ខ្ញុំអាយុ ១ ឆ្នាំហើយ


ខ្ញុំមិនដែលគិតនឹកស្មានថា ខ្ញុំអាចត្រដាបត្រដួសសរសេរប្លុកនេះបានដល់គ្រប់មួយឆ្នាំនោះទេ ។ វាពិតជារឿងមួយដ៏ល្អ ដោយសារតែខ្ញុំមិនមានទម្លាប់ធ្វើអ្វីមួយឲ្យជាក់លាក់ និង ដិតដល់សោះ ។

សរុបអ្វីដែលខ្ញុំទទួលបានក្នុងរយៈពេលមួយឆ្នាំនេះ ៖

  • អត្ថបទចំនួន ១៤៨ ត្រូវបានផ្សាយ
  • មតិចំនួន  ១,០៤០ ត្រូវបានអនុញ្ញាត ដកចេញនូវមតិ spam ចំនួន ៥៣
  • ចំណូលមើលសរុបចំនួន ១៦,៦៧៥
  • ថ្ងៃដែលចំណូលមើលច្រើនបំផុតគឺ ២៦ ធ្នូ ២០១១ ចំនួន ៩៦៣
  • អត្ថបទដែលមានចំណូលច្រើនបំផុតគឺ ភ្នំពេញទីក្រុង ដ៍ ស្រស់ប្រិមប្រិយ ចំនួន ៦៣០
  • ប្រិយមិត្តដែលបានបញ្ចេញមតិច្រើនជាងគេគឺ ឌីយ៉ាផ្កាយសួគ៌ និង បងកល្យាណ
  • អ្នកជាវជាប្រចាំចំនួន ៤១ នាក់

ជាចុងក្រោយ ខ្ញុំពិតជារីករាយដែលបានស្គាល់អ្នកប្លុករាល់គ្នា ។ ក៏សូមអរគុណចំពោះអ្នកដែលតែងតែងគាំទ្រប្លុកដ៏តូចមួយរបស់ខ្ញុំនេះ សូមឲ្យអ្នកទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , . Bookmark the permalink.

10 Responses to ខ្ញុំអាយុ ១ ឆ្នាំហើយ

  1. ទិន្នន័យនេះពិតជាទិន្នន័យដ៏កំពូលមែនហើយក្នុងចំណោមប្លក់ដែលខ្ញុំបានចូលមើល។
    ម្ចាស់ប្លក់បានធ្វើបច្ចុប្បន្នភាពប្លក់របស់ខ្លួនជាប្រចាំនាំឱ្យមានប្រិយមិត្តយើងមានឱកាស បានអាន ដឹងរឿងរ៉ាវជុំវិញខ្លួនថ្មីៗ គំនិតល្អៗ ពីប្លក់នេះ ព្រមទាំងខេមរយានកម្មភាសាខ្មែរផងដែរ។

    សូមជូនពរម្ចាស់ប្លក់ សូមលោកជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យជានិច្ច ដើម្បីអភិវឌ្ឍខ្លួន និងប្លក់នេះចែកមិត្តអ្នកអានបានដឹងរឿងរ៉ាវ និងគំនិតល្អៗ (ជាពិសេសរូបភាពស្អាតៗ) របស់លោក។

    ជូនពរពិសេសមួយទៀត សូមឱ្យឈរកាន់តំណែងតាម៉ាប់ ក្នុងចិត្តយាយម៉ាប់ជារៀងរហូត ហើយនៅតែសង់ផ្ទះក្នុងភូមិយើងប្រកបដោយសុភមង្គល … គ្រាន់បានខ្ញុំមករកបាយកក បាយក្តាំងអីផង។

    😀

    • អរគុណប្រិយមិត្ត​ប្រចាំ​​កំពូល​ប្រចាំ​ថ្ងៃ ។ សូមអរគុណ​ចំពោះ​ការ​សរសើរ​នឹង​ការ​លើកទឹកចិត្ត ។ ខ្ញុំនឹង​ខិតខំ​ព្យាយាម​សរសេរ​បន្តដរាប​ណា​មាន​បង​កល្យាណ​នៅ​អាន ។

      អរគុណ​ចំពោះ​ការ​ជូន​ពរ​នេះ សូម​ឲ្យ​បងកល្យាណ​ទទូល​បាន​ដូច​ខ្ញុំ​ដែរ ជា​ពិសេស​សរសេរ​រឿង​ខ្លី ៗ ឲ្យ​ខ្ញុំ​អាន​ទៀត 😀 ។

      ជាចុងក្រោយ ជូនពរឲ្យបង​កល្យាណ​មាន​គូ​ទ្រនាប់ទ្រាប់ចិត្ត ។ ចំពោះរឿង​បាយ កុំភ័យបង !

  2. Ravy Yuth ថា:

    Happy bithday!! ជូនពរអោយមានអ្នកចូលមើលច្រើនៗ បញ្ចេញមិតិច្រើនៗ

    *** ហេះហេះ ជូនពរយើតគ្រាន់បើជាងមិនបានជូនពរមែនទេ លោកតា!! 😀

សាសង