ប្រហែល


«ប្រហែល» អ្នក​ទាំង​អស់​គ្នា​ឆ្ងល់​ហើយ​ដែល​ឃើញ​ចំណង​ជើង​រឿង​បែប​នេះ ដំណាល​រឿង​មាន​ដូច​ត​ទៅ ៖

កាល​ពី​ព្រេង​នាយ​យូរ​មក​ហើយ មាន​បុរស​ដ៏​ស្លូត​បូត​ស្រ​គត់​ស្រគំ​​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ឆ្ងាយ​មួយ​ជា​មួយ​នឹង​ភរិយា​របស់​គាត់​ដែល​កំពុង​ពរ​ពោះ​ ។ នៅ​ពេល​ដែល​ថ្ងៃ​សម្រាល​បាន​មក​ដល់ ស្រ្តី​​ជា​ភរិយា​បាន​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ថ្លោស​ទ្រលុក​ទ្រលន់​គួរ​ជា​ទី​​ពេញ​ស្រលាញ់ ។ អ្នក​ជិត​ខាង​បាន​មក​ចូល​រួម​អបអរ​ «​អូ កូន​នេះ​ពិត​ជា​ស្អាត​ណាស់ មើល​ណ៎ ថ្លោស​ណាស់​នេះ !» ។ ឪពុក​បាន​ក្រឡេក​មើល​ទៅ​កូន​របស់​គាត់ ​ហើយ​តប​ថា «ប្រហែល​ហើយ…»

៤ ឆ្នាំ​ក្រោយ​មក កុមារា​នោះ​ធំធាត់​ក្លាយ​ជា​ក្មេង​ប្រុស​ម្នាក់​ដ៏​ស្អាត​ម្នាក់​ ។ ដូច​ជា​ក្មេងៗ​ ដទៃ​នៅ​ក្នុង​ភូមិ​ដែរ វា​ដែល​ចូល​ចិត្ត​លេង​ និង សាក​អ្វី​ដែល​ប្លែក គេ​បាន​ឡើង​ដើម​ឈើ​មួយ​ដើម​ … ក្ឌុក … គេ​បាន​ធ្លាក់​មក​ដល់​ដី ជើង​ទាំង​ ២ របស់​គេ​បាន​បាក់​ជា​ពី​រ​បី​កំណាត់​ ដោយ​គ្មាន​មធ្យោបាយ​ល្អ​ជាង​នេះ គ្រូពេទ្យ​បាន​សម្រេច​ចិត្ត​​កាត់​​ជើង​របស់​គេ​​ចោល ។ អ្នក​ជិត​ខាង​ក៏​បាន​មក​​មើ​ល​កុមារា​នោះ ដើម្បី​សួរ​សុខ​ទុក្ខ​វា ហើយ​​​និយាយ​ទៅ​កាន់​ឪពុក​កុមារ​នោះ​ថា «​ពិត​ជា​កម្សត់​ណាស់ គេ​ក្លាយ​ជា​មនុស្ស​ពិការ​ហើយ ។ គេ​នឹង​អង្គុយ​លើ​រទេះ​រុញ​ ពេញ​មួយ​ជីវិត​របស់​គេ​ហើយ» ។ មើល​ទៅ​កាន់​កូន​របស់​ខ្លួន ឪពុក​នោះ​តប​ដូច​លើក​​មុន «ប្រហែល​ហើយ…»

១៤ ឆ្នាំ​ក្រោយ​មក​ ប្រទេស​ជាតិ​កើត​មាន​សង្គ្រាម​ គ្រប់​​មនុស្ស​ប្រុស​ដែល​នៅ​លីវ​ ហើយ​​មាន​អាយុ​ចាប់​ពី​ ១៨​ ឡើង​ទៅ​នៅ​ក្នុង​ភូមិ​ ត្រូវ​ជាប់​កំណែន​ទៅ​ធ្វើ​ជា​ទាហាន​ច្បាំង​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ លើក​លេង​តែ​ បុរស​ជំទង់​ពិការ​ តែ​ម្នាក់​គត់​ដែល​មិន​ជាប់​កំណែន ។ អ្នក​ជិតខាង​បាន​មក​ដល់​ផ្ទះ​របស់​គេ​ ហើយ​ទួញ​សោក​ថា «​អ្នក​ឯង​ពិត​ជា​មាន​សំណាង​ណាស់ ! បើ​ទោះ​ជា​កូន​អ្នក​ពិការ​ ក៏​គេ​នៅ​ជា​មួយ​អ្នក​ដែល​ មិន​ដូច​កូន​យើង​ទេ !» ។​ មើល​ទៅ​កាន់​កូន​របស់​ខ្លួន ឪពុក​នោះ​តប​ដូច​លើក​​មុន «ប្រហែល​ហើយ…»

រឿង​ខ្លះ​គឺ​វា «ប្រហែល» ។ រឿង​ដែល​អ្នក​មិន​ដែល​គិត​ថា​​ ​អាច​ជា​រឿង​អាក្រក់ ហើយ​មិន​​​​​មាន​​ផ្ដល់​​ប្រយោជន៍​អ្វី​សោះ​សម្រាប់​អ្នក​សោះ​នៅ​​​ពេល​នេះ ឬក៏ រឿង​ដែល​អ្នក​គិត​ថា អាច​ផ្ដល់​ជា​ សេចក្ដី​ឈឺ​ចាប់​ និង ទុក្ខ​ទណ្ឌ​ ដល់​អ្នក​ អាច​​កើត​ឡើង​នៅ​ពេល​ក្រោយ​ ឬក៏ វា​អាច​ទៅ​វិញ​ផ្ដល់​នូវ​លទ្ធផល​ល្អ​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​របស់​អ្នក ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 2 ទៅ​កាន់ ប្រហែល

  1. Ravy Yuth ថា:

    Very nice! The wrong way bring him to the right place!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s