លោក អ៊ុក សាម៉េត (១៩៤០ – បច្ចុប្បន្ន)


កើត​នៅ​ឆ្នាំ ១៩៤០ លោក អ៊ុក សាម៉េត បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ សហរដ្ឋ អាមេរិច នៅ​ឆ្នាំ ១៩៦០ ។

គាត់​ទទួល​បាន​សញ្ញាប័ត្រ​ស្ថាបត្យកម្ម និង ផែនការ​ក្រុង នៅ សាកលវិទ្យាល័យ ហ្លរីដា

ពីឆ្នាំ ១៩៦៧ ដល់​ឆ្នាំ ១៩៧១ គាត់​បាន​បម្រើ​ការ​ជា​ស្ថាបត្យករ​ជា​មួយ​ ក្រសួងសាធារណការ និង ធ្វើ​ការ​​ក្រៅ​ម៉ោង​ផង​ដែរ ។ នៅ​កំឡុង​ពេល​នោះ គាត់​បាន​គូ​ប្លង់​រោងចក្រ​ណេសស្លេ នៅ ភ្នំពេញ និង ការិយាល័យ​ធំ​របស់​ក្រុមហ៊ុន កូមិនខ្មែរ ដែល​ជា​ក្រុមហ៊ុន​សំណង់​ក្នុង​ស្រុកមួយ ។

គាត់​ក៏​បាន​គូ​ប្លង់​ផ្ទះល្វែង​សម្រាប់​ជួល​ឱ្យ លោកឧត្តមសេនីយ៍ ស្រី មាស នៅ​តាម​បណ្ដោយ​មហាវិថី​​កម្ពុជាក្រោម​ផង​ដែរ ។

ការងារ​ផ្សេង​ទៀត​របស់​គាត់​រួម​មាន បំពង់​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ស្ថានីយ​អគ្គិសនី​មួយ និង ការ​អភិវឌ្ឍន៍​តំបន់​បាសាក់ ។

គាត់​បាន​ជួសជុល​កែ​ឆ្នៃ​ផ្ទះ​របស់ សម្ដេច នរោត្តម សីហនុ នៅ​ខែត្របាត់ដំបង និង ផ្ទះ​របស់ ព្រះនាង បុប្ផាទេវី នៅ​ចំការមន​ផង​ដែរ ។

គាត់​ក៏​ចូលរួម​ក្នុង​គម្រោង​ប្លង់​អភិវឌ្ឍន៍ ភ្នំពេញ និង ក្រុងព្រះសីហនុ ផង​ដែរ ។

គាត់​បាន​រម្លឹក​ថា ភ្នំពេញ នៅ​សម័យ ៦០ គឺ «រស់រវើកខ្លាំងបំផុត» ។ គាត់​លើក​ឡើង​ទៀត​ថា «ស្ថាបត្យកម្ម​បែប​អាណានិគម​បារាំង​នៅ​តែ​មាន​ឥទ្ធិពល​មក​លើ​ការ​សាងសង់​ដរាប​ដល់​ពេល​មួយ​ដែល វណ្ណ ម៉ូលី វណ្ណ បាន​ចាប់​ផ្ដើម ស្ថាបត្យកម្ម​ខ្មែរ​បែប​ថ្មី» ។ ស្ថាបត្យកម្ម​ថ្មី​នោះ​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ ហើយ​ក៏​មាន​ការ​កែប្រែ​ទម្រង់ និង មុខងារ​ផង​ដែរ ។

បន្ទាប់​ពី​ទៅ​សិក្សា​នៅ សាលា​សេដ្ឋកិច្ច​ក្រុងឡុងដ៍ នៅ​ឆ្នាំ ១៩៧១ គាត់​បាន​ផ្លាស់​ទៅ​នៅ ក្រុងប៉ារីស ហើយ​បាន​ធ្វើ​ការ​ឲ្យ លេខាធិការដ្ឋានគម្រោង​ផែនការ​ និង លំនៅដ្នាន (Sécrétariat de la Mission de l’Urbanisme et l’Habitat) ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ប្រឹក្សា​ឲ្យ ធនាគារ​ពិភពលោក, សហព័ន្ធ​អឺរ៉ុប និង ធនាគារ​អភិវឌ្ឍន៍​អាស៊ី ។

គាត់​បាន​ត្រឡប់​មក កម្ពុជា វិញ​នៅ​ឆ្នាំ ១៩៩៧ ហើយ​ធ្វើការ​នៅ​ក្នុង​រដ្ឋាភិបាល ។ (បទ​សម្ភាសន៍​ឆ្នាំ ២០០១)

ស្នាដៃ ៖ អាគារ​កូមិន​ខ្មែរ (បច្ចុប្បន្ន​ទី​ស្ដី​កា​រ​ក្រសួង​សុខាភិបាល) និង រោងចក្រ​ណេសស្លេ (ឬស្សីកែវ) ។

៚៚៚

បក​ប្រែ​ពី​សៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, ស្ថាបត្យកម្ម​ខ្មែរ​​ថ្មី and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s