បុរីកីឡា សំណង់អនាធិបតេយ្យ ?


មនុស្ស​ជាង 1,000 លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រស់​នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ទ្វេ​នៅ​ឆ្នាំ 2030 ។ រូបរាង​នៃ​លំនៅឋាន​បែប​នេះ​ខុស​គ្នា​ទៅ​តាម​លក្ខណៈ​ភូមិសាស្ត្រ ប៉ុន្តែ​ជា​ទូទៅ​មាន​តែ​ប្រជាជន​ដែល​ក្រីក្រ​បំផុត និង អ្នក​ដែល​​មិន​ត្រូវ​បាន​សង្គម​អើពើ​​ប៉ុណ្ណោះ​ដែល​រស់​នៅ​ទី​នោះ ។ ជា​ទូទៅ​សំណង់​ទាំង​នោះ​អាច​ជា​លំនៅឋាន​​បណ្ដោះអាសន្ន ឬ ក៏​អចិន្ត្រៃយ៍​ ដែល​ត្រូវ​បាន​ជួសជុល​ជា​រឿយ ៗ ប៉ុន្តែ​វា​គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត ចរន្ត​អគ្គិសនី សេវា​សុខភាព និង សេវា​ចាំបាច់​ផ្សេង ៗ ទៀត​នោះ​ទេ ។

នៅ​ក្នុង​អត្ថបទ​ដើម​មាន​រូបភាព​ចំនួន 55 សន្លឹក ដែល​បង្ហាញ​ពី​តំបន់​សំណង់​អនាធិបតេយ្យ​ដ៏​ធំ​ទី 2 នៅ​ទ្វីប​អាហ្វ្រិក (ទី 3 លើ​ពិភពលោក) ឈ្មោះថា គីបេរ៉ា (Kibera) នៅ​រដ្ឋធានី ណៃរ៉ូប៊ី (Nairobi) ប្រទេស កេនយ៉ា (Kenya) ។ សំណង់​អនាធិបតេយ្យ​អាគារ​ថ្មី​នៅ​កណ្ដាល​រដ្ឋធានី ម៉ាឡាបូ (Malabo) ប្រទេស ហ្គីណេអេក្វាទ័រ (Equatorial Guinea)ពីនហៃរីញ៉ូ (Pinheirinho) (ប្រេស៊ីល) ដែល​ថ្មី ៗ ​នេះ​ប្រជាជន​បាន​ប្រឆាំង​ទៅ​នឹង​ការ​ព្យាយាម​បណ្ដេញ​ចេញ​ដោយ​កម្លាំង​​របស់​អាជ្ញាធរ ។ នៅ​ប្រទេស​ឥណ្ឌា មាន​ប្រជាជន​ប្រមាណ 93 លាន​នាក់​រស់​នៅ​តំបន់​អនាធិបតេយ្យ​នៅ កុលកាតា (Kolkata) មុមបៃ (Mumbai) និង ដេលី ថ្មី (New Delhi) ។ តាម​ការ​ប៉ាន​ស្មាន​ ប្រមាណ 50 % នៃ​ប្រជាជន​ដែល​រស់​នៅ ដេលី ថ្មី ហើយ 60 % នៃ​ប្រជាជន​ដែល​រស់​នៅ មុមបៃ រស់​នៅ​តំបន់​សំណង់​អនាធិបតេយ្យ ។

ដោយ ប៉ូឡា ណេលសុន (Paula Nelson)

នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​សូម​យក​តែ​រូបភាព 4 សន្លឹក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ព្រោះ​វា​ជា​រូបថត​នៅ​លេខ​រៀង​ទី 1 ដល់​ទី 4 ហើយ​បង្ហាញ​អំពី​ប្រទេស​កម្ពុជា​យើង ។

អ្នកស្រី មួរ សុខហួរ អ្នក អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​អង្វរ​សុំ​ឲ្យ​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ (sic) បញ្ឈប់​សកម្មភាព​បណ្ដេញ​​ចេញ​ដោយ​កម្លាំង​ទៅ​លើ​ប្រជាជន​នៅ​តំបន់​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​ 4 មករា 2012។ មាន​តែ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ប៉ុណ្ណោះ​ដែល​បាន​ចូល​ទៅ​ជួប​អ្នក​ភូមិ​បន្ទាប់​ពី​អាជ្ញាធរ​បាន​បណ្ដេញ​ពួកគេ​ចេញ​ដោយ​កម្លាំង​ពី​សហគមន៍ បុរីកីឡា ។ (Tang Chhin Sothy/AFP/Getty Images)

(Tang Chhin Sothy/AFP/Getty Images)

(Tang Chhin Sothy/AFP/Getty Images)

(Tang Chhin Sothy/AFP/Getty Images)

អានអត្ថបទដើមនៅ http://www.boston.com/bigpicture/2012/02/slum_life.html

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , , , . Bookmark the permalink.

19 Responses to បុរីកីឡា សំណង់អនាធិបតេយ្យ ?

  1. លី កល្យាណ និយាយថា៖

    មនុស្សអស់ហ្នឹងដូចជាមានកម្មពៀរអីចឹង ឱ្យតែគ្នាទៅនៅកន្លែងណាគឺកន្លែងហ្នឹងត្រូវរើកញ្ជើរហូត!

    ខ្ញុំសុំតាម៉ាប់មួយណា៎! ដាក់ថា ញូដេលី ទៅបានទេ ព្រោះឈ្មោះនេះបានគេស្គាល់ថាជាទីក្រុងរបស់ឥណ្ឌា។

    • តា ម៉ាប់ និយាយថា៖

      កម្មពៀរសត្វលោក ទាល់​តែ​ទៅនិព្វាន​បាន​ស្ងប់ ។ ហេហេហេ បងកល្យាណអើយ អាវតប្រេស​ឥឡូវ​មាន​បញ្ហា​ចន្លោះ​មើល​មិនឃើញ តែហ៊ានកែណឹង ស្រួលមិនស្រួល រញ៉េរញ៉ៃ ចុះឡើង ៗ ពេញណឹង សុំ​ចិត្ត​ម្តង ចាំលើក​ក្រោយ ញូវ ដេលី ហេហេហេ

  2. លី កល្យាណ និយាយថា៖

    អរគុណដែលបានតប ខ្ញុំក៏ពិបាកជាមួយវើតប្រេះហ្នឹងដែរ មើលតែប្រកាសរបស់ខ្ញុំទៅ ឡើងរញឹក ហ្នឹងកែមិនដឹងប៉ុន្មានដងទេបានបានប៉ុណ្ណឹង។

    • តា ម៉ាប់ និយាយថា៖

      ចុះខ្ញុំតប​តែ​រហូត​សោះណឹងបង ខ្ញុំអង្គុយ​កែទម្រាំ​បាន​ប៉ុណ្ណឹង ហ៊ើយ ! ដំបូង​សរសេរ​យក ៗ បន្ទាប់​មក​កែ​នៅ​ កូដ HTML រួចផ្សាយ​យក​ហ្មង !😀 តែបើ​ដូច​បង​អត្ថបទ​វែង ៗ​ អ៊ីចឹង ហ៊េះៗៗៗ ខ្ញុំពិបាក​ជួយ​ហើយ😛

  3. លី កល្យាណ និយាយថា៖

    ហ៊ឺ ម្តងនេះ សក់នរណាក្បាលអ្នកហ្នឹងហើយ!
    ជូនពរលោកប្អូនសូមសុបិន្តល្អ

  4. Pingback: នូវ៉ូ/នូវែល ញូវ ថ្មី | តាម៉ាប់ & យាយ​ម៉ាប់

  5. មើល​រូប​ទីមួយ​ឃើញ​ថា​ប៉ូលីស​ម្នាក់​នោះ​ហាក់​បង្ហាញ​ថា​គាត់​ហាក់​មិន​ធ្វើ​ការ​នោះ​ដោយ​ការ​ពេញ​ចិត្ត​នោះ​ទេ តែ​ត្រូវ​ស្ដាប់​តាម​ថ្នាក់​លើ។

  6. ហែម​ សុខជា និយាយថា៖

    ប្រាកដជាអញ្ចឹង​ហើយ​។​ ពួកគាត់ក៏មិនចង់​ដែរ​ បើគាត់មិន​អោយ​គេ​ចេញ​ មាន​តែ​គាត់​ចេញ​ខ្លួន​ឯង​(ឈប់ធ្វើប៉ូលីស)៕

  7. អានហើយតែអត់មានយោបល់ទេ!

  8. khmerling ភាសាខ្មែរ និយាយថា៖

    បំបាត់បានតែភាពក្រីក្រទេ ឯភាពមានបានបំបាត់មិនបានឡើយ ។ ព្រោះពួកក្រីក្រហ្នឹងគ្មានអំណាចអ្វីនឹងតវ៉ា ហេតុនហ្នឹង បើបំបាត់បានក៏ចេះតែបំបាត់ទៅ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s