Success story of KFC


នៅ​ពេល​ដែល​លោក​វរ​សេនីយ៍​ឯក ហារឡេនដ៍ សេនឌរស៍ (Colonel Harland Sanders) បាន​ចូល​និវត្តន៍​នៅ​អាយុ 65 ឆ្នាំ គាត់​មិន​មាន​អ្វី​នៅ​សល់​ច្រើន​ឡើយ​ក្រៅ​ពី​ឡាន​សណ្ដោង​ដ៏​ចាស់​មួយ​ម៉ាក ខេតឌី (Caddie) លុយ​សោធន​និវត្តន៍​ប្រចាំខែ 105 ដុល្លារ និង រូបមន្ត​ធ្វើ​មាន់​​បំពង​មួយ​សន្លឹក ។

ដឹង​ច្បាស់​ថា​គាត់​មិន​អាច​រស់​នៅ​ដោយ​សារ​លុយ​សោធន​និវត្តន៍​នេះ​បាន​ គាត់​ក្ដាប់​រូបមន្ត​ធ្វើ​មាន់​បំពង​ជាប់​ណែន​នៅ​នឹង​ដៃ​ ហើយ​បញ្ឆេះ​ឡាន​របស់​គាត់​ដើម្បី​ចេញ​ទៅ​ផ្សង​ព្រេង​រក​ទ្រព្យ​ធន ។ ផែន​ការ​ទី​មួយ​របស់​គាត់​គឺ លក់​រូបមន្ត​នេះ​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ណា​មួយ​ ហើយ​ចាំ​ទទួល​ប្រាក់​កម្រៃ​ជើង​សារ​មក​វិញ​ដោយ​តម្លៃ 5 សេន ក្នុង​មាន់​បំពង​មួយ​ដុំ ។ ភោជនីយដ្ឋាន​ទី 1 ដែល​គាត់​បាន​ទូរស័ព្ទ​ទៅ​បាន​ទាត់​ចោល​នូវ​សំណើ​របស់​គាត់ ។

អាទី 2 ក៏អ៊ីចឹង !

អាទី 3 ក៏មិនខុសគ្នា !

ភោជនីយដ្ឋាន 1008 ដំបូង​ដែល លោក​វរ​សេនីយ៍​ឯក សេនឌរស៍ បាន​ទូរស័ព្ទ​ទៅ សុទ្ធ​តែ​បដិសេធ​សំណើ​របស់​គាត់​ទាំង​អស់ ។ ប៉ុន្តែ​ភោជនីយដ្ឋាន​ទី 1009 បាន​ឲ្យ ភ្លើង​ខៀវ ដល់​គាត់ ។

បន្ទាប់​ពី​រយៈ​ពេល 2 ឆ្នាំ គាត់​បាន​បង្កើន​ការ​លក់​ដល់​ទៅ 5 ភោជនីយដ្ឋាន ។ គាត់​មិន​បាន​ឈប់​ត្រឹម​នេះ​ទេ ​​គាត់​បាន​ជំរុញ​ការ​លក់​របស់​គាត់​បន្ត​ទៅ​មុខ​ទៀត ដោយ​គាត់​សំអាង​លើ​រូបមន្ត​ធ្វើ​មាន់​បំពង​ដ៏​សម្ងាត់​របស់​គាត់​នៅ​ក្នុង​ដៃ (ស្មៅ និង គ្រឿង​ទេស ១១ មុខ) និង សេចក្ដី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ គំនិត​នឹង​ក្លាយ​ជា​ការ​ពិត ។

តាម៉ាប់ គិត​ថា​អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​រឿង​នេះ​ចប់​ដោយ​បែប​ណា​ហើយ ។ គំនិត​នេះ​បាន​ក្លាយ​ជា​ការ​ពិត នៅ​ឆ្នាំ 1963 គាត់​មាន​ហាង​ទាំងអស់​ចំនួន 600 ទូទាំង​សហរដ្ឋ​អាមេរិក​ដែល​មាន​លក់​មាន់​បំពង​រូបមន្ត​សម្ងាត់​របស់​គាត់ ។

នៅ​ឆ្នាំ 1964 អនាគត​អភិបាល​រដ្ឋ​ខេន​ថាក់​ឃី (Kentucky) ចន ប្រោន (John Brown) បាន​ទិញ​យក​ភាគ​ហ៊ុន​ទាំងអស់​របស់​គាត់​ក្នុង​តម្លៃ 2 លាន​ដុល្លារ ។ គាត់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មហាសេដ្ឋី​ដោយ​សារ​ការ​លក់​ភាគ​ហ៊ុន​នេះ ទោះ​ជា​យ៉ាង​ណា​គាត់​នៅ​តែ​ធ្វើ​ជា​អ្នក​តំណាង និង អ្នក​ផ្សព្វផ្សាយ​ឲ្យ KFC (Kentucky Fried Chicken) ដរាប​ដល់​ពេល​គាត់​ស្លាប់​នៅ​ឆ្នាំ 1980

Harland David "Colonel" Sanders (September 9, 1890 – December 16, 1980)

ប្រវត្តិ​​របស់​គាត់​បាន​ផ្ដល់​ឲ្យ​យើង​នូវ​មេរៀន​មួយ​ដ៏​សំខាន់ – វា​មិន​យឺត​ពេល​ទាល់​តែ​សោះ​ក្នុង​ការ​សម្រេច​ចិត្ត​បន្ត​ទៅ​​មុខ​​ទៀត​ដោយ​មិន​បោះ​បង់​ចោល​កណ្ដាល​ទី (It is never too late to decide to never give up)

នៅ​ពេល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចូល​ប្រឡូក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ច្រើន ប៉ុន្តែ​គាត់​មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ទេ ។ គាត់​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​នៅ​អាយុ 30 ឆ្នាំ​ប្លាយ ដល់​ពេល​ដែល​គាត់​មាន​អាយុ 40 ឆ្នាំ គាត់​ក៏​មាន​ភោជនីយដ្ឋាន​មួយ​ទៀត ប៉ុន្តែ​ចុង​ក្រោយ​គាត់​បាន​បរាជ័យ​ក្នុង​មុខ​ជំនួញ​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​អាយុ 65 ឆ្នាំ គាត់​បាន​សម្រេច​ចិត្ត​ថា គំនិត​លក់​មាន់​បំពង​របស់​គាត់​គឺ​ជា​គំនិត​ដែល​ត្រឹមត្រូវ ហើយ​មិន​លះ​បង់​គំនិត​នេះ​ឡើយ បើ​ទោះ​ជា​ទទួល​បាន​ការ​បដិសេធ​រហូត​មក​ក្ដី ។

គាត់​ដឹង​ប្រាកដ​ក្នុង​ចិត្ត​របស់​គាត់​ថា ប្រសិន​បើ​គាត់​នៅ​តែ​ព្យាយាម​គោះ​ទ្វារ​ហាង​របស់​អ្នក​ដទៃ គង់​មាន​ថ្ងៃ​មួយ​នរណា​ម្នាក់​នឹង​និយាយ​ថា​ ” យល់ព្រម “ មក​កាន់​គាត់​ជាក់​ជា​មិន​ខាន ។ វា​មិន​យឺត​ពេល​ទេ​សម្រាប់​ការ​តស៊ូ ។ ហើយ​វា​រឹត​តែ​មិន​យឺត​ពេល​ទាល់​តែ​សោះ​ក្នុង​ការ​សម្រេច​ចិត្ត​ដើរ​បន្ត​ទៅ​មុខ​ទៀត​ដោយ​មិន​បោះ​បង់​ចោល​កណ្ដាល​ទី ។ ព្យាយាម​បន្ត​គោះ​ទ្វារ ព្យាយាម​បន្ត​សួរ ហើយ​ព្យាយាម​បន្ត​ស្វែង​រក អ្នក​នឹង​ជោគជ័យ​។

ដក​ស្រង់ និង បក​ប្រែ​ពី lovefatedestiny

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

8 Responses to Success story of KFC

  1. ស្មៅ និយាយថា៖

    ធ្លាប់​អាន​កាល​រៀន​នៅ​ថ្នាក់​ទី​ប្រាំបី​ទី​ប្រាំបួន​ដែរ! សរសើរគាត់!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s