លោក ដាណា ស្តូន (១៩៣៩ – ១៩៧០/៧១)


ដាណា ស្តូន (១៩៣៩ – ១៩៧០/៧១) កើត​នៅ ប៉ុម​ហ្រេត​ខាង​ជើង រដ្ឋ​វែរ​ម៉ុន (North Pomfret, Vermont) ជា​អ្នក​កាសែត​រូប​ភាព​ ជាតិ​អាមេរិច ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ការ​ថត​រូប​នៅ​កំឡុង​សង្គ្រាម​វៀតណាម​របស់​គាត់ ។ គាត់​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ ០៦ មេសា ឆ្នាំ ១៩៧០ ក្នុង​អាយុ ៣១ ឆ្នាំ ជា​មួយ​មិត្ត​រួម​ការ​ងារ សៀន ហ្លីន (Sean Flynn) នៅ​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ១ ។ អ្នក​ទាំង​ ២ ត្រូវ​បាន​គេ​សម្លាប់​នៅកំឡុង​ឆ្នាំ ១៩៧១ នៅ​ បៃមិត? (Bei Met) ។

ស្តូន បាន​ចំណាយ​សោហ៊ុយ​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​មក ​ប្រទេស​វៀតណាម​ នៅ​ឆ្នាំ ១៩៦៥ ហើយ​ក្លាយ​ជា​បុគ្គលិក​ក្រៅ​ក្រប​ខណ្ឌ​របស់ សហព័ន្ធ​ព័ត៌មាន​អន្តរជាតិ UPI (United Press International) ។ ជា​ជាង​ថត​ក្មេង​ខ្ចី​ដែល​គ្មាន​បទ​ពិសោធន៍​នៅ​ពេល​ដែល​គាត់​មក​ដល់​ ទីក្រុង​សៃហ្គន​ (Saigon) នា​ពេល​ដំបូង​ គាត់​បាន​ក្លាយ​ទៅ​ជា​ជាង​ថត​រូប​សមរភូមិ​នានា​ដែល​​គួរ​ឲ្យ​កត់​សម្គាល់ ។​គាត់ និង ភរិយា​របស់​គាត់ ល្វីសស៍ ស្មាយហ្ស៊រ (Louise Smizer) បាន​ចាក​ចេញ​ពី ទីក្រុង​សាយ​ហ្គន​ ទៅកាន់​ ទ្វីប​អឺរ៉ុប​ នៅ​ឆ្នាំ​ ១៩៦៨ ប៉ុន្តែ​គាត់​បាន​វិល​​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ ១៩៧០ ។

នៅ​ថ្ងៃ ០៦ ខែ មេសា ១៩៧០ ស្តូន និង ហ្លីន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពួក​ទាហាន វៀត​ កុង បន្ទាប់​ពី​ពួក​​គាត់​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​​ទីក្រុង​ភ្នំពេញ​តាម​ម៉ូតូ​ហុង​ដា​ជួល​ចំនួន ២ គ្រឿង​ដើម្បី​ទៅ​ស្វែង​រក​ខ្សែ​ត្រៀម​ជួរ​មុខ​នៅ​ព្រំដែន​កម្ពុជា ។

ការ​ស្រាវជ្រាវ​ដោយ​អ្នក​កាសែត​រូបភាព​ដែល​ជា​មិត្ត​ភក្តិ​ឈ្មោះ​ ធីម ផេក (Tim Page) ដែល​បាន​រាយការណ៍​នៅ​ក្នុង​កាសែត​អង់គ្លេស សាន់​ដេ ថេមស៍ (Sunday Time) ថ្ងៃ ២៤ ខែ មិនា ១៩៩១ បាន​បញ្ជាក់​ថា ពួកគាត់​ទាំង​ ២ ត្រូវ​បាន​បញ្ជូន​​ទៅ​ ភូមិ​សង្កែកង និង ភូមិ​នានា​មុន​នឹង​ត្រូវ​បាន​បញ្ជូន​​ទៅ​ដល់​ដៃ​​ពួក​ឧទ្ទាម​ខ្មែរ​ក្រហម ។

ផេក និង អ្នក​ផលិត​ភាពយន្ត​ឯកសារ​ម្នាក់​បាន​ស្វែង​រក​ឃើញ​ផ្នូរ​ទទេ​មួយ​​នៅ​ភូមិ​មួយ​ឈ្មោះ​ថា​ បៃមិត? ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​កន្លែង​កប់​សាកសព​របស់​ជន​បរទេស ២ នាក់ ។ ការ​ពិសោធន៍​ហ្វូរ៉េនស៊ិក (Forensic) លើ​ឆ្អឹង​មួយ​ចំនួន​ដែល​សេស​សល់​បន្តិច​បន្តួច​បាន​បញ្ជាក់​ថា វា​ជា​គ្រោង​ឆ្អឹង​របស់​បុរស​​ខ្ពស់​ម្នាក់ និង ទាប​ម្នាក់ – វា​ស្រប​គ្នា​ទៅ​នឹង​រូប​រាង​របស់​ ហ្លីន ដែល​ខ្ពស់ និង ស្តូន ដែល​ទាប – ហើយ​មាន​ស្នាម​របួស​ជា​ច្រើន​ទៀត ។

នៅ​ឆ្នាំ ២០០៣ មន្ទីរ​ពិសោធន៍​អត្តសញ្ញាណ​របស់​ក្រសួង​បញ្ចកោណ​នៅ​ឯ​ ហាវ៉ែ បាន​បញ្ជាក់​តា​ម​ការ​ពិសោធន៍ DNA ថា​គ្រោង​ឆ្អឹង​ទោះ​នោះ​ជា​គ្រោង​ឆ្អឹង​របស់​ ក្លៃដ៍ ម៉ាក់​កាយ (Clyde McKay) ចោរ​លួច​ទូក​ម្នាក់ និង ឡារី ហាំមហ្វ្រេ (Larry Humphrey) ដែល​ជាទាហាន​រត់​ចោល​ជួរ ។ ការ​បាត់​​ខ្លួន​របស់ ហ្លីន និង ស្តូន​ ត្រូវ​បាន​ចង​ក្រង​ទុក​ក្នុង​កំណត់​ហេតុ​របស់​អ្នក​កាសែត​រូបភាព​ម្នាក់​ទៀត​ដែល​ជា​មិត្ត​ភក្តិ​ឈ្មោះ ភែរី ដៀន យ៉ាំង (Perry Deane Young) នៅ​ឆ្នាំ ១៩៧៥ ដែល​មាន​ចំណង​ជើង​ថា Two of the Missing ។

ប្អូន​ប្រុស​របស់​ ដាណា ឈ្មោះ ចន ថូម៉ាស ស្តូន (John Thomas Stone) បាន​ចូល​ធ្វើ​ទាហាន​នៅ​ឆ្នាំ​ ១៩៧១ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ ដោយ​មាន​បំណង​ស្វែង​រក​ការ​ពិត​ដែល​កើត​ឡើង​ចំពោះ​បង​ប្រុស​របស់​ខ្លួន ។ គាត់​ក្រោយ​មក​បាន​បម្រើ​ការ​​ជា​ពេទ្យ​ទាហាន​នៅ​ក្នុង​ កង​ការពារ​​ជាតិ​វែរម៉ុន (Vermont National Guard) ហើយ​បាន​ស្លាប់​ដោយ​គ្រាប់​របស់​យុទ្ធមិត្ត​នៅ​ថ្ងៃ ២៩ ខែ មិនា ២០០៦ នៅ​ប្រទេស អាហ្គានីស្តាន (Afghanistan) នៅ​ក្នុង​ដំណើរ​លើក​ទី ៣ របស់​គាត់ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នក​កាសែត - អ្នក​ថត​រូប and tagged , , , , , . Bookmark the permalink.

13 Responses to លោក ដាណា ស្តូន (១៩៣៩ – ១៩៧០/៧១)

  1. tumnei និយាយថា៖

    When will you write about Taizo Ichinose?😀

  2. dharmkhmer និយាយថា៖

    តាម៉ាប់​ យាយម៉ាប់​ សុខសប្បាយទេ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s