The Carmelite Sisters Church


កាល​មុន​សង្គ្រាម​ប្រល័យ​ពូជសាសន៍ ប្រទេស​កម្ពុជា​ដែល​មិន​រើស​អើង​​សាសនា​ដទៃ​ដែល​មិន​មែន​ជា​សាសនា​របស់​រដ្ឋ​ គេ​ឃើញ​មាន​ការ​រីក​ដុះដាល​នូវ​​ព្រះវិហារ​គ្រិស្តសាសនា វិហារ​អ៊ីស្លាម​សាសនា ពាស​ពេញ​ផ្ទៃ​ប្រទេស​នៅ​លាយ​ឡំ​ជា​មួយ​នឹង​វត្ត​អារាម​ផង​ដែរ ។

ក្រោយ​សង្គ្រាម​បាន​បញ្ចប់​ទៅ ចំនួន​ ព្រះ​វិហារ​គ្រិស្តសាសនា​ ដែល​ខ្ញុំ​ប្រទះ​ឃើញ​ និង​ បាន​ដឹង​ឮ​ គឺនៅ​សល់​តែ ៦​ គត់ ដែល​មាន​ ៤ នៅ​ភ្នំពេញ​ (លែង​ដំណើរ​ការ) ១ នៅ​ ខែត្រកំពត (លើ​ខ្ពង់រាប​បូកគោ) និង មួយ​ទៀត​នៅ​​ ខែត្រ​កំពង់សោម (ដំណើរការ)​ ។

ឯ​នៅ​រាជ​ធានី​ភ្នំពេញ​គឺ ខ្ញុំ​បាន​ប្រទះ​ឃើញ​ ២ ហើយ គឺ មួយ (The Chapel of the Sisters of Providence Hospice) និង មួយ​ទៀត​ដែល​នឹង​លើក​យក​មក​និយាយ​នៅ​ក្នុង​ប្រកាស​នេះ​តែ​ម្ដង ។

កាល​ពី​ថ្ងៃ ២៧ ខែ​ឧសភា ខ្ញុំ​បាន​ទៅ​ថត​រូប​នៅ​ ព្រះ​វិហារ​បងប្អូន​ស្រី​នៃ​Carmelite នេះ​តែ​ម្ដង ។ ព្រះ​វិហារ​នេះ​មាន​អាយុ​ជិត​ ១០០ ឆ្នាំ​ហើយ​ គឺ​វា​ត្រូវ​បាន​គេ​កសាង​ឡើង​នៅ​ឆ្នាំ ១៩១៩ ។ បច្ចុប្បន្ន​នេះ​ ព្រះ​វិហារ​នេះ​ដំណើរ​ការ​ជា​ មជ្ឈមណ្ឌល​កុមារ​កំព្រា​ដែល​មាន​ឈ្មោះ​ពេញ​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា​​គៀន​ឃ្លាំង ។

ក្នុង​ចំណោម​ព្រះ​វិហារ​គ្រិស្តសាសនា​ទាំង​ ៦​ ដែល​រួច​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​ក្នុង​សង្គ្រាម​នេះ មាន​តែ​ព្រះ​វិហារ​មួយ​នេះ​ទេ ដែល​នៅ​​រក្សា​បាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​គេ ហើយ​ក៏​មាន​ទំហំ​ធំ​ជាង​គេ​ដែរ ។

លោក​អ្នក​អាច​ទៅ​ទស្សនា​ទីនោះ​បាន​ ហើយ​ក៏​អាច​ថត​រូប​បាន​ដែរ តែ​មាន​ការ​ហាម​ប្រាម​តែ​មួយ​គត់​គឺ ហាម​ថត​​ក្មេង​ៗ​ ដែល​នៅ​ទី​នោះ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Phnom Penh and tagged , , , , . Bookmark the permalink.

9 Responses to The Carmelite Sisters Church

  1. លី កល្យាណ និយាយថា៖

    តាម៉ាប់ដឹងថាវិហារគ្រឹស្តមួយ ដែលមានឈ្មោះថា ព្រះសហគមន៍កាតូលិក នៅជិតផ្សារតូច ទួលសង្កែ តាមផ្លូវមាតទន្លេទៅព្រែកព្នៅ តើជាវិហារចាស់ទេ? ព្រោះខ្ញុំឃើញអគារចាស់មួយនៅក្បែរអគារថ្មី។

    • តា ម៉ាប់ និយាយថា៖

      នៅ​ភ្នំពេញ​មាន​ ៤ ពីរ​ដែល​បង្ហាញ​នេះ និង ២ទៀត​នៅ​ខាង​ឬស្សី​កែវ​ ដែល​ខ្ញុំ​មិនទាន់​បាន​ទៅ​ឃើញ ។ តាម​ដំណឹង​ថា​មាន​មួយ​កំពុង​ត្រូវ​បាន​គេ​ជួសជុល​កែប្រែ មិនដឹងជា​វិហារ​ដែល​បង​កល្យាណ​និយាយ​ក៏មិនដឹង ។

    • លី កល្យាណ និយាយថា៖

      កាលមុនខ្ញុំបានទៅ តែមិនចាប់អារម្មណ៍ទេ គ្រាន់តែជូនគេទៅវិហារ។ ឥឡូវឈ្លោះគ្នា អត់បានទៅទៀតទេ😦

    • តា ម៉ាប់ និយាយថា៖

      ហាកម៉េចអ៊ីចឹង​បង ជូន​គេ​ទៅសោះ បើ​ចង់​ទៅ​មិនទៅ​ទៀត​ទៅ !

      វិហារ​នៅមុខ​វាំង​ មិនដែល​ដឹង​ទេ​បង តែវិហារ​មួយ​នៅ​ត្រើយ​ម្ខាង​ដែរ ។

    • លី កល្យាណ និយាយថា៖

      ចុះ តាម៉ាប់ មានបានដឹងពីវិហារគ្រឹស្តនៅទល់មុខវាំង ឯត្រើយម្ខាងទេ? តាមខ្ញុំដឹងគឺជាវិហារមួយធំដុំដែរ។

    • លី កល្យាណ និយាយថា៖

      ចុះបើគេស្អប់ មិនចង់ឃើញមុខនោះ យើងទៅធ្វើស្អី។ គេត្រូវទៅទីនេះ ស្របពេលខ្ញុំទំនេរ។ ហាសហា រឿងចឹងៗក៏ហែកខ្លួនឯងដែរខ្ញុំ!

      ខ្ញុំគ្រាន់តែដឹងថានៅត្រើយម្ខាងទល់មុខនឹងរាជវាំងមានវិហារមួយធំជាងគេ ដោយមានរូបព្រះនាងម៉ារី ត្រូវបានចាមស្រង់ពីក្នុងទន្លេក្រោយសង្គ្រាម គេទុកនៅនោះ គេមានជំនឿណាស់។ តែអត់ដែលទៅទេ បបួលគេទៅដែរ គេមិនព្រមទៅ។

    • តា ម៉ាប់ និយាយថា៖

      អ៊ីចឹង​បង​កល្យាណ​ថ្ងៃណា​នាំ​ខ្ញុំ​ទៅផង ! ចង់ឃើញ​ដល់ហើយ ។ ហើយ​ក៏​ចង់​ដឹង​ថា​គេ​មួយ​ណា​ដែរ ហេហេហេ

    • លី កល្យាណ និយាយថា៖

      ទៅធ្វើអីតាម៉ាប់ បើគេស្អប់កាមេរ៉ាជិតស្លាប់ទៅហើយ ថ្ងៃមុនគ្រាន់តែខ្ញុំកាន់សូនី សាយបឺសត់ ទៅក្បែរ គេស្តីឱ្យ សម្លក់ឡើងបោរមុខ។

    • តា ម៉ាប់ និយាយថា៖

      យី គេ ណុងអីក៏អាក្រក់ម៉េស​ ? ខ្ញុំមិនមែនទៅថត គេ ណុងឯណា ខ្ញុំទៅមើល​វិហារ​នោះ​ឯតាស បើ​ថា​ចាស់​មែន​បាន​ខ្ញុំ​សុំថត ហើយក៏មិនថត គេ នោះដែរ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s