០៣-១៩៧៤)

លោក ញ៉ុក ថែម គឺ​ជា​អ្នក​និពន្ធ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​យ៉ាង​ច្រើន ពិសេស​នោះ​គឺ​ប្រលោមលោក​រឿង​កូលាបប៉ៃលិន និង​ថែម​ទាំង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ចំនួន​ធំ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា​ផង​ដែរ ។

ដោយ​លោក​មាន​ចំណេះ​ដឹង​ច្រើន ទាំង​អក្សរសាស្ត្រ​ជាតិ និង​ភាសា​បរទេស លោក ញ៉ុក ថែម បាន​បំពេញ​នាទី​សំខាន់​​ៗ ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រះ​ត្រៃបិដក ក៏​ដូច​ជា​អភិវឌ្ឍ​ភាព​នៃ​វិស័យ​អក្សរសាស្ត្រ​ជាតិ ។

ពេល​មាន​អាយុ ១៦​ឆ្នាំ លោក​បាន​បន្ត​វិជ្ជា​ព្រះពុទ្ធសាសនា​នៅ​បាងកក​រហូត​ដល់​ឆ្នាំ ១៩៣០ បាន​ត្រឡប់​មក​មាតុភូមិ​វិញ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក​ ក្រោម​អធិបតី​ព្រះធម្មលិខិត ល្វី ឯម ។ លោក​បាន ក្លាយ​ជា​និពន្ធ​នាយក​ទស្សនាវដ្ដី​កម្ពុជសុរិយា ​នៅ​ព្រះ​រាជបណ្ណាល័យ​ក្នុង​ឆ្នាំ ១៩៣៨ ។

ដើម​ខែ​កុម្ភៈ ឆ្នាំ ១៩៣៩ រាជការ​បាន​ចាត់​ឲ្យ​ធ្វើ​ព្រះរាជតំណាង​សម្ដេច​ព្រះរាជ​អយ្យកោ ​នរោត្តម សុធារស ព្រះ​អធិបតី​នៃ​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា ។ ឆ្នាំ ១៩៤៣ លោក​ធ្វើ​ជា​តំណាង​ឲ្យ​អគ្គលេខាធិការ ព្យែរ ឌុយប៉ង់ត៍ ដើម្បី​រៀប​ចំ​កម្មវិធី​សិក្សា​ភាសា​បាលី និង​រៀបចំ​បង្កើត​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេស​លាវ ។ ឆ្នាំ​បន្ទាប់​មក លោក​បាន​ទទួល​នាទី​ជា​អ្នក​ការទូត​ប្រចាំ​សហភាព​ឥណ្ឌូចិន ក្នុង​ឋានៈ​ជា​អ្នក​បកប្រែ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ពី​ភាសា​បារាំង មក​ភាសា​ថៃ និង​ខ្មែរ ។

ខែ​មករា ឆ្នាំ ១៩៤៧ ក្រសួង​អប់រំ​ជាតិ​ បាន​តែងតាំង​លោក​ជា​សមាជិក​នៃ​គណៈកម្មការ​វប្បធម៌ ហើយ​លោក​បាន​សុំ​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ចុង​ឆ្នាំ ១៩៤៩ ។ បន្ទាប់​ពី​នោះ​មក​ លោក ញ៉ុក ថែម បាន​បន្ត​ធ្វើ​ជា​សាស្ត្រាចារ្យ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ ១៩៥៦ ។

លោក​ក៏​ជា​ស្ថាបនិក​មួយ​រូប​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៥៥ ។ ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៦ និង ១៩៥៧ លោក​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស​ នា​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥៨ ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ តាម​សេចក្ដី​ស្នើ​សុំ​ពី​ក្រសួង​អប់រំ​ជាតិ​វិញ ។

៚៚៚

ដក​ស្រង់ ប្រវត្តិ​សង្ខេប​ពុទ្ធសាសនបណ្ឌិត្យ​ (សុំ​មេត្តា​ទិញ​សៀវភៅ​នេះ​ដើម្បី​អាន​បន្ថែម តម្លៃ​ប្រហាក់​ប្រហែល $7)

អាន​បន្ថែម វិគីភីឌា លោក ញ៉ុក ថែម

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s