ការពិត​អំពី វ៉ារ៉េន បាហ្វហ្វេត មហាសេដ្ឋី​ពិភពលោក​ទី ៣


Warren Edward Buffett (born August 30, 1930)

១. គាត់​បាន​ចាប់​ផ្ដើម​ទិញ​ភាគ​ហ៊ុន​ដំបូង​របស់​គាត់​នៅ​អាយុ​ ១១ ឆ្នាំ ហើយ​ឥឡូវ​នេះ​គាត់​សោក​ស្ដាយ​ក៏​ព្រោះ​តែ​គាត់​គិត​ថា​ គាត់​ចាប់​ផ្ដើម​យឺត​ពេក ។

២. គាត់​សន្សំ​លុយ​​ពី​ការ​ដើរ​ចែក​ចាយ​កាសែត​ ហើយ​ទិញ​បាន​កសិដ្ឋាន​តូច​មួយ​នៅ​អាយុ ១៤ ឆ្នាំ ។

៣. គាត់​នៅ​តែ​រស់​នៅ​​ផ្ទះ​តូច​មួយ​ដែល​មាន​តែ​ ៣ បន្ទប់​នៅ​កណ្ដាល​ក្រុង​ អូម៉ាហា (Omaha) ដដែល ដែល​គាត់​ទិញ​កាល​ពី ៥០ ឆ្នាំ​មុន​ ក្រោយ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​គាត់ ។ គាត់​បញ្ជាក់​ថា គាត់​មាន​របស់​សព្វ​គ្រប់​នៅ​ក្នុង​ផ្ទះ​នោះ ។ ផ្ទះ​របស់​គាត់​គ្មាន​របង​​ខាង​ក្រៅ​នោះ​ទេ ។

៤. គាត់​បើក​ឡាន​របស់​គាត់​ទៅ​គ្រប់​ទី​កន្លែង​ ហើយ​គាត់​គ្មាន​អ្នក​បើកបរ​ និង អង្គរក្ស​នោះ​ទេ ។

៥. គាត់​មិនដែល​ធ្វើដំណើរ​តាម​យន្តហោះ​ឯក​ជន​នោះ​ទេ បើ​ទោះ​ជា​គាត់​ជា​ម្ចាស់​ក្រុមហ៊ុន​យន្តហោះ​ឯកជន​ធំ​បំផុត​លើ​ពិភព​លោក​ក៏​ដោយ ។

៦. ក្រុមហ៊ុន បៀកសាយអ៊រ ហាថាវ៉េយ៍ របស់​គាត់​ គ្រប់​គ្រង​ក្រុម​ហ៊ុន​ ៦៣ ទៀត ។ គាត់​សរសេរ​សំបុត្រ​​មួយ​ឆ្នាំ​ម្ដង​ទៅ​កាន់​ CEO នៃ​ក្រុម​ហ៊ុន​ទាំង​នោះ​ដោយ​ផ្ដល់ឲ្យ​ពួក​គេ​នូវ​គោល​ដៅ​សម្រាប់​ឆ្នាំ​ថ្មី ។ គាត់​មិន​ដែល​កោះ​ប្រជុំ​ ឬ ក៏​ទូរស័ព្ទ​ទៅ​ពួក​គេ​ ជា​ប្រចាំ​នោះ​ទេ ។

៧. គាត់​ចេញ​​វិន័យ​​​តែ​ ២ គត់​ដល់​ CEO នៃ​ក្រុមហ៊ុន​ទាំង​នោះ ៖

  • វិន័យ​ទី ១ ៖ កុំ​បាត់​បង​ចំណែក​ភាគ​ហ៊ុន​​ខ្លួនឯង
  • វិន័យ​ទី ២ ៖ កុំ​ភ្លេច​វិន័យ​ទី ១ ឲ្យ​សោះ

៨. គាត់​មិន​សូវ​ជា​មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​លំដាប់​ខ្ពស់​ប៉ុន្មាន​នោះ​ទេ ។ ចំណូល​ចិត្ត​របស់​គាត់​ក្រោយ​ពី​បញ្ចប់​ការងារ​គឺ ទៅផ្ទះ​ ធ្វើ​ពោត​លីង​ញ៉ាំ​នៅ​មុខ​ទូរទស្សន៍ ។

៩. ប៊ីល​ ហ្គេតស៍, មហាសេដ្ឋី​ពិភពលោក​លំដាប់​ទី ២, មិន​គិត​ដល់​សោះ​ថា​គាត់​មាន​អ្វី​ជា​រួម​ដូច​នឹង​ បាហ្វហ្វេត ដូច្នេះ​គាត់​សម្រេច​ថា​នឹង​ជួប​ បាហ្វហ្វេត តែ ៣០ នាទី​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ជំនួប​នេះ​អូស​បន្លាយ​ដល់​ទៅ​ ១០ ម៉ោង ហើយ​ចាប់ពី​ពេល​នោះ​មក​ ហ្គេតស៍ ក្លាយ​ជា​មិត្ត​ភក្តិ និង របស់​ បាហ្វហ្វេត ។ (ពួកគេ​ជួប​គ្នា​នៅ​ថ្ងៃ ៥ កក្កដា ១៩៩១)

១០. គាត់​គ្មាន​ទូរស័ព្ទ​ដៃ​ ក៏​ដូច​ជា​កុំ​ព្យូទ័រ ។

១១. គាត់​តែង​តែ​ប្រាប់​ក្មេង​ៗ ថា ៖ ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី credit cards ហើយ​វិនិយោគ​ដោយ​ខ្លួន​ឯង ។

១២. គាត់​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ៣១ ពាន់​លាន ដុល្លារ (ស្មើនឹង ៨៥% នៃ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​គាត់) ទៅ​កាន់​អង្គការ​សប្បុរស​ធម៌​នានា ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , . Bookmark the permalink.

11 Responses to ការពិត​អំពី វ៉ារ៉េន បាហ្វហ្វេត មហាសេដ្ឋី​ពិភពលោក​ទី ៣

  1. លី កល្យាណ និយាយថា៖

    មុខគាត់ស្រដៀងតាម៉ាប់😀

  2. sopheaksrey និយាយថា៖

    គាត់ជាមនុស្សពិសេសមែន !

  3. Ravy Yuth និយាយថា៖

    អើនុះ តាម៉ាប់ខ្ញុំដឹងបាត់ !!!😛

    *ក្មេងអស់នោះនៅណាដែរតាម៉ាប់??

    • តា ម៉ាប់ និយាយថា៖

      ដឹង​អីរ៉ូវ ? ក្មេង​ទាំង​អស់​នោះ​នៅ​មណ្ឌល ។ និយាយ​រឿង​ណឹង​ភ្លេច​គិត​ថា​មិន​ទាន់​យក​រូប​ឱ្យ​ក្មេងៗ​ ទាំង​នោះ​ផង ។ ហ៊ឹម យ៉ាប់​តែ​ហ្មង​ខ្ញុំ ។

  4. បញ្ញាសោភណោ និយាយថា៖

    គាត់ពិតជាមនុស្សគំរូបដ៏ពិសេសម្នាក់😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s