My Vacation


ក្រោយពីប្រឡងរួច ដូចជាមានអារម្មណ៌រមាស់ជើង មិនបានដើរនៅមិនសុខ មិនស្រឡះខួរ ព្រោះ​ពេល​ប្រឡងមួយខែនេះ វាបានធ្វើទុក្ខទោសដល់ខួរក្បាលដ៏ស្ពឹករបស់ខ្ញុំមែនទែនតែម្ដង ។

រាល់ថ្ងៃនេះ ទំនេរនៅតែផ្ទះ តែស៊យអីឥតឥន្ទនេត្រប្រើគណិតូបករណ៍ទៀត បណ្ដាល​ឲ្យ​អារម្មណ៍​ធុញ​ថប់​កាន់​តែ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ (នេះប្រើក្ដារឈ្នួនអេឡិចត្រូនិចសរសេរ ទម្រាំ​បាន​មួយៗ ចង់ស្ទះខ្យល់ លាន់ឮតែ ប៉ិតប៉តៗ) ។

ដល់ទំនេរអញ្ចឹង ខ្ញុំដើរថតរូបរាល់ថ្ងៃ ហៅគេហៅឯងពេញតែនឹង រុករក​គ្រប់​ច្រក​ល្ហក​កៀន​កោះ​ចន្លោះ​ឌឿងហែម ម៉ែអាធីវទ្រី ណាក៏ខ្ញុំចូលដែរ ។ កន្លែងឧស្សាហ៍ទៅជាងគេគឺ ម្ដុំវត្តភ្នំ ផ្សារចាស់ ផ្សារកណ្ដាល និង កំពង់ផែ ព្រោះសម្បូរសំណង់បុរាណជាច្រើនដែលត្រូវបានកែខៃ និង មិន​ទទួល​បាន​ការ​ផ្ដល់តម្លៃ ។

ដល់់ដើររាល់ថ្ងៃអញ្ចឹង ខ្ញុំចង់ទៅតាមខែត្រម្ដង ។ ទិសដៅដដែល គោលបំណង និង ស្ថានភាព​ខុស​​ពីមុន ។ កាលពីឆ្នាំទៅ បានទៅរួចម្ដងហើយ ខែត្រសៀមរាប និង ខែត្របាត់ដំបង តែ​ទៅ​មាន​គ្នា ។ ម្ដងនេះចង់ដើររបៀប solo វិញ ចង់ដឹងថា វាព្រឺព្រួចកម្រិតណា (ដូចជា​ប្រថុយ​ប្រថាន​គួរ​សម) ។

កាលពីទៅសៀមរាប មិនបានទៅលេងអង្គវត្ត (ដូចឥតបានទៅអញ្ចឹង) ម្ដងនេះ​សុំទៅ​ហើយ​ថត​រូប​យក​មួយ​ពេញ​អង្គចងចាំតែម្ដង ។ ប្រាសាទមួយចំនួនទៀតក៏មិនទាន់បានទៅមើលដែរ ដូចជា បាយ័ន, តាព្រហ្ម, បាពួន, ភិមានអាកាស, បឹងមាលា, មេបុណ្យលិច និង កើត, តាកែវ (រាប់​ចុះ​រាប់​ឡើង​ដូចអ្នកមិនធ្លាប់ទៅសៀមរាបសោះ) ។ អូ ប៊ិសភ្លេច ហរិហរាល័យ ក្រុម​ប្រាសាទ​នេះ ត្រូវតែ​ទៅ​ឲ្យបាន ។ ចង់ឡើងភ្នំបូក និង ថតរូបថ្ងៃរះ និង លិចនៅ អង្គរវត្ត និង ភ្នំបាក់ខែង ។ ខ្ញុំ​មាន​កូន​ចៅ​មួយ​គ្រឿង​នៅសៀមរាបដែរ ចាំមើលសិនថាតើគាត់ទំនេរឬឥត ។ ជាចុងក្រោយ អង្គុយ​ញ៉ាំ​បៀរ​ស្ដាប់ភ្លេងនៅ Pub Street (សុំបទ Wonderful Tonight មួយ) ។

ឯបាត់ដំបងវិញ កាលនោះមិនទាន់បានទៅ ឯកភ្នំ និង ជិះណូរីទេ (ត្រូវតែតាមជិះឲ្យទាល់តែបាន – I keep my fingers crossed for you, Nory) ។ ឯ​ស្ទឹងសង្កែ​ស្នេហ៍​សម្ងាត់ ក៏​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ផ្ដិត​យក​ទិដ្ឋភាព​ដែរ ខែនេះផងពិតជាជន់ជោរហើយមើលទៅ ។ អ្វីដែល​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ ផ្ទះ​ខ្មែរបុរាណ និង អាគារសម័យអាណានិគម ជាពិសេសគឺ ចង់​បាញ់​កាំភ្លើង​ធំ​នៅ​មុខ​សាលា​ខែត្រ​​ឲ្យផ្អើលផ្សារណាត់ម្ដង ហេហេហេ (ជួញជាប់ខ្នោះហើយអាវ៉ា😀 I do not care lol) ។ អ្វី​ដែល​​ចង់​ធ្វើ​​មិន​ភ្លេច​នោះ​គឺ អាងស្តុកទឹកដ៏ធំកំពីងពួយ ដែលលោកតា គង្គ ប៊ុនឈឿន យក​មក​ប្រើ​ក្នុង​ការ​តែង​និពន្ធ​ប្រលោមលោកមួយដែលមានចំណងជើងថា កេសរកូលបិសាច ។ ចង់​ទៅ​ថត​រូប​ថ្ងៃលិចនៅទីនោះ ។

គម្រោងនេះមើលទៅធំណាស់អាចចំនាយពេលមួយសប្ដាហ៍ផងក៏មិនដឹង ព្រោះទៅសៀមរាបមុន ហើយបន្តទៅបាត់ដំបង មួយជុំបឹងទន្លេសាបមកភ្នំពេញវិញ ។ និយាយចុះឡើង ត្រូវ​ចាំ​សភា​អនុម័ត​ថវិការសិន ។

បើបានយាយម៉ាប់ទៅជាមួយ Wow! Super Duper Romantic!

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , . Bookmark the permalink.

25 Responses to My Vacation

  1. ស្រុកស្រែ និយាយថា៖

    ចាំមានពេល ខ្ញុំចង់​នាំតាម៉ាប់​ជិះកាណូត​ពីបាត់ដំបង ទៅសៀមរាប​ម្តង ព្រោះ​ខ្ញុំ​ខានធ្វើ​ដំណើរ​តាម​ផ្លូវណឹង​យូរ​ហើយ…។ ទៅ​ខែនេះ ពេល​កាត់​តាម​ភូមិបាក់ព្រា ព្រៃទ្រព្យ មុននឹង​ចូល​ដល់​បឹង​ទន្លេសាប គឺ​ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​បទចំរៀង​ “កូនស្រីអ្នកនេសាទ” របស់​លោក​ គង្គ ប៊ុនឈឿង ដែល​ក្រោយ​មក​​ខ្ញុំ​​ស្រឡាញ់​បទ​នេះ​ណាស់…។ បទនោះ​មាន​ឃ្លាមួយ​គឺ៖ …”ភូមិអ្នកនេសាទ​អណ្តែត​លើផ្ទៃជលសា ជំនោរសីហាកត់ត្រារឿងដើមទាំងអស់”…​ ដំសត់ខ្លួនណាស់ តាម៉ាប់អើយ..!!..😀

    • តា ម៉ាប់ និយាយថា៖

      គ្រាន់តែស្ដាប់ក៏អស្ចារ្យដែរ អរគុណពូជាអនេកកប្បកា ។ ខ្ញុំចូលចិត្តដើរលេងរបៀបអញ្ចឹង កាន់តែប្រថុយ កាន់តែដាច់សង្វែង កាន់តែសប្បាយ ។ បទនឹងកំសត់មែន តែរឿងកំសត់ជាងនេះទៀត ចំណងជើងពិត ដែលថា កូនស្រីអ្នកនេសាទ នោះ ទៅក្លាយជា ឱភូមិបាក់ព្រា ទៅវិញ ។

    • ស្រុកស្រែ និយាយថា៖

      អ្នកនិពន្ធឡប់គ្រឿងស្រករក្រោយខ្លះ បានកែ​ចំណងជើង​បទ​នេះ​ ​រហូត​ទៅជា “សាយណ្ហព្រាត់ស្នេហ៍” ឯណោះ…😀

    • តា ម៉ាប់ និយាយថា៖

      កំពូលឡប់តែហ្មង សៀវភៅមួយក្បាលតែ៦០០០៛សោះ ! ឃើញសៀវភៅ មាសស្រោបនគរ និង (ភ្លចេចំណងជើង) អ្នកនិពន្ធតែមួយ មានគ្រប់តែហ្មង ។

  2. dydara និយាយថា៖

    Talking about Nory, u better hurry up becus it will close soon.

  3. លី កល្យាណ និយាយថា៖

    សភាអនុមតិថវិកាពេលណា? ទៅង៉ៃណាប្រាប់ផងតាម៉ាប់។

    • តា ម៉ាប់ និយាយថា៖

      ប្រហែល ៥ ថ្ងៃទៀតខ្ញុំទៅជួបប្រធានសភាហើយ បើបានថវិការយ៉ាងយូរណាស់ថ្ងៃ២០ អីខ្ញុំចេញដំណើរហើយ ។

  4. មើលម៉ាត្រួស ស្មានតែទៅរួចហើយ ការពិតនៅឡើយទេ ចាំសភាអនុម័តិកញ្ចប់ថវិការសិនសោះ។ បានទៅង៉ៃណា មកវិញដាក់រូប ដាក់រឿងចែកអ្នកអត់បានទៅ(ព្រោះជាប់រម៉កសណ្ដោងបីគ្រឿង) បានមើលកំសាន្តផង។

  5. vsthea និយាយថា៖

    ជូនពរឲ្យដំណើរកំសាន្តបានជោគជ័យ និង មានសុវត្ថិភាពតាមផ្លូវ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s