អាល្លឺម៉ង់ ឈ្នះទេ ?


យប់​នេះ​ជា​ការ​ប្រកួត​ជុំ​ទី ២ នៅ​ក្នុង​ពូល B ឬក៏ ​ពូល​មរណៈ រវាង​ ក្រុម​ជម្រើស​ជាតិ អាល្លឺម៉ង់ និង ក្រុម​ជម្រើស​ជាតិ ហុល្លង់ ឬ ណេធើរឡេនដ៍ ។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ១ និង ៤៥ នាទី នៅ​កីឡាដ្ឋាន Stadion Metalist ទីក្រុង Kharkiv ប្រទេស អ៊ុយក្រែន ។

ការ​ប្រកួត​ក្នុង​ពូល​ B នេះ​ដែរ ដែល​ទើប​តែ​នឹង​បញ្ចប់​បាន​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឱ្យ​តាន​តឹង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ទាំង​ ២ ដែល​ត្រូវ​លេង​នៅ​ពេល​បន្តិច​ទៀត​នេះ ដោយ​សារ​តែ​ក្រុម​ជម្រើស​ជាតិ ព័រទុលហ្គាល់ បាន​យក​ឈ្នះ​លើ​ ក្រុម​ជម្រើស​ជាតិ ដាណឺម៉ាក ទាំង​ប្រ​ផិត​ប្រ​ផើយ ៣ ទល់នឹង ២ ។ លទ្ធ​ផល​នេះ ធ្វើ​ឱ្យ​ក្រុម​ទាំង ២ មាន​ពិន្ទុ​ស្មើ​នឹង​ ក្រុម​ជម្រើស​ជាតិ​ អាល្លឺម៉ង់ ហើយ​ ក្រុម​ជម្រើស​ជាតិ​ ហុល្លង់ គឺ​នៅ​បាត​តារាង ។

នៅ​យប់​នេះ បើ​ ក្រុម​ជម្រើស​ជាតិ​ អាល្លឺម៉ង់ ឈ្នះ ​ក្រុម​ជម្រើស​ជាតិ ហុល្លង់ នៅ​យប់​នេះ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ ឯ​ ក្រុម​ជម្រើស​ជាតិ​​ហុឡង់​ វិញ​នឹង​ក្លាយ​ជា​ក្រុម​ដែល​វេច​ស្បែក​ជើង​ទៅ​ផ្ទះ​វិញ​មុន​គេ ។ បើ​ផ្ទុយ​ទៅវិញ ក្រុម​ទាំង ៤ នឹង​មាន​ពិន្ទុ​ស្មើ​គ្នា​ ហើយ​អាច​ស្ថិត​នៅ​ចំណាត់​ខុស​គ្នា​ដោយ​សារ​តែ​គ្រាប់​បាល់​តែ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​ជម្រើស​ជាតិ អាល្លឺម៉ង់ សុំ​ត្រឹម​ស្មើ​ក៏​អាច​មាន​សង្ឃឹម​ថា​នឹង​បាន​ជាប់​ទៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែរ បើ​ការ​ប្រកួត​ជុំ​ទី ៣ របស់​គេ​នៅ​ថ្ងៃ​​​អាទិត្យ​ ទី ១៧ នៅ​ម៉ោង ១ និង ៤៥ នាទី នោះ​មិនចាញ់ ។ ឯ ក្រុម​ជម្រើស​ជាតិ​ ហុល្លង់​ វិញ បើ​យប់​នេះ​គេ​ស្មើ គេ​អាច​មាន​សង្ឃឹម​បើ​ការ​ប្រកួត​ជុំ​ទី ៣ របស់​គេឈ្នះ​ ក្រុម​ជម្រើស​ជាតិ ព័រទុយហ្គាល់ ឯ​ ក្រុម​ជម្រើស​ជាតិ ដាណឺម៉ាក ចាញ់ ក្រុម​ជម្រើស​ជាតិ អាឡឺម៉ង់ តែ​បើ ដាណឺម៉ាក់ និង អាឡឺម៉ង​ ស្មើ​គ្នា​វិញ ក្រុម​ជម្រើស​ជាតិ​ ហុល្លង់ និង ក្រុម​ជម្រើស​ជាតិ​ ដាណឺម៉ាក ត្រូវ​គិត​លើ​ចំនួន​គ្រាប់​ទាត់​បញ្ចូល​ទី​ទៀត​ ។

នេះ​ជា​កីឡាករ​ ១១ នាក់ដំបូង​របស់​ក្រុម​ទាំង ២ ៖

ក្រុម អាល្លឺម៉ង់ ក្បួន [4-2-3-1] គ្រូ​បង្វឹក Joachim Löw

  • អ្នក​ចាំ​ទី Manuel Neuer
  • ខ្សែ​ការពារ​កណ្ដាល Mats Hummels និង Holger Badstuber
  • ខ្សែ​ការពារ​ស្ដាំ Jérome Boateng និង ខ្សែ​ការពារ​ឆ្វេង Philipp Lahm(c)
  • ខ្សែ​បម្រើ​ការពារ​កណ្ដាល Sami Khedira និង Bastian Schweinsteiger
  • ខ្សែ​បម្រើ​ស្លាប​ស្ដាំ Thomas Müller ខ្សែ​បម្រើ​ស្លាប​ឆ្វេង Lukas Podolski និង ខ្សែ​បម្រើ​កណ្ដាល Mesut Özil
  • ខ្សែ​ប្រយុទ្ធ Mario Gomez

ក្រុម​ ហុល្លង់ ក្បួន [4-2-3-1] គ្រូ​បង្វឹក Bert van Marwijk

  • អ្នក​ចាំ​ទី Maarten Stekelenburg
  • ខ្សែ​ការពារ​កណ្ដាល Johnny Heitinga និង Joris Mathijsen
  • ខ្សែ​ការពារ​ស្ដាំ Gregory van der Wiel និង ខ្សែ​ការពារ​ឆ្វេង Jetro Willems
  • ខ្សែ​បម្រើ​ការពារ​កណ្ដាល Nigel de Jong និង Mark van Bommel(c)
  • ខ្សែ​បម្រើ​ស្លាប​ស្ដាំ Arjen Robben ខ្សែ​បម្រើ​ស្លាប​ឆ្វេង Ibrahim Afalley និង ខ្សែ​បម្រើ​កណ្ដាល Wesley Sneijder
  • ខ្សែ​ប្រយុទ្ធ Robin van Persie

ជំនួប​ចុង​ក្រោយ​បង្អស់​គឺ អាល្លឺម៉ង ឈ្នះ ហុល្លង់ ៣​ ទល់នឹង ០ កាល​ពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១១ នៅ ImtechArena ទីក្រុង Hamburg ប្រទេស អាល្លឺម៉ង់​ ដែល​​ទាត់​បញ្ចូល​ទី​ដោយ Müller (15′), Klose (26′) Ozil (66′) ។

ទស្សនៈ ៖ ក្រុម​ជម្រើស​ជាតិ ​អាល្លឺម៉ង់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Euro 2012, The DFB-Eleven and tagged , , , , , , , . Bookmark the permalink.

4 Responses to អាល្លឺម៉ង់ ឈ្នះទេ ?

  1. ស្រុកស្រែ និយាយថា៖

    លទ្ធផល​ចេញម៉ោហើយ គឺ​ក្រុមឥន្រ្ទីដែក ឈ្នះក្រុ​មអាវ​ពណ៌ទឹកក្រូច​​​កាលពីយប់មិញ​ណឹង​ណា​គ្រូប៉ោក!…​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s