សៀវភៅ ២ ក្បាល​ដ៏មាន​តម្លៃ


ទើប​តែ​នឹង​ព្រីន​ចេញ​ថ្មី​ៗ ពី​ម៉ាស៊ីន​នៅ​ថ្ងៃ​ម្សិល​មិញ សៀវភៅ ២ ក្បាល​ដែល​និយាយ​អំពី​ដំណើរ​របស់ ធម្មជាតិ​វិទូ ជាតិ​បារាំង ហង់រី មូហុត (Henri Mouhot) ដែល​តែង​តែ​ត្រូវ​បាន​គេ​ផ្ដល់​កិត្តិយស​ឲ្យ​ដោយ​ច្រឡំ​ថា “បាន​រក​ឃើញ ក្រុង​អង្គរ សា​រ​ជា​ថ្មី” ជា​សៀវភៅ ២ ក្បាល​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ចំណោម​សៀវភៅ​នានា​ជាង ៥០០ ក្បាល​ ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ ។

បើ​គិត​មក​ដល់​ឆ្នាំ​នេះ សៀវភៅ​ទាំង ២ ក្បាល​នេះ​មាន​អាយុ​កាល​ដល់​ទៅ ១៤៨ ឆ្នាំ​ហើយ ព្រោះ​វា​ត្រូវ​បាន​បោះពុម្ព​ដំបូង​នៅ​ឆ្នាំ ១៨៦៤ រយៈ​ពេល ៣ ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់ លោក មូហុត នៅ​ប្រទេស ឡាវ ដោយ​ជំងឺ​គ្រុនចាញ់ ។

ខ្ញុំ​ទទួល​បាន​សៀវភៅ​នេះ​​ដោយ​​ការ​ទាញ​យក​ឥតគិតថ្លៃ អស់​រយៈ​ពេល​ជាង ៨ ខែ​ហើយ ដរាប​ដល់​ពេល​ដែល​ខ្ញុំ​បាន​ព្រីន​វា​ចេញ​មក​ទុក​ប្រើប្រាស់ នេះ​ក៏​ព្រោះ​តែ​ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ ( ឬ​ សៀវភៅមុខ? )​ ជា​ជាង​អង្គុយ​សំកុក​នៅ​មុខ​កុំព្យូទ័រ (ម៉ាង៉ៃៗ នៅតែ WordPress សោះ​ណឹង) ។

ដោយ​សៀវភៅ​ទាំង ២ នេះ ជា​សៀវភៅ​កំណត់​ចងចាំ (Memoir) ខ្ញុំ​ក៏​ពឹង​ឲ្យ​មិត្ត​របស់​ខ្ញុំ​រចនា​ក្រប​ឲ្យ ។

នេះ​ជា​សៀវភៅ​ក្បាល​ទី ១ ៖

 

 

 

 

 

 

 

នេះ​ជា​សៀវភៅ​ក្បាល​ទី ២ ៖

 

 

 

 

 

 

 

កំពុង​មាន​គម្រោង អូចៗ ថា​នឹង​បកប្រែ​សៀវភៅ​ទាំង ២ ក្បាល​នេះ​ផង​ដែរ ប៉ុន្តែ​បែប​ជា​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​ក៏ ២ ឆ្នាំ​ដែរ​មើល​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស ខ្ជិល 😀 ។

អរគុណ​ធំៗ ចំពោះ វ៉ាន់ឌីស្សាញ និង ល្បង ក្មេងស្រែ

អាន​បន្ថែម​អំពី លោក ហង់រី មូហុត នៅ ទីនេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, សៀវភៅ and tagged , , , , , , . Bookmark the permalink.

12 Responses to សៀវភៅ ២ ក្បាល​ដ៏មាន​តម្លៃ

  1. ពិត​ជា​មាន​ចំណាប់​អាម្មរណ៏ណាស់​ ប៉ុន្តែ​បង​មិន​ពូកែ​ខាង​ភាសា​ទេ អញ្ជឹង​មាន​តែ​លើក​ទឹក​ចិត្តប្អូន​ឲ្យ​បក​ប្រែ​ឆាប់់ៗ​ទៅ បង​សុំ​កក់​ទុក​មុនគេ​ បាន​អត់​? ចាំ​២​ឆ្នាំ​ក៏​សុខ​ចិត្ត​ដែរ​​ ។​

    • តា ម៉ាប់ ថា:

      សៀវភៅនេះមាន ២ ក្បាល​ចែកជា​ ៣ ផ្នែក ។ ខ្ញុំប្រហែល​ជា​បក​តែ​ផ្នែក​ដែល​និយាយ​ពី ប្រទេស​យើងទេមើលទៅ ។ បាទ ចាំ​បានខ្ញុំយក​​ទៅ​ឲ្យ​ដល់​កន្លែង​ហ្មង​បង សុំតែ​លុយ​ថ្លៃសៀវភៅ​បាន​ហើយ ហាហាហា​

    • មិន​ជា​អ្វី​ទេ​ប្អូន ថ្លៃ​សៀវ​ភៅ​ក៏​ឲ្យ​​ ហើយ​ចាំ​បង​ប៉ាវ​ញុំា​កាហ្វេ​​ទុក​ជំនួស​ថ្លៃ​សាំង ។ អូខេ?

    • តា ម៉ាប់ ថា:

      អរគុណហើយបង បើខ្ញុំយក​ក៏​យក​តែ​ថ្លៃ​ព្រីន និង បិទគម្របដែរ ។ 😀

    • ធ្វើ​កុំ​ភ័យ​មើល​ថា​ឲ្យ​គឺ​ឲ្យ​ហើយ បង​ចាំ​តែ​អាន​នឹង​ណា 🙂

    • តា ម៉ាប់ ថា:

      មិនបាន​ភ័យ​ទេ ហេហេហេ 😀 អ៊ីចឹង​សុំ​បង​អត់ធ្មត់បន្ដិចទៅ ។

  2. oh…thank ! and when these books already ? If already, please tell me……I will buy 😀

  3. vsthea ថា:

    រកកន្លែងឡូតអត់ឃើញទេតាម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s