កើតនៅឆ្នាំ ១៩៤១ លោក ឈឹម ស៊ុន ហ្វុង បានសិក្សានៅ សាលាស្ថាបត្យកម្ម នៅ សាកលវិទ្យាល័យ អាដឹឡែដដ៍ (Adelaide) ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៦៧ ក្រោម កម្មវិធីគម្រោង កូឡុំបូ សម្រាប់ការសិក្សាជាន់ខ្ពស់សម្រាប់សិស្សមកពី ទ្វីបអាស៊ី ។
បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសាងសង់ «ឧតុនិយម និង ការអនុវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជា» នៅឆ្នាំសិក្សាទីបញ្ចប់របស់គាត់ គាត់បានទទួល បរិញ្ញាបត្រស្ថាបត្យកម្ម នៅឆ្នាំ ១៩៦៨ ។
គាត់បានធ្វើការជាមួយ លោក លូ ប៊ុន ហាប់ ក្នុងការសាងសង់ សាលមហោស្រពជាតិ ចេនឡា នៅក្នុងឆ្នាំដដែល ។ បើតាម លោក អ៊ុក សាម៉េត ដែលជាស្ថាបត្យករដែលនោះ បានបញ្ជាក់ថា លោក ឈឹម ស៊ុនហ្វុង បានសាងសង់ភូមិគ្រឹះមួយសម្រាប់ លោក លន់ ណុន ផងដែរ ។
ក្រៅពីធ្វើការជាមួយ លោក លូ ប៊ុន ហាប់ គាត់ក៏បានធ្វើការជាមួយកម្មសិក្សាការីស្ថាបត្យកម្មជាតិ បារាំង ៣ នាក់ នៅឯ អធិការដ្ឋានផែនការក្រុង របស់ សាលាក្រុងផងដែរ ។
នៅឆ្នាំ ១៩៧១ គាត់មានឈ្មោះក្នុងបញ្ជីជាសមាជិកនៃ មហាវិទ្យាល័យស្ថាបត្យកម្ម និង ផែនការក្រុង នៅ សាកលវិទ្យាល័យវិចិត្រសិល្បៈ ផងដែរ ។ លោក លូ ប៊ុន ហាប់ ជឿថា លោក ឈឹម ស៊ុន ហ្វុង បានទទួលមរណភាពនៅក្នុង របប ប៉ុល ពត ។
ស្នាដៃ ៖ ផ្ទះលោក លន់ ណុន (វិថី កុលដឺម៉ុងតេរ៉ូ/St. 72) និង សាលមហោស្រពជាតិ ចេនឡា ។
៚៚៚
រូបភាពនេះបានបញ្ជាក់ថា ៖ និស្សិតស្ថាបត្យកម្ម កម្ពុជា ម្នាក់ ឈ្មោះ ឈឹម ស៊ុន ហ្វុង បានទទួលពិន្ទុល្អ ដោយទទួលបាន ៣ ក្រេឌីត និង ប្រឡងជាប់ ៤ ដង នៅក្នុងការប្រឡងឆ្នាំសិក្សាទី ២ របស់ខ្លួន នៅ សាកលវិទ្យាល័យ អាដឺឡែដដ៍ – លោក ឈឹម (រូបកណ្ដាល) ចង្អុលបង្ហាញរូបរាងអាគារថ្មីនៅ សាកលវិទ្យាល័យ អាដឺឡែដដ៍ ទៅកាន់ លោក និង អ្នកស្រី រ៉ូប៊ត ហ៊ីតធររីងថុន (Robert Heatherinton) ។ ថតដោយ ៖ រ៉េយ ថាយធស (Ray Titus) នៅ កាន់ប៊ែរ៉ា (Canberra) ឆ្នាំ ១៩៦៥ ។ រូបភាពដើមនៅ ទីនេះ ។
បកប្រែពីសៀវភៅ Building Cambodia: New Khmer Architecture 1953 – 1970 ដោយ Helen Grant Ross & Darryl Leon Collins (2006)
As long as I know, Phnom Penh Sport Club is the former house of Lon Nol.
Lon Non is younger brother of Lon Nol.