The Chapel of the Sisters of Providence Hospice


គ្មាន​នរណា​ដឹង​ថា ​ព្រះ​វិហារ​គ្រិស្តសាសនា​​សង្គហ​ដ្ឋាន​នៃ​បង​ប្អូន​ស្រី​ទិព្វ​វិញ្ញាណ(The Chapel of the Sisters of Providence Hospice) (ដោយ​ខ្វះ​ឯកសារ) ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​ណា​នោះ​ឡើយ តែ​គេ​អាច​ប៉ាន់​ស្មាន​បាន​ថា​វា​មាន​អាយុ​យ៉ាង​តិច​ណាស់ ៨០ ឆ្នាំ ។

មិន​មាន​មនុស្ស​ជា​ច្រើន​ទេ​នៅ​ ទីក្រុង​ភ្នំពេញ​ ដែល​ស្គាល់​ទីតាំង​ពិត​ប្រាកដ​របស់​ព្រះវិហារ​មួយ​នេះ អាច​ដោយសារ​គ្មាន​ចំណាប់​អារម្មណ៍​ចំពោះ​អាគារ​ចាស់ៗ ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​បារាំង និង អាច​ដោយ​សារ​គ្មាន​ការ​ផ្សព្វផ្សាយ ។

ខ្ញុំ​ស្គាល់​ព្រះវិហារ​នេះ​ដំបូង​នៅ​​កំឡុង​ខែ​មិនា​ឆ្នាំ ២០១២ នេះ ដោយ​សារ​បង​ប្រុស​​ម្នាក់​​ឈ្មោះ ជា ផល ដែល​ជា​ Urbex Photographer នាំ​ទៅ​មើល ។ គាត់​ស្គាល់​អាគារ​ចាស់ៗ​ ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​បោះបង់​ចូល ហើយ​​ខ្លះ​ទៀត​​ត្រូវ​បាន​លក់​ និង ​កម្ទេច​ចោល ។

គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​ចំណាយ​ពេល​យ៉ាង​យូរ​ទម្រាំ​រក​ព្រះវិហារ​នេះ​ឃើញ (សំណាង​ខ្ញុំ​ហើយ​មិន​បាច់​ដើរ​រក) ។

បើ​ផ្អែក​លើ​ឈ្មោះ​របស់​វា ព្រះវិហារ​នេះ អាច​ជា​មណ្ឌល​សម្រាប់​ថែរក្សា​កុមារ​កំព្រា​ផង​ដែរ ហើយ​បើ​តាម​អត្ថបទ​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន នៅ​ក្រោយ​​ឆ្នាំ ១៩៨០ ព្រះវិហារ​នេះ​បាន​ក្លាយ​ទៅជា​មណ្ឌល​កុមារ​កំព្រា​តែ​ម្ដង ។ សព្វ​ថ្ងៃនេះ មាន​ប្រជា​ជន​ប្រហែល​ជា ២០ គ្រួសារ សង់​ជញ្ជាំង​ឥដ្ឋ​ពុះ​ច្រៀក​ផ្នែក​ខាង​ក្នុង​នៃ​ព្រះ​វិហារ​នេះ​ធ្វើ​ជា​ចំណែក​កម្មសិទ្ធិ​​​រៀងៗ ខ្លួន ។ តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ ពួក​គាត់​ពុំ​មាន​ប្លង់​កម្មសិទ្ធិ​ឡើយ ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជា​បញ្ហា​នៅ​ថ្ងៃ​ក្រោយ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in Exploring Phnom Penh and tagged , , , , . Bookmark the permalink.

6 Responses to The Chapel of the Sisters of Providence Hospice

  1. បញ្ញាសោភណោ និយាយថា៖

    តិចទៀតបងប្រុសអាចនឹងក្លាយជាបុរាណវត្ថុវិទូមិនខានទេបើពូកែស្រាវជ្រាវ
    យ៉ាងនេះ(និយាយលេងទេ)😀

    មែនហើយ ប្រជាជនខ្មែរយើងមិនសូវរវល់ទេអារឿងដុំថ្មបុរាណឫអាគារចាស់
    បុរាណអ្វីនោះ បើចង់ឲ្យពួកគាត់ចាប់អារម្មណ៍ទាល់តែដឹងថាដុំថ្មបុរាណនោះ
    លក់បានថ្លៃប៉ុន្មានផង😀

    តែក៏គួរឲ្យឆ្ងល់ផងដែ ពួកគ្រិស្តសាសនាបានព្យាយាមចូលទៅផ្សព្វផ្សាយ
    សាសនានៅក្នុងប្រទេសខ្មែរយើងយ៉ាងខ្លាំងក្លាដែរតែហេតុអ្វីក៏គេបណ្តោយ
    ឲ្យអាគារបុរាណដែលជាទីស្ថានសក្តិសិទ្ធរបស់សាសនាគេមួយនេះនៅឯកោ
    ដូច្នេះទៅវិញហ្ន៎😀

    • តា ម៉ាប់ និយាយថា៖

      កូណាត្រឹម​ជា​អ្នក​ស្រាវជ្រាវ​កំប៉ិចកំប៉ុក​តាម​ឥន្ទណេត​ម្នាក់​តែប៉ុណ្ណោះ​ព្រះតេជគុណ ។

      ហូ បើ​ដឹង​ថា​លក់បាន​គឺប្រាកដជាស្គាល់​ហើយ​​ទារ​ថ្លៃៗ​ទៀត ។

      គឺថា​ពួកនេះរត់​​ទៅស្រុក​វិញនៅកំឡុង​ឆ្នាំ​៧០ ដល់ ៧៥ ។ មុន​ឆ្នាំ ៧៥ មាន​វិហារ​ជា​ច្រើន​នៅ​ពាស​ពេញ​ស្រុក​ខ្មែរ (អាច​ដល់ច្រើន​ជាង ៥០ បើ​តាម​ខ្ញុំ​ស្មាន) តែឥឡូវ​នៅ​សល់​ប្រហែលជា​៤ ឬ ៥ ប៉ុណ្ណោះ (ខ្ញុំ​បាន​ឃើញ​ចំនួន ៤ ហើយ) ។ ឮថា​មាន​បារាំង​ចង់​ទិញ​ដែរ ប៉ុន្ដែដោយ​យើង​ចែក​គ្នា​នៅ​អស់​ហើយពិបាក​ទិញពេក​ក៏​ទិញ​មិនបាន ព្រោះ​ម្ចាស់​ច្រើន​ទារ​ថ្លៃ​ខុស​គ្នា ។

  2. បញ្ញាសោភណោ និយាយថា៖

    លេងជាមួយញាតិញោមខ្មែរព្រះជាម្ចាស់ជួយរក្សាមិនបានឡើយទាល់តែ
    ព្រះ Money ទើបអាចជួយបាន😀

  3. Pingback: Day Two, The Journey To The West « One Photo A Day

  4. Pingback: The Journey To The West « One Photo A Day

  5. Pingback: The Carmelite Sisters Church | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s